លោក Putin និយាយថារុស្ស៊ីនឹងយកទឹកដីបន្ថែមទៀតនៅអ៊ុយក្រែន បើអឺរ៉ុបជាន់ពន្លិចកិច្ចខិតខំប្រឹងប្រែងសន្តិភាព

2025/12/18 04:01:40 pm        148

លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin និយាយថា រុស្ស៊ីនឹងយកដីបន្ថែមទៀតក្នុងប្រទេសអ៊ុយក្រែនដោយកម្លាំង ប្រសិនបើទីក្រុងគីវ និងក្រុមអ្នកនយោបាយអឺរ៉ុប មិនបានចូលរួមពិភាក្សាលើសំណើរបស់សហរដ្ឋអាមេរិកសម្រាប់ការដោះស្រាយសន្តិភាពទេនោះ។

សហរដ្ឋអាមេរិកបានរៀបចំកិច្ចពិភាក្សាជាមួយរុស្ស៊ី និងដោយឡែកពីគ្នាជាមួយអ៊ុយក្រែន និងបណ្ដាមេដឹកនាំអឺរ៉ុប លើសំណើបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ប៉ុន្តែមិនទាន់មានកិច្ចព្រមព្រៀងណាមួយត្រូវបានសម្រេចនៅឡើយទេ។ ទីក្រុងគីវ និងសម្ព័ន្ធមិត្តអឺរ៉ុបរបស់ខ្លួន មានការព្រួយបារម្ភអំពីការទាមទារសម្បទានទឹកដីអ៊ុយក្រែន ហើយអ៊ុយក្រែនចង់បានការធានាសន្តិសុខកាន់តែរឹងមាំ។ 

ក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រសួងការពារជាតិ មេដឹកនាំកំពូលរុស្ស៊ីរូបនេះ បាននិយាយថា រុស្ស៊ី ដែលបានបញ្ជូនកងទ័ពរាប់ម៉ឺននាក់ចូលប្រទេសអ៊ុយក្រែនក្នុងឆ្នាំ ២០២២ កំពុងរុលទៅមុខគ្រប់ទិសទី ហើយនឹងសម្រេចគោលបំណងរបស់ខ្លួនដោយកម្លាំង ឬតាមរយៈការទូត។

លោក Putin បានលើកឡើងថា ប្រសិនបើភាគីប្រឆាំង និងក្រុមអ្នកគាំទ្របរទេសរបស់ពួកគេបដិសេធមិនចូលរួមការពិភាក្សាដ៏សំខាន់ នោះរុស្ស៊ីនឹងសម្រេចបាននូវការរំដោះទឹកដីប្រវត្តិសាស្ត្ររបស់ខ្លួនដោយមធ្យោបាយយោធា។ 

រុស្ស៊ីបាននិយាយថា ខ្លួនគ្រប់គ្រងប្រហែល១៩%នៃប្រទេសអ៊ុយក្រែន រួមទាំងឧបទ្វីបគ្រីម៉េ ដែលខ្លួនបានបញ្ចូលក្នុងឧបសម្ព័ន្ធកាលពីឆ្នាំ ២០១៤ ក៏ដូចជាទឹកដីភាគច្រើនក្នុងតំបន់ Donbas ភាគខាងកើត តំបន់ Kherson និងតំបន់ Zaporizhzhia ភាគច្រើន និងផ្នែកខ្លះនៃតំបន់ចំនួន៤ផ្សេងទៀត។

រុស្ស៊ីបាននិយាយថា តំបន់ គ្រីម៉េ តំបន់ Donbas តំបន់ Kherson និងតំបន់ Zaporizhzhia ឥឡូវនេះជាផ្នែកមួយនៃប្រទេសរុស្ស៊ី។ អ៊ុយក្រែនបាននិយាយថា ខ្លួននឹងមិនទទួលយករឿងនោះទេ ហើយប្រទេសស្ទើរតែទាំងអស់ចាត់ទុកតំបន់ទាំងនោះជាផ្នែកមួយរបស់អ៊ុយក្រែន៕

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        281
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        280
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        272

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm