រដ្ឋមន្ត្រីការងារ បញ្ជាក់ថា ម្ចាស់អាជីវកម្ម និងអ្នកធ្វើជំនួញនៅកម្ពុជា ៦១ភាគរយជាស្រ្តី

2022/02/28 11:36:00 pm        618

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា បច្ចុប្បន្នការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម (SME) បានក្លាយជាជន្ទល់ និងប្រភពកំណើនសេដ្ឋកិច្ចរយៈពេលវែង និងការបង្កើតការងារ។ ក្នុងនោះ សម្រាប់ស្រ្តីមានប្រមាណ ៦១% ដែលជាម្ចាស់អាជីវកម្ម និងអ្នកធ្វើជំនួញ ដែលជាអត្រាខ្ពស់មួយសម្រាប់កម្ពុជា។

នៅក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការជានារីរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីចូលរួមអបអរសាទរខួបលើកទី១១១ នៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២២ ក្រោមប្រធានបទ “សមភាពយេនឌ័រថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត” កាលពីព្រឹក​ថ្ងៃទី២៨ ខែកុម្ភៈនេះ ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ថា តាមការសិក្សា​ស្រាវជ្រាវ​នានា​បាន​បង្ហាញថា ​ការរីករាលដាលនៃជម្ងឺកូវីដ-១៩ បានបង្កផលប៉ះពាល់ អវិជ្ជមានលើស្រ្តីច្រើនជាងបុរស ទាំងក្នុងវិស័យសេដ្ឋកិច្ច និងសង្គម ជាពិសេសស្រ្តីនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ដែលកំពុងរង​ផល​ប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ​ដោយសារស្រ្តីភាគច្រើនមានការងារនៅក្នុងវិស័យសេវាកម្ម និង​វិស័យ​សេដ្ឋកិច្ច​ក្រៅប្រព័ន្ធ។

ឯកឧត្តម បានបន្ត ក្នុងបរិការនេះ រដ្ឋាភិបាលកម្ពុជា​បានដាក់ចេញនូវវិធានការនានា​ដែល​បាន​ឆ្លើយ​តប ​និងផ្តល់នូវអត្ថប្រយោជន៍ ​ដោយផ្ទាល់ដល់ស្រ្តី និងក្រុមជនងាយរងគ្រោះ ពិសេស​តាម​រយៈគោល​នយោបាយគាំពារសង្គម ​ការដាក់ចេញវិធានការអន្តរាគមន៍ជំនួយ​សង្គម ការ​បង្កើន​មូលធន ថវិកា “សាច់ប្រាក់ពលកម្ម” ដើម្បីជួយកម្មករនិយោជិត​ដែលបានព្យួរការងារ កម្មវិធីជំនួយ​សង្គម ពិសេសជួយស្តារលទ្ធភាព និងលើកកម្ពស់អាជីវកម្មសហគ្រាសធុនតូច ​និងមធ្យម​ជាដើម។

សូមបញ្ជាក់ថា ​យុទ្ធនាការទិវាអន្តរជាតិនារី ៨មីនា​ គឺជាព្រឹត្តការណ៍ជាសកល ដែលមហា​សន្និបាត​អង្គការ​សហប្រជាជាតិ បានប្រកាសជាទិវារបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិស្រ្តី​និង​សន្តិភាព​ពិភពលោក​នាឆ្នាំ១៩៧៧។​

ជារៀងរាល់ឆ្នាំ កម្ពុជាបានរៀបចំទិវានេះ ដើម្បីរំលឹកពីការតស៊ូទាមទារសិទ្ធិ សេរីភាព និង​ឆ្លុះបញ្ចាំង​អំពីវឌ្ឍនភាព សមិទ្ធផល​ បញ្ហាប្រឈម ​ការប្តេជ្ញាចិត្ត និងវិធានការជាវិជ្ជមាននានាក្នុងការ​លើក​កម្ពស់សមភាពយេនឌ័រ ​និងបង្កើនភាពអង់អាចដល់ស្រ្តី ​និងក្មេងស្រីគ្រប់រូប។ ដោយឡែកសម្រាប់ឆ្នាំនេះ ​ពិធីអបអរសាទរទិវាអន្តរជាតិនារី ​៨ មីនា គឺប្រារព្ធឡើងក្នុងគោលបំណង​បញ្ជាក់អំពីតម្លៃនៃការទទួលបាននូវសមភាពរវាងស្រ្តី ​និងបុរស​សម្រាប់ការអភិវឌ្ឍ​គ្រប់វិស័យ និង​ជម្រុញឲ្យគ្រប់ដៃគូពាក់ព័ន្ធបន្តអនុវត្តវិធានការផ្នែកគោលនយោបាយ ​កម្មវិធី និង​សកម្មភាព​ជាក់​លាក់នានា ​ក្នុងការលើកកម្ពស់សមភាពយេនឌ័រ ​និងបង្កើនភាពអង់អាចដល់ស្រ្តី នៅ​ក្នុង​របៀប​វារៈស្តារសេដ្ឋកិច្ច ​សង្គមក្រោយវិបត្តិកូវីដ-១៩ ​និងការរស់នៅតាមបែបគន្លងប្រក្រតីភាពថ្មី ក៏ដូចជា​ការកសាងភាពរឹងមាំ​ និងការអភិវឌ្ឍប្រកបដោយចីរភាព៕អត្ថបទ៖ ឈិត បូរ៉ាវី


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm