ខាន់ ចេ​សា នឹង​ឡើង​សង្វៀន Evolve UR Game ជួប​ជាមួយ​កីឡាការិនី​ប្រេ​ស៊ី​ល​ Aquino

2021/04/27 09:59:58 am        126

ជូជីតស៊ូ៖ ម្ចាស់​មេដាយមាស​កីឡា​ជូ​ជី​តស៊ូកីឡា​អាស៊ី​ ២០១៨​ របស់​កម្ពុជា ខាន់ ចេ​សា បាន​បោះជំហាន​មួយកម្រិត​ទៀត​ឡើងទៅ​កាន់​សង្វៀន Evolve Ur Game ដោយ​ត្រូវ​ប្រកួត​ជាមួយ​កីឡាការិនី​មកពី​ប្រទេស​ប្រេ​ស៊ី​ល Thamires Aquino​។​ ​យោងតាម​អ្នករៀបចំ​ការប្រកួត​ឱ្យដឹងថា នេះ​ជាការ​ប្រកួត Superfight​ ធ្វើឡើង​នៅ​ទីក្រុង​ឡា​វ៉េ​ហ្គាស់ រដ្ឋណេ​វ៉េ​ដា សហរដ្ឋអាមេរិក ថ្ងៃទី​០៣ ខែមេសា ឆ្នាំ​២០២១​។​

​នេះ​ជាការ​បង្ហាញខ្លួន​ជាថ្មី​ម្តងទៀត​របស់ ចេ​សា បន្ទាប់ពី​ឈ្នះ​កីឡាការិនី Danielle Kelly ក្នុង​កម្មវិធី​នរណា​លេខ​១ នៅ​តិច​សាស កាលពីពេល​ថ្មីៗ​កន្លងទៅនេះ​។​ ​ដោយមាន​ឪពុក​ជា​កូនកាត់​កម្ពុជា-អាមេរិក និង​ម្តាយកូន​កាត់​ម៉ិ​ស៊ិ​ក-អាមេរិក ខាន់ ចេ​សា ត្រូវបាន​គេ​ចាត់ទុកជា​កីឡាការិនី​ជូ​ជី​ត​សូ​ល្អ​បំផុត​ក្នុង​ពិភព​លោក ដោយ​ឈ្នះ​ជើងឯក​ពិភពលោក​ ៣​ដង, ជើងឯក​ទ្វីបអាមេរិក​ ៤​ដង, ជើងឯក​ពិភពលោក NoGi​ ៣ដង និង​ជើងឯក​អឺរ៉ុប ២ដង​។​ ​នៅ​ឆ្នាំ​២០១៨ និង​២០១៩ កីឡាការិនី​រូបនេះ​ប្រកួត​តំណាង​កម្ពុជា ហើយ​ដណ្តើមបាន​មេដាយមាស​កីឡា​អាស៊ី​នៅ​ឥណ្ឌូនេស៊ី និង​កីឡា​អាស៊ីអាគ្នេយ៍​នៅ​ហ្វីលីពីន​៕

អត្ថបទ៖ គង់ ហួន

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        134
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        147
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        94

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ

2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm