សត្រូវឈ្លានពានធ្វើឱ្យយុវជនកាន់តែយកចិត្តទុកដាក់ពង្រឹងចំណេះដឹង និង​ជំនាញ​ចូល​រួម​កសាង​ជាតិ

2025/12/17 11:50:07 pm        332

ក្រុមយុវជននៅកម្ពុជា​បានឱ្យដឹងថា តាមរយៈការឈ្លានពានបូរណភាពទឹកដី និង​ស្លាប់​ជន​ស៊ីវិល​កម្ពុជា​យ៉ាង​ឃោរឃៅពី​សំណាក់យោធាថៃ បានជំរុញឱ្យពួកគេប្ដេជ្ញាចិត្ត និងយក​ចិត្ត​ទុក​ដាក់​បន្ថែម​ទៀត​ក្នុង​ការខិតខំរៀនសូត្រ ហ្វឹងហាត់ចំណេះ ជំនាញ ដើម្បីចូលរួមអភិវឌ្ឍ កសាង​ប្រទេស​ជាតិ​ឱ្យ​កាន់រីកចម្រើនតែខ្លាំងក្លាថែមទៀតនាពេលខាងមុខ។

លោក សុខ សំណាង និស្សិតទើបបញ្ចប់ការសិក្សាជំនាញផ្នែកវិទ្យាសាស្រ្តទិន្នន័យ និង​វិស្វកម្ម​បញ្ញា​សិប្បនិម្មិត នៅក្នុងបទសម្ភាសន៍ព័ត៌មាន ប៊ីធីវី បាននិយាយឱ្យដឹងថា ប្រទេសកម្ពុជា ក្រៅ​ពី​ការ​ធ្លាប់​ឆ្លងកា​ត់នូវសង្រ្គាមជាច្រើនដំណាក់កាល រួម​ទាំង​សោកនាដកម្ម​ដ៏​ឃោរឃៅ​ក្នុង​របប​ប្រល័យ​ពូជ​សាសន៍ រហូតមកដល់បច្ចុប្បន្នកំពុងជួបបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា និងថៃ ពាក្យ​ថា ​“សន្តិភាព” ពិតជាន័យយ៉ាងធំធេង និងចង់បានបំផុតសម្រាប់កម្ពុជា។

យុវជនរូបនេះ បាននិយាយទៀតថា ក្នុងនាមជាយុវជន អ្វីដែលអាចធ្វើបានក្នុងពេលនេះ គឺ​ការ​ខិត​ខំ​រៀន​សូត្របន្ថែមទៀត ពីព្រោះថា នៅពេលដែលមានចំណេះដឹង គឺអាចបែងចែកថា អ្វីត្រូវ អ្វី​មិន​ត្រូវ​ អ្វីដែលជាការពិត និងអ្វីដែលមិនពិតជាដើម។

ស្រដៀង​គ្នា​ខាងលើនេះ យុវជនារី២រូប មកពីសាកលវិទ្យាល័យ ខេមតិច គឺកញ្ញា គិត ម៉ារីយ៉ា និង​កញ្ញា នូ ច័ន្ទរចនា បានលើកឡើងថា ជាការពិតចំណេះដឹង គឺជាអាវុធ​ដ៏​សំខាន់​បំផុត​របស់​មនុស្ស​ម្នា​​ក់ៗ​ នៅពេលដែលយើងមានចំណេះដឹងខ្ពង់ខ្ពស់ហើយល្អ គឺអាចជួយ​ប្រទេស​ជាតិ​កាន់​តែ​អភិវឌ្ឍ​ កាន់តែរីកចម្រើន ទៅកាន់ការរក្សាសន្តិភាពឱ្យកាន់តែយូរអង្វែង។

ក្រុម​យុវជនទាំងនេះ បានអំពាវនាវយុវជនខ្មែរទាំងអស់ ជាពិសេសយុវជនជំនាន់ក្រោយៗទៀត ត្រូវ​ខិត​ខំរៀនសូត្រឱ្យបានច្រើន ពង្រឹងសមត្ថភាពឱ្យបានខ្ពស់ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុង​ការការពារ និងអភិវឌ្ឍប្រទេសជាតិ។

ពាក់ព័ន្ធការលើកឡើងរបស់ក្រុមយុវជនខាងលើនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧប​នាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ក្នុងកម្ម​វិធី​អបអរ​សាទរ​ពិធី​ប្រគល់​សញ្ញា​បត្រ​ជូន​និស្សិតជ័យលាភី សាកលវិទ្យាល័យខេមតិច ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បណ្ឌិត នៅ​ព្រឹក​ថ្ងៃ​ទី​១៧​ ខែធ្នូ ឆ្នាំ២០២៥នេះ បានមាន​ប្រសាសន៍​អំពាវ​ដល់​យុវជន​ទាំង​អស់​ត្រូវ​បន្ត​ខិត​ខំ​ពង្រឹង​សមត្ថ​ភាព​ចំណេះដឹង ជាពិសេសខាងផ្នែកបច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិមិ្មត ដើម្បី​ដើរ​ឱ្យ​ទាន់​សម័យកា​លបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ និងបរិវត្តកម្មបច្ចេកវិទ្យាឌីជីថល ពីព្រោះថា ចំណេះដឹងបញ្ញាសិប្បនិម្មិត (AI) នឹង​ក្លាយ​ជា​ឧបករណ៍​ជំនួយ​ដ៏​មាន​តម្លៃ​បន្ថែម​សម្រាប់​ជួយ​សមត្ថ​ភាព​គិត វិភាគ និងដោះស្រាយបញ្ហាជាក់លាក់ ដោយបច្ចេកវិទ្យា គឺវិវត្តន៍ចេញ​ពី​ការ​យក​លំនាំ​តាម​សមត្ថភាពខួរក្បាលរបស់មនុស្ស៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        182
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        111
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm