ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន៖ ការអនុវត្តជំរឿនមន្ត្រីជាក់ស្តែង រួមចំណែកនៅក្នុងការពង្រឹងរដ្ឋបាលសាធារណៈ ដើម្បីធានាឱ្យកម្ពុជា បន្តឈានមុខ និងលើកកម្ពស់ការអភិវឌ្ឍសង្គមកម្ពុជា

2025/12/18 04:18:54 pm        278

នៅក្នុងពិធីប្រកាសបើកប្រកាសបើក «យុទ្ធនាការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធនៃគ្រឹះស្ថានសិក្សាសាធារណៈ និងអង្គភាពសុខាភិបាលមូលដ្ឋាន នៅរាជធានីភ្នំពេញ» នារសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ នៅវិទ្យាស្ថានជាតិអប់រំ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងអំពីផលប៉ះពាល់មកលើវិស័យអប់រំ ពីការវាយប្រហាររបស់យោធាថៃ មកលើអធិបតេយ្យភាពកម្ពុជា ដែលបណ្តាលឱ្យសាលារៀន ១,០៤២កន្លែងត្រូវបានបិទទ្វារ និងប៉ះពាលដល់គ្រូ ៩,៨៦៥នាក់ ព្រមទាំងសិស្សានុសិស្ស ២៤៥,០០១នាក់។

ស្ថិតក្នុងបរិការណ៍តានតឹងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដែលកើតឡើងពីការវាយប្រហាររបស់យោធាថៃ ទាំងកំរោលមកលើអធិបតេយ្យភាពកម្ពុជា ឯកឧត្តមបណ្ឌិតសភាចារ្យ បានបញ្ជាក់ថា ខ្ញុំជឿជាក់ថា ក្រោមការដឹកនាំរបស់សម្តេចមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទោះបីជាមានការគំរាម កំហែង ពីយោធាថៃ មកលើកម្ពុជា យ៉ាងណាក៏ដោយ ក៏កម្ពុជានៅតែខិតខំប្រឹងប្រែងបន្តផ្តល់ឱកាសសិក្សារៀនសូត្រដល់កុមារកម្ពុជា និងខិតខំប្រឹងប្រែងពួតដៃគ្នាពង្រឹងសាមគ្គីភាពផ្ទៃក្នុង ដើម្បីជម្នះការវាយប្រហាររបស់យោធាថៃមកលើកម្ពុជាផងដែរ។

"ការធ្វើជំរឿនមន្រ្តីជាក់ស្តែងនៅតាមគ្រឹះស្ថានសិក្សាសាធារណៈ ជាមូលដ្ឋានសំខាន់ក្នុងការបន្តជំរុញអនុវត្តការកែទម្រង់ឱ្យកាន់តែស៊ីជម្រៅ និងការពង្រឹងអភិបាលកិច្ចឱ្យកាន់តែប្រសើរ ក្នុងវិស័យអប់រំ យុវជន និងកីឡា នៅគ្រប់កម្រិតសិក្សា ជាពិសេសការបំពេញការងាររបស់មន្ត្រីក្នុងរដ្ឋបាលសាធារណៈ នឹងត្រូវលើកកម្ពស់ឱ្យមានភាពប្រសើរឡើង ទាំងប្រសិទ្ធភាព និងផលិតភាពការងារ ព្រមទាំងការទទួលខុសត្រូវ ដោយផ្តើមចេញពីការពិនិត្យ និងវាយតម្ល ស្ថានភាពបច្ចុប្បន្ននៃការបំពេញការងាររបស់មន្ត្រី រួមទាំងការគិតគូរអំពីវិធានការដោះស្រាយ ដើម្បីពង្រឹង សមត្ថភាព និងសមិទ្ធកម្មសា្ថប័ន។" ឯកឧត្តមបានបន្ថែម។

ជាមួយគ្នាផងដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ បានធ្វើការតាំងចិត្ត និងប្តេជ្ញាចិត្ត បន្តការអនុវត្តជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធនៃគ្រឹះស្ថានសិក្សាសាធារណៈ និងអង្គភាពសុខាភិបាលមូលដ្ឋាន​ ដែលរួមចំណែកនៅក្នុងការពង្រឹងរដ្ឋបាលសាធារណៈ ដើម្បីធានាឱ្យកម្ពុជា បន្តឈានមុខ និងលើកកម្ពស់ការអភិវឌ្ឍសង្គមកម្ពុជា។

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        71
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        164
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់

2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm