ពលរដ្ឋ​អ៊ុយ​ក្រែ​ន​ត្រឡប់​មក​ប្រទេស​វិញ​ដើម្បី​ប្រយុទ្ធ​នឹង​ការឈ្លានពាន​របស់​រុស្ស៊ី

2022/02/28 10:16:50 pm        1.1 K

​អ៊ុយ​ក្រែ​ន៖ ខណៈ​ជនភៀសខ្លួន​រាប់​សែន​នាក់​កំពុង​ចាក​ចេញពី​ប្រទេស​អ៊ុយ​ក្រែ​ន ក្នុង​ពេល​មានការវាយប្រហារ​របស់​រុស្ស៊ី​មក​លើ​ប្រទេស​នេះ បុរស ​និង​ស្ត្រី​អ៊ុយ​ក្រែ​ន​មួយ​ចំនួន​កំពុងត្រលប់​មក​ប្រទេស​វិញ​ពី​ទូទាំង​ទ្វីប​អឺរ៉ុប ​ដើម្បី​ជួយ​ការពារ​ទឹកដី​របស់​ពួកគេ​។

ឆ្មាំ​ព្រំដែន​ប្រទេស​ប៉ូឡូញនិយាយ​ថា ​ប្រជាជន​ប្រមាណ ២២,០០០នាក់បាន​ឆ្លង​ចូល​ទៅ​ក្នុងប្រទេស​អ៊ុយ​ក្រែ​ន​ចាប់តាំង​ពី​ថ្ងៃ​ព្រហស្បតិ៍ ​ក្នុងពេល​រុស្ស៊ី​ឈ្លានពាន​ប្រទេស​នេះ​។ នៅ​ខាងក្រៅ​ការិយាល័យ​ល្បាត​ព្រំដែន​ក្នុង​ទីក្រុង Przemysl ប្រទេស​ប៉ូឡូញនៅ​ស្ថានីយ៍រថភ្លើង​ធំ ប្រជាជន​រាប់រយ​នាក់​បាន​តម្រង់​ជួរ​ដើម្បី​ត្រឡប់​ចូល​ប្រទេស​អ៊ុយ​ក្រែ​ន​វិញ​។ ពួកគេ​ភាគច្រើន​ជា​បុរស​។ មនុស្ស​ជាច្រើន​នៅក្នុង​ជួរ​បានដាក់​ត្រឹមតែ​នាមត្រកូល​របស់​ពួកគេ ដោយ​លើកឡើង​ពី​សុវត្ថិភាព​។​ ​មុនពេល​ការនាំគ្នា​ចាកចេញ​នាពេល​ថ្មីៗ​នេះ ប្រជាជន​អ៊ុយ​ក្រែ​ន​ប្រមាណ​មួយ​លាន​នាក់នៅក្នុង​ប្រទេស​ប៉ូឡូញកំពុងធ្វើការ ឬ​សិក្សា​។

ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy ស្ថិតនៅក្នុង​រដ្ឋធានី​គី​វដើម្បី​ជំរុញ​ទឹកចិត្ត​យុទ្ធជន​អ៊ុយ​ក្រែ​ន ខណៈកងទ័ពរុស្ស៊ី​កំពុង​ចូលក្នុង​ទីក្រុង ហើយ​ការផ្ទុះ​គ្រាប់ផ្លោង​ភ្លឺ​ពេញ​ផ្ទៃ​អាកាស​កាលពី​ថ្ងៃអាទិត្យ​។ លោក Zelenskyy ហាមបុរស​ដែលមាន​អាយុ​ពី ១៨ ដល់ ៦០ឆ្នាំ​មិនឱ្យ​ចាក​ចេញពី​ប្រទេស​។ អាជ្ញាធរ​អ៊ុយ​ក្រែ​នបាន​អំពាវ​នាវ​​ឲ្យ​អ្នកស្ម័គ្រចិត្ត​បរទេស​មក​ប្រយុទ្ធ​ ក្នុងការ​ការពារ​ប្រទេស​អ៊ុយ​ក្រែ​ន​។ ទីភ្នាក់ងារ​ជនភៀសខ្លួន​អង្គការសហប្រជាជាតិ UNHCR និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា យ៉ាងហោចណាស់​ប្រជាជន ៣៦៨,០០០នាក់​បានភៀសខ្លួនចេញ​ពី​អ៊ុយ​ក្រែ​ន​ចូលទៅ​ប្រទេស​ប៉ូឡូញ និង​ប្រទេសជិតខាង​ផ្សេងទៀត បន្ទាប់ពី​មានការ​ឈ្លានពាន​របស់​រុស្ស៊ី​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        78
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        111
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        99

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm