ប្រមុខការពារជាតិរុស្ស៊ី ព្រមានបន្តសកម្មភាពយោធាដល់ឆ្នាំ២០២៦ និងចោទអឺរ៉ុបថា អូសបន្លាយជម្លោះ

2025/12/18 04:52:31 pm        177

រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី លោក Andrei Belousov បាននិយាយកាលពីថ្ងៃពុធ (១៧ ធ្នូ) ថា ភារកិច្ចសម្រាប់ឆ្នាំ២០២៦ ខាងមុខនេះ គឺជាការបង្កើនល្បឿននៃប្រតិបត្តិការយោធារបស់រុស្ស៊ី ខណៈដែលលោកបានចោទប្រកាន់អឺរ៉ុប ថាកំពុងតែអូសបន្លាយជម្លោះនៅអ៊ុយក្រែន។

ថ្លែងតាមកញ្ចក់ទូរទស្សន៍ក្នុងកិច្ចប្រជុំមន្ត្រីការពារជាតិជាន់ខ្ពស់រុស្ស៊ី លោក Belousov បាននិយាយថា រុស្ស៊ីបានដណ្តើមយកទឹកដីកាន់តែច្រើននៅអ៊ុយក្រែន ក្នុងឆ្នាំ២០២៥នេះ ពោលគឺមានចំនួន ១ភាគ៣ ច្រើនជាងឆ្នាំ២០២៤ ហើយការវាយប្រហាររបស់រុស្ស៊ី បានបំបាក់សមត្ថភាពផលិតថាមពលរបស់អ៊ុយក្រែន ដល់ទៅពាក់កណ្តាល។

ប្រមុខការពារជាតិរូបនេះក៏បានលើកឡើងផងដែរនូវអ្វីដែលលោកហៅថា កិច្ចប្រឹងប្រែងរបស់មេដឹកនាំអឺរ៉ុប ក្នុងការ «អូសបន្លាយជម្លោះ» ដែលជំហាននេះ ប្រឈមនឹងការពង្រីកចម្បាំងឱ្យកាន់តែធំនៅអ៊ុយក្រែន នៅឆ្នាំ២០២៦។ ស្លាយបទបង្ហាញមួយ ដែលបញ្ចាំងក្នុងអំឡុងពេលថ្លែងសុន្ទរកថារបស់លោក Belousov បានឱ្យដឹងថា រុស្ស៊ីបានចំណាយ ៥,១% នៃផលិតផលក្នុងស្រុកសរុប (GDP) លើសង្គ្រាមរបស់ខ្លួន ក្នុងឆ្នាំ២០២៥នេះ។

រុស្ស៊ីបានចោទប្រកាន់ម្តងហើយម្តងទៀតថា បណ្តាប្រទេសនៅអឺរ៉ុប ព្យាយាមបំផ្លាញកិច្ចប្រឹងប្រែងសន្តិភាពរវាងសហរដ្ឋអាមេរិក និងរុស្ស៊ី។ បណ្ដាមេដឹកនាំអឺរ៉ុបបាននិយាយថា ពួកគេបន្តឈរនៅខាងទីក្រុងគីវ ហើយថា រុស្ស៊ីមិនគួរទទួលបានរង្វាន់សម្រាប់សង្គ្រាមនៅអ៊ុយក្រែននោះទេ ដែលកំពុងតែបន្តយ៉ាងក្ដៅគគុកអស់ជិត ៤ឆ្នាំមកហើយ៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        46
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        35
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        60

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm