អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ការគ្រប់គ្រងសាធារណមតិបានប្រសើរមានសារៈសំខាន់ណាស់ក្នុងការប្រឆាំងសង្គ្រាមសតិអារម្មណ៍មានប្រភពពីក្រៅប្រទេស ក្នុងបរិបទជម្លោះព្រំដែនកម្ពុជា-ថៃ

2025/12/17 10:59:11 pm        278

ភ្នំពេញ៖ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងព័ត៌មានបានលើកឡើងថា ទន្ទឹមនឹងទង្វើឈ្លានពានដោយប្រដាប់អាវុធគ្រប់ធុនមកលើកម្ពុជា ថៃបានប្រើសង្គ្រាមសតិអារម្មណ៍តាមរយៈការបង្កើតព័ត៌មានក្លែងក្លាយ បំភ្លៃ ប្រឌិតរឿងឡើងខុសពីការពិត (Disinformation/Malinformation) ដើម្បីបំពុលបរិយាកាសព័ត៌មាន និងបង្កចលាចល ការភាន់ច្រឡំក្នុងសាធារណមតិកម្ពុជា និងអន្តរជាតិ។ គោលបំណងរបស់គេធ្វើបែបនេះ គឺម៉្យាងដើម្បីបង្កើតលេសថ្មីក្នុងការបន្តឈ្លានពានមកលើអធិបតេយ្យភាពកម្ពុជា ម៉្យាងទៀតគឺដើម្បីបិទបាំងទង្វើអមនុស្សធម៌ និងបំពានច្បាប់អន្តរជាតិ បំពានកិច្ចព្រមព្រៀងសន្តិភាព ហើយបង្វែរសាធារណមតិកុំឱ្យចាប់អារម្មណ៍លើបញ្ហាផ្ទៃក្នុងប្រទេសខ្លួន ដូចជាការបរាជ័យក្នុងការគ្រប់គ្រង និងដោះស្រាយបញ្ហាគ្រោះមហន្តរាយដោយទឹកជំនន់ធ្ងន់ធ្ងរជាដើម។ 

អ្នកនាំពាក្យក្រសួងព័ត៌មានបានមានប្រសាសន៍បែបនេះក្នុងឱកាស ឯកឧត្តមបានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារព័ត៌មាននិងសាធារណមតិរបស់មន្ទីរព័ត៌មានរាជធានីខេត្ត កាលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងព័ត៌មាន និងតាមរយៈវីដេអូពីចម្ងាយ ដោយឯកឧត្តមបានរំលេចអំពីសារៈសំខាន់នៃតួនាទី និងការអនុវត្តវិធានការរបស់ក្រសួងនិងមន្ទីរព័ត៌មានរាជធានីខេត្តក្នុងការរក្សាស្ថិរភាព និងបរិយាកាសសាធារណមតិសុវត្ថិភាពក្នុង និងក្រៅស្រុក ខណៈសមរភូមិសាធារណមតិបានឈានចូលដល់សប្តាហ៍ទី២ ចាប់តាំងពីយោធាថៃបានបើកការវាយប្រហារឈ្លានពានជាថ្មីមកលើកម្ពុជា។

ក្នុងកិច្ចប្រជុំនោះ ឯកឧត្ដមអនុរដ្ឋលេខាធិការបានមានប្រសាសន៍ថា ព័ត៌មានក្លែងក្លាយត្រូវបានបង្កើតឡើង និងបានចរាចរយ៉ាងឆាប់រហ័សលើបណ្តាញសង្គម ក្នុងចំណោមនោះព័ត៌មានក្លែងក្លាយ ការប្រឌិតការផ្សាយបំភ្លៃ ញុះញង់ មួលបង្កាច់ថ្នាក់ដឹកនាំជាតិ និងរាជរដ្ឋាភិបាល ភាគច្រើនមានប្រភពមកពីថៃ និងក្រុមអគតិក្រៅច្បាប់ ក្នុងចេតនាធ្វើឱ្យប៉ះពាល់ដល់ការរក្សាសាមគ្គីភាពផ្ទៃក្នុង និងជំនឿចិត្តរបស់សាធារណជនលើការដឹកនាំ។

ឯកឧត្តមបានមានប្រសាសន៍រំលេចបច្ចុប្បន្នភាពថា ចាប់តាំងពីថ្ងៃដែលថៃបានបើកការវាយប្រហារមកលើកកម្ពុជានៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ មកដល់ថ្ងៃនេះ ក្រសួងព័ត៌មានបានកំណត់ព័ត៌មានក្លែងក្លាយពាក់ព័ន្ធនឹងបញ្ហាជម្លោះព្រំដែន ចំនួនជាង ១៦០ ករណី រាប់បញ្ចូលទាំងព័ត៌មានក្លែងក្លាយបង្កើតដោយAi ផងដែរ និងបានដាក់ចេញវិធានការជាក់លាក់ជាបន្តបន្ទាប់ដើម្បីគ្រប់គ្រង ដោយសហការយ៉ាងជាប់លាប់ក្នុងក្របខណ្ឌយន្តការសាធារណមតិរបស់រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន សមត្ថកិច្ចជំនាញលើវិស័យ ព្រមទាំងជាមួយរដ្ឋបាលនិងអាជ្ញាធរខេត្តពាក់ព័ន្ធ ដើម្បីកម្ចាត់ព័ត៌មានក្លែងក្លាយពីបរិយាកាសព័ត៌មានរបស់យើង ទប់ស្កាត់កុំឱ្យមានការរីកសាយភាយ និងបន្សាបព័ត៌មានក្លែងក្លាយតាមរយៈការផ្សាយព័ត៌មានពិត ដោយមានយោងប្រភពផ្លូវការច្បាស់លាស់ជាប្រចាំ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ការណ៍នេះបានរួមចំណែកយ៉ាងសំខាន់ ក្នុងការធានាភាពនឹងនរខាងផ្លូវចិត្ត ស្ថិរភាពសតិអារម្មណ៍សាធារណៈ និងធានាសុវត្ថិភាពព័ត៌មានសម្រាប់ការទទួលព័ត៌មានប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ អំពីព្រឹត្តិការណ៍សង្គម ពិសេសគឺជុំវិញបញ្ហាជម្លោះព្រំដែនកម្ពុជាថៃ។

ក្នុងឱកាសនៃកិច្ចប្រជុំនោះដែរ ឯកឧត្ដមអ្នកនាំពាក្យក្រសួងព័ត៌មាន បានណែនាំដល់មន្ត្រីសាធារណមតិនៃមន្ទីរព័ត៌មានទាំងអស់ ឱ្យពង្រឹងការក្តាប់ស្ថានការណ៍ពាក់ព័ន្ធនឹងភាពតានតឹងនៅតាមបណ្តោយព្រំដែននិងប្រធានបទសំខាន់ៗមួយចំនួនទៀតតាមបណ្តាខេត្តឱ្យបានជាប់លាប់។ ឯកឧត្តមបានជំរុញមន្ទីរព័ត៌មានឱ្យពង្រឹងទំនាក់ទំនងការងារជាមួយអ្នកសារព័ត៌មាន និងអ្នកផលិតមាតិកាលើបណ្តាញសង្គម ដើម្បីចូលរួមផ្សព្វផ្សាយព័ត៌មានពិតស្តីពីការវិវត្តនៃស្ថានភាពព្រំដែន សារលើកទឹកចិត្តពលរដ្ឋនិងកងទ័ព សារជំរុញការបន្តជំនឿចិត្តលើការដឹកនាំ និងផ្សាយព្រឹត្តិការណ៍ពិតជុំវិញការបើកការវាយប្រហាររបស់ថៃ មកលើកម្ពុជា ចាប់តាំងពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ មក ជូនពលរដ្ឋទូទាំងប្រទេស។

សូមអំពាវនាវដល់អ្នកសារព័ត៌មាន និងអ្នកផលិតមាតិកាលើបណ្តាញសង្គមទាំងអស់ ត្រូវអនុវត្តការងារដោយគោរពច្បាប់ និងក្រមសីលធម៌ត្រឹមត្រូវ ព្រមទាំងផ្តល់ការសហការជាមួយអាជ្ញាធរក្នុងខេត្ត ស្រុក ឃុំពាក់ព័ន្ធ ក្នុងពេលចុះយក និងរាយការណ៍ព័ត៌មានទាំងនោះក្នុងទីតាំងតាមបណ្តោយព្រំដែន និងចូលរួមរក្សាសន្តិសុខជាតិ សុវត្ថិភាពផ្ទាល់ខ្លួន និងសុវត្ថិភាពសហគមន៍។

ជាមួយគ្នានេះដែរ ឯកឧត្ដម បានតម្រង់ទិសបន្ថែមដល់មន្ត្រីមន្ទីរព័ត៌មានលើការងាររៀបចំបណ្តាញព័ត៌មាននិងផ្សព្វផ្សាយ ដោយសហការឱ្យបានជិតស្និទ្ធបន្ថែមជាមួយមន្ទីរជុំវិញខេត្ត អាជ្ញាធរក្រុង ស្រុក ឃុំ និងបណ្តាញព័ត៌មានជាមួយយុវជនក្នុងខេត្ត ដើម្បីជំរុញការគ្រប់គ្រងព័ត៌មាននិងសាធារណមតិទាន់សភាពការណ៍ បត់បែន ចំគោលដៅ មានប្រសិទ្ធភាព ដើម្បីធានាសុវត្ថិភាពព័ត៌មានជូនពលរដ្ឋ និងចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយ៕

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm       
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        44
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        47

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា

2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm