ហ្វីលីពីន៖ គ្មានភស្តុតាងពី «ការបណ្តុះបណ្តាលភេរវករ» ក្រោយខ្មាន់កាំភ្លើង នៅឆ្នេរ Bondi របស់អូស្ត្រាលី ធា្លប់ចូលទៅកាន់ប្រទេស

2025/12/17 11:54:46 pm        80

ប្រទេសហ្វីលីពីន នៅថ្ងៃពុធ (ទី១៧ ខែធ្នូ) នេះ បានប្រាប់ឲ្យដឹងថា មិនមានភស្តុតាងណាមួយ ដែលបង្ហាញថា ទឹកដីរបស់ខ្លួនត្រូវបានគេប្រើប្រាស់ ដើម្បីបណ្តុះបណ្តាលភេរវករនោះឡើយ ដោយការលើកឡើងនេះកើតមានមួយថ្ងៃបន្ទាប់ពីប្រទេសនេះ ត្រូវបានគេបង្ហាញថា បុរសដែលនៅពីក្រោយការបាញ់ប្រហារបណ្ដាលឲ្យមនុស្សជាច្រើននាក់ស្លាប់ នៅឆ្នេរ Bondi របស់ប្រទេសអូស្ត្រាលី បានចំណាយពេលវេលា ក្នុងខែវិច្ឆិកា នៅលើកោះភាគខាងត្បូងដែលត្រូវបានដឹងថា ជាតំបន់របស់ក្រុមបះបោរជ្រុលនិយម។

អ្នកនាំពាក្យប្រធានាធិបតី លោកស្រី Claire Castro បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា៖ «លោកប្រធានាធិបតី Ferdinand Marcos ច្រានចោលយ៉ាងដាច់អហង្ការ ចំពោះសេចក្តីថ្លែងការណ៍ដ៏ទូលំទូលាយ និងការធ្វើឲ្យមានការយល់ច្រឡំថា ហ្វីលីពីនជាកន្លែងបណ្តុះបណ្តាលសមាជិករបស់ក្រុម ISIS (រដ្ឋឥស្លាម)»។

ដោយបានអានពីសេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាសន្តិសុខជាតិ លោកស្រីបានឲ្យដឹងបន្ថែមថា៖ «គ្មានភស្តុតាងណាមួយត្រូវបានបង្ហាញឡើយ ដើម្បីគាំទ្រការអះអាង ដែលថា ប្រទេសនេះត្រូវបានគេប្រើប្រាស់ ដើម្បីបណ្តុះបណ្តាលភេរវករ។ មិនមានរបាយការណ៍ត្រឹមត្រូវ ឬការបញ្ជាក់ណាមួយឡើយ ដែលថា បុគ្គលដែលពាក់ព័ន្ធនឹងឧបទ្ទវហេតុ នៅ Bondi Beach (ឆ្នេរ Bondi) បានទទួលនូវទម្រង់ណាមួយនៃការបណ្តុះបណ្តាល នៅក្នុងប្រទេសហ្វីលីពីន»។

គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារ ការិយាល័យអន្តោប្រវេសន៍របស់ប្រទេស បានបញ្ជាក់ថា លោក Sajid Akram និងកូនប្រុសរបស់លោកឈ្មោះ Naveed ដែលបានសម្លាប់មនុស្ស ១៥នាក់ និងរាប់សិបនាក់ផ្សេងទៀតរងរបួស ក្នុងព្រឹត្តិការណ៍នៃពិធីបុណ្យ Hanukkah នៅលើឆ្នេរ Bondi របស់ទីក្រុងស៊ីដនី បានចូលទៅកាន់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្ពោះទៅខេត្ត Davao ភាគខាងត្បូង៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        181
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        221
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        200

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm