សារព័ត៌មាន Ahram Online បានរាយការណ៍កាលពីថ្ងៃអង្គារថា រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប លោក Badr Abdelatty បានណែនាំស្ថានទូតអេហ្ស៊ីបប្រចាំទីក្រុង Athens ឲ្យបង្កើនការសម្របសម្រួលជាមួយអាជ្ញាធរក្រិក។
ក្រសួងបាននិយាយថា ជនជាតិអេហ្ស៊ីបចំនួន ១៤ នាក់ ស្ថិតក្នុងចំណោមជនអន្តោប្រវេសន៍ចំនួន ៣៤ នាក់ ដែលបានស្លាប់នៅពេលដែលទូកលិចនៅតាមផ្លូវទៅកាន់ប្រទេសក្រិក កាលពីថ្ងៃទី ០៧ ខែធ្នូ។

ការសម្រេចនេះ មានគោលបំណងគាំទ្រដល់អ្នករស់រានមានជីវិត និងពន្លឿនការបញ្ជូនសាកសពជនរងគ្រោះត្រឡប់មកប្រទេសវិញ នៅពេលដែលនីតិវិធីផ្លូវច្បាប់ ត្រូវបានបញ្ចប់។
ក្រសួងបានបន្ថែមថា ស្ថានទូតបានទាក់ទងជាមួយក្រុមគ្រួសារអ្នកស្លាប់ ដើម្បីរៀបចំការបញ្ជូនសាកសពត្រឡប់ទៅផ្ទះវិញ។
ដោយសម្តែងការចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារជនរងគ្រោះ ក្រសួងបានបន្តការព្រមានរបស់ខ្លួនដល់ប្រជាពលរដ្ឋអំពីហានិភ័យនៃការធ្វើទេសន្តរប្រវេសន៍មិនប្រក្រតី ដោយជំរុញឲ្យជនជាតិអេហ្ស៊ីបការពារជីវិតរបស់ពួកគេ ដោយប្រើប្រាស់បណ្តាញធ្វើដំណើរស្របច្បាប់ និងមានបទប្បញ្ញត្តិត្រឹមត្រូវ៕
