អ៊ុយក្រែនអះអាងថា ខ្លួនគ្រប់គ្រង ៩០% នៃទីក្រុងយុទ្ធសាស្រ្ត Kupiansk ប៉ុន្តែរុស្ស៊ីបដិសេធ

2025/12/18 04:50:14 pm        135

ប្រមុខយោធារបស់ទីក្រុងគីវ បាននិយាយកាលពីថ្ងៃពុធ (១៧ ធ្នូ) ថា អ៊ុយក្រែននៅតែបន្តគ្រប់គ្រងជិត ៩០% នៃទីក្រុងយុទ្ធសាស្ត្រ Kupiansk ភាគឦសានរបស់ប្រទេសនេះ ប៉ុន្តែរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី បានបដិសេធថា ការវាយបករបស់អ៊ុយក្រែន ដើម្បីគ្រប់គ្រងលើទីក្រុងនេះមិនបានជោគជ័យទេ។

កាលពីខែមុន នាយសេនាធិការរុស្ស៊ី បានប្រាប់លោកប្រធានាធិបតី Vladimir Putin ថា កងកម្លាំងរុស្ស៊ី បានគ្រប់គ្រងទីក្រុង Kupiansk ទាំងស្រុងហើយ។ ប៉ុន្តែទីក្រុងគីវច្រានចោល ដោយនិយាយថា ក្រុងនេះនៅតែស្ថិតក្នុងកណ្ដាប់ដៃខ្លួន ហើយមេបញ្ជាការអ៊ុយក្រែនបាននិយាយកាលពីសប្តាហ៍មុនថា កងកម្លាំងអ៊ុយក្រែន ដណ្តើមយកផ្នែកខ្លះនៃក្រុងនេះមកវិញ ក្នុងប្រតិបត្តិការមួយដែលឡោមព័ទ្ធកងទ័ពរុស្ស៊ី។

លោក Oleksandr Syrskyi អគ្គមេបញ្ជាការកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានបង្ហោះលើកម្មវិធីផ្ញើសារតេលេក្រាមកាលពីថ្ងៃពុធថា៖ ដោយសារតែប្រតិបត្តិការស្វែងរក និងវាយប្រហារយ៉ាងសកម្ម អ៊ុយក្រែនបានវាយរុញទ័ពរុស្ស៊ី ចេញពីក្រុង Kupiansk និងគ្រប់គ្រងទឹកដីស្ទើរតែ ៩០% នៃទីក្រុងនេះ។ ក្រោយមក រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី លោក Andrey Belousov បានប្រាប់កិច្ចប្រជុំរបស់មន្ត្រីការពារជាតិជាន់ខ្ពស់ថា កងកម្លាំងអ៊ុយក្រែន កំពុងព្យាយាមដណ្តើមយកក្រុង Kupiansk ទៅវិញ ប៉ុន្តែមិនបានជោគជ័យឡើយ។

ពុំមានប្រភពណាមួយអាចផ្ទៀងផ្ទាត់ដោយឯករាជ្យនូវស្ថានភាពក្នុងទីក្រុង Kupiansk ទេ។ ក្រុងយុទ្ធសាស្រ្តនេះគឺជាមជ្ឈមណ្ឌលផ្លូវដែកដ៏សំខាន់មួយ ដែលត្រូវបានបំផ្លាញយ៉ាងខ្លាំងក្នុងសង្គ្រាមជិត ៤ឆ្នាំនៅអ៊ុយក្រែន ចាប់តាំងពីប្រតិបត្តិការយោធាទ្រង់ទ្រាយធំរបស់រុស្ស៊ី នៅក្នុងខែកុម្ភៈ ឆ្នាំ២០២២ មក៕

អត្ថបទដែលទាក់ទង

អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        24
ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        43
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        42

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm