អនុរដ្ឋមន្ត្រីការបរទេស៖យុទ្ធសាស្ត្រសន្តិសុខជាតិរបស់អាមេរិកមានបំណងជួយអឺរ៉ុបឲ្យដើរលើផ្លូវត្រូវវិញ

2025/12/17 11:26:15 pm        74

អនុរដ្ឋមន្ត្រីការបរទេសទទួលបន្ទុកកិច្ចការសេដ្ឋកិច្ច លោក Jacob Helberg បាននិយាយថា យុទ្ធសាស្ត្រសន្តិសុខជាតិដែលទើបចេញផ្សាយថ្មីៗនេះរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ មិនមែនមានបំណងជាការរិះគន់ទទេៗចំពោះអឺរ៉ុបនោះទេ ប៉ុន្តែត្រូវបានរចនាឡើង ដើម្បីជួយដឹកនាំទ្វីបនេះឲ្យដើរលើផ្លូវត្រូវវិញ។  

លោកបានថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Bloomberg ថា៖«យុទ្ធសាស្ត្រសន្តិសុខជាតិរបស់លោកប្រធានាធិបតី មិនមែនជាការប្រមាថទេ វាត្រូវបានបង្កើតឡើង ដើម្បីវិភាគស្ថានការណ៍នយោបាយសម្រាប់ទ្វីបអឺរ៉ុប។ 

«ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបង្ហាញយ៉ាងច្បាស់ និងសាមញ្ញថា មានចំណុចរបត់មួយដែលអឺរ៉ុបកំពុងប្រឈម។ អឺរ៉ុបអាចជ្រើសរើសការធ្លាក់ចុះដែលមានការគ្រប់គ្រងបាន ប្រព័ន្ធរដ្ឋបាលជាប់គាំង ឬទី្វបនេះអាចជ្រើសរើសការស្តារឡើងវិញ ធានាសុវត្ថិភាពព្រំដែន ភាពសម្បូរបែបនៃថាមពល និងពាណិជ្ជកម្មប្រកបដោយយុត្តិធម៌ និងការកាត់បន្ថយរបាំងពាណិជ្ជកម្មទៅវិញទៅមក»។

ឯកសារដែលបានចេញផ្សាយនៅថ្ងៃទី ០៥ ខែធ្នូ បង្ហាញពីការព្រួយបារម្ភថា អឺរ៉ុបនឹងក្លាយទៅជាមិនអាចទទួលស្គាល់បានក្នុងរយៈពេល ២០ ឆ្នាំ ហើយកំពុងជិតៃឈានដល់ការបំផ្លិចបំផ្លាញជាអរិយធម៌មួយ ដោយសារតែគោលនយោបាយបំផ្លិចបំផ្លាញរបស់សហភាពអឺរ៉ុប និងរចនាសម្ព័ន្ធអន្តរជាតិផ្សេងទៀត។ រដ្ឋបាលរបស់សហរដ្ឋអាមេរិក បានបង្ហាញការសង្ស័យថា ប្រទេសអឺរ៉ុបមួយចំនួន នឹងមានសក្តានុពលសេដ្ឋកិច្ច និងយោធាសមស្រប ដើម្បីនៅជាសម្ព័ន្ធមិត្តដែលអាចទុកចិត្តបានរបស់ទីក្រុងវ៉ាស៊ីនតោន។

នាពេលថ្មីៗនេះ លោក ត្រាំ បានរិះគន់អឺរ៉ុបម្តងហើយម្តងទៀត។ ជាទូទៅ ដូចដែលលោកបានថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Politico លោកចូលចិត្តសមាសភាពបច្ចុប្បន្ននៃអ្នកនយោបាយឈានមុខគេ នៅក្នុងបណ្តាប្រទេសនៅអឺរ៉ុប។ ទោះជាយ៉ាងណាក៏ដោយ យោងតាមមេដឹកនាំអាមេរិករូបនេះ ពួកគេមិនធ្វើការងាររបស់ពួកគេបានល្អទេ។ លោកបានបង្ហាញថា នាពេលអនាគត លោកនឹងគាំទ្រអ្នកនយោបាយអឺរ៉ុបដែលលោកចាត់ទុកថាស័ក្តិសមជាង។ លោក ត្រាំ ក៏បានរិះគន់គោលនយោបាយអន្តោប្រវេសន៍របស់អឺរ៉ុបផងដែរ ដែលនឹងធ្វើឲ្យពួកគេជាច្រើនក្លាយជារដ្ឋដែលមិនអាចរស់នៅបាន នាពេលអនាគត៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        181
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        221
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        200

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm