លោក Trump នឹងពោលសរសើរពីសមិទ្ធិផល «ជាប្រវត្តិសាស្ត្រ» នៅក្នុងសុន្ទរកថាចុងឆ្នាំ

2025/12/17 11:28:32 pm        75

ប្រធានាធិបតីអាមេរិក លោក Donald Trump នឹងថ្លែងសុន្ទរកថាតាមទូរទស្សន៍ទៅកាន់ប្រជាជាតិ នៅថ្ងៃពុធ (ទី១៧ ខែធ្នូ) នេះ ស្តីពី «ឆ្នាំដ៏អស្ចារ្យ» ចាប់តាំងពីលោកបានវិលត្រឡប់ទៅកាន់អំណាចវិញ ខណៈដែលអ្នកបោះឆ្នោតបង្ហាញការមិនសប្បាយចិត្តកាន់តែខ្លាំងឡើងៗ ចំពោះបញ្ហាសេដ្ឋកិច្ច។

ជាមួយគ្នានេះ លោក Trump ក៏ត្រូវបានគេរំពឹងផងដែរថា នឹងបង្ហើបខ្លះៗពីគោលនយោបាយ សម្រាប់ឆ្នាំ២០២៦ ខណៈដែលគណបក្សសាធារណរដ្ឋ មើលទៅការបោះឆ្នោតពាក់កណ្តាលអាណត្តិទាំងអារម្មណ៍មិនស្ងប់ ដោយសារអ្នកបោះឆ្នោតកាន់តែខឹងសម្បាខ្លាំងឡើង ចំពោះតម្លៃនៃការរស់នៅ។

នៅលើបណ្តាញសង្គម Truth Social របស់លោក កាលពីថ្ងៃអង្គារ (ទី១៦ ខែធ្នូ) លោក Trump បានឲ្យដឹងថា៖ «បងប្អូនជនជាតិអាមេរិករបស់ខ្ញុំ។ ខ្ញុំនឹងផ្តល់សុន្ទរកថាទៅកាន់ប្រជាជាតិ នៅយប់ថ្ងៃស្អែក ដោយផ្សាយពីសេតវិមាន នៅវេលាម៉ោង ៩យប់ (ម៉ោងក្នុងស្រុក)។ ខ្ញុំទន្ទឹងរង់ចាំជួបអ្នកយ៉ាងអន្ទះសារ នៅពេលនោះ។ វាគឺជាឆ្នាំដ៏អស្ចារ្យ សម្រាប់ប្រទេសរបស់យើង តែអ្វីដែលល្អបំផុត គឺមិនទាន់កើតឡើងនៅឡើយទេ!»។

អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បានប្រាប់ឲ្យដឹងថា សុន្ទរកថានេះ នឹងផ្តោតលើការទម្លាក់អតិផរណា ដែលលោក Trump ដាក់ការទទួលខុសត្រូវទៅលើអ្នកកាន់តំណែងមុនរបស់គណបក្សប្រជាធិបតេយ្យ គឺលោក Joe Biden ហើយនិងការដោះស្រាយបញ្ហាអន្តោប្រវេសន៍៕

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        32
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        36
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        40

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ

2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm