កញ្ចប់ថវិកាការពារជាតិឆ្នាំ២០២៦ តម្លៃជាង ៩០០ពាន់លានដុល្លារ របស់សហរដ្ឋអាមេរិក ឆ្លងផុតព្រឹទ្ធសភា

2025/12/18 04:47:54 pm        135

ព្រឹទ្ធសភាសហរដ្ឋអាមេរិក បានបោះឆ្នោតគាំទ្រយ៉ាងច្រើនលើសលប់ កាលពីថ្ងៃពុធ (១៧ ធ្នូ) ដើម្បីពន្លឿនសេចក្តីព្រាងច្បាប់នៃកញ្ចប់ថវិកាការពារជាតិចំនួន ៩០១ពាន់លានដុល្លារ សម្រាប់មន្ទីរបញ្ចកោណ ដោយបញ្ជូនច្បាប់ដ៏ធំសម្បើមមួយនេះទៅកាន់សេតវិមាន ដែលបន្ទាប់មក លោកប្រធានាធិបតី Donald Trump នឹងចុះហត្ថលេខាឱ្យក្លាយច្បាប់ពេញលេញ។

ច្បាប់អនុញ្ញាតការពារជាតិ ឬហៅកាត់ថា NDAA ឆ្នាំសារពើពន្ធ២០២៦ គឺជាការសម្របសម្រួលរវាងវិធានការដាច់ដោយឡែកពីគ្នា ដែលបានអនុម័តកាលពីដើមឆ្នាំនេះ ក្នុងសភាតំណាងរាស្ត្រ និងព្រឹទ្ធសភា។ កញ្ចប់នេះអនុញ្ញាតឱ្យមានការចំណាយយោធាប្រចាំឆ្នាំចំនួន ៩០១ពាន់លានដុល្លារ ជាមួយនឹងការដំឡើងបៀវត្សរ៍ ៤% សម្រាប់កងទ័ព។ កញ្ចប់នេះក៏អនុញ្ញាតឱ្យមានកំណែទម្រង់ប្រព័ន្ធ សម្រាប់ការទទួលបានយុទ្ធោបករណ៍យោធា និងរួមបញ្ចូលទាំងកិច្ចប្រឹងប្រែងដើម្បីជំរុញការប្រកួតប្រជែង ជាមួយគូប្រជែងដ៏សំខាន់របស់សហរដ្ឋអាមេរិក គឺប្រទេសចិន និងរុស្ស៊ី។

កញ្ចប់ NDAA ឆ្នាំសារពើពន្ធ២០២៦ ក៏ផ្តល់ជំនួយ ៨០០លានដុល្លារ សម្រាប់អ៊ុយក្រែន - ពោលគឺ ៤០០ លានដុល្លារក្នុងពេលពីរឆ្នាំបន្ទាប់ - ជាផ្នែកមួយនៃគំនិតផ្តួចផ្តើមជំនួយសន្តិសុខអ៊ុយក្រែន ដែលបង់ប្រាក់ឱ្យក្រុមហ៊ុនអាមេរិក ក្នុងការផលិតអាវុធសម្រាប់យោធាអ៊ុយក្រែន។ កញ្ចប់នេះក៏ផ្តល់សិទ្ធិអំណាចដល់គំនិតផ្តួចផ្តើមសន្តិសុខបាល់ទិក និងផ្តល់ប្រាក់ចំនួន ១៧៥លានដុល្លារ ដើម្បីគាំទ្រដល់ការការពារជាតិឡាតវី លីទុយអានី និងអេស្តូនី។

ជាមួយគ្នានេះ ច្បាប់ NDAA កំណត់សមត្ថភាពរបស់ក្រសួងការពារជាតិ ក្នុងការកាត់បន្ថយកងកម្លាំងអាមេរិកនៅអឺរ៉ុប មកត្រឹមតិចជាង ៧៦.០០០ នាក់ និងហាមឃាត់មេបញ្ជាការអាមេរិកប្រចាំអឺរ៉ុប មិនឱ្យបោះបង់ចោលតំណែងជាមេបញ្ជាការកំពូលរបស់អង្គការណាតូ។ ក្នុងចំណោមចំណុចជាច្រើនទៀត សំណើច្បាប់នេះក៏មិនបានប្តូរឈ្មោះក្រសួងការពារជាតិអាមេរិក ទៅជាក្រសួងសង្គ្រាម តាមគំនិតរបស់លោក Trump ដែរ៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        18
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        5
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        24

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm