កម្ពុជាប្រកាសខេត្តកែប ជាខេត្តទី១អស់មីន

2022/03/01 12:07:00 am        806

កែប៖ កម្ពុជាបានប្រកាសខេត្តកែប ជាខេត្តទី១អស់មីន ហើយគ្រោងនឹងប្រកាសរាជធានី-ខេត្តចំនួន០៧ទៀត អស់មីនជាបន្តបន្ទាប់ ក្នុងឆ្នាំនេះ រួមមាន រាជធានីភ្នំពេញ ខេត្តព្រៃវែង កណ្តាល កំពង់ចាម ព្រះសីហនុ រតនគិរី និងខេត្តតាកែវ។

ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន ក្នុងពិធីអបអរសាទរការប្រកាសខេត្តកែប ជាខេត្តទី១ អស់មីន នៅថ្ងៃទី២៨ ខែកុម្ភៈនេះ នៅខេត្តកែប បានលើកឡើងថា ក្នុងឆ្នាំ២០២១ ដោយ​បាន​ទទួលនូវការអនុញ្ញាតពីសម្តេចតេជោ ហ៊ុន សែន ​សម្រេចជ្រើសរើសយកខេត្តកែប ដែល​មាន​ផលប៉ះពាល់តិចតួច ​ធ្វើការបោសសម្អាត​ និងរៀបចំប្រកាសជាខេត្តអស់មីនដំបូងគេបង្អស់ ក្រោម​ការ​ចូលរួមឧបត្ថម្ភគាំទ្រហិរញ្ញវត្ថុប្រទេសន័រវេស្ស និងប្រទេសហុងគ្រី ដោយជ្រើសរើស​យក​មជ្ឈមណ្ឌល​សកម្មភាពកម្ចាត់មីនកម្ពុជា ​(CMAC) ​ជាអ្នកបោសសម្អាត។

ឯកឧត្តម បានបញ្ជាក់ថា “កម្ពុជា បាន​ទទួលរងគ្រោះដោយសារសង្រ្គាមរ៉ាំរ៉ៃ ចាប់តាំងពី​ទសវត្សរ៍​ឆ្នាំ១៩៦០ ​មានទាំងបញ្ហាមីន​ និងបញ្ហាយុទ្ធភណ្ឌមិនទាន់ផ្ទុះ។ ​ហើយថា ភូមិអស់មីន ​ឬខេត្តអស់មីន មិនមែនជាភូមិ ​ឬជាខេត្តអស់បញ្ហាយុទ្ធភណ្ឌមិនទាន់ផ្ទុះដទៃទៀត ​មានដូចជា គ្រាប់បែក​ទម្លាក់​ពីលើយន្តហោះ ​គ្រាប់បែកចង្កោម ​និងគ្រាប់មិនទាន់ផ្ទុះគ្រប់ប្រភេទជាដើមនោះទេ។

ខេត្តកែប អស់មីន តែមិនទាន់អស់បញ្ហាគ្រាប់មិនទាន់ផ្ទុះពីសង្រ្គាមទេ ​ដូច្នេះប្រជាពលរដ្ឋ ត្រូវតែ​បន្តប្រុងប្រយ័ត្ន ​និងរួមគ្នាបន្តចាត់វិធានការដោះស្រាយ​ និងឆ្លើយតបទៅនឹងគ្រាប់មិនទាន់ផ្ទុះ ឲ្យទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់”។

ឯកឧត្តម បានបញ្ជាក់ថា ​ដើម្បីគាំទ្រដល់ផែនការអាទិភាពរបស់រាជរដ្ឋាភិបាល និងឈានទៅ​សម្រេច​បាននូវចក្ខុវិស័យ “កម្ពុជាមួយ ​គ្មានមីនឆ្នាំ២០២៥” ​អាជ្ញាធរមីន បានរៀបចំនូវគោល​ការណ៍​ណែនាំស្តីពីការអនុវត្តយន្តការភូមិអស់មីន ​ដែលនឹងធានាថា ​រាល់​ចម្ការ​មីនទាំង​អស់ ដែលមាន​នៅ​ក្នុងភូមិ​ ត្រូវបានបោសសម្អាត ​ក្នុងគោលដៅជួយពន្លឿន​ដល់ការបោសសម្អាតមីន និង​ទាក់ទាញ​នូវការចូលរួមគាំទ្រពីម្ចាស់ជំនួយថ្មីៗ​ និងវិស័យឯកជនបន្ថែមទៀត។ គិតត្រឹមឆ្នាំ២០២១ កម្ពុជា នៅ​សល់ផ្ទៃដីមានមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះសរុបចំនួន២០១៧គីឡូម៉ែត្រក្រឡា ក្នុងនោះផ្ទៃដី​មានមីន ៧៨៨គីឡូម៉ែត្រក្រឡា ​ដែលកម្ពុជា​ ត្រូវបោសសម្អាតឲ្យអស់ត្រឹមឆ្នាំ២០២៥ កំពុង​នៅ​សល់ក្នុងរាជធានី-ខេត្តចំនួន២៣ ទៀត។

លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប ​បានឱ្យដឹងថា ​ខេត្តកែប ​ជាតំបន់សមរភូមិ ដែល​មាន​ការប្រយុទ្ធគ្នាយ៉ាងខ្លាំង រវាងកងទ័ពរដ្ឋាភិបាល​ និងកងទ័ពខ្មែរក្រហម ​ជាពិសេសនៅតំបន់ភ្នំវល្លិ៍ គឺជាតំបន់ក្តៅមួយ ​ក្នុងចំណោមតំបន់ក្តៅទាំងឡាយ ​នៃប្រទេសកម្ពុជា។

ក្រោយពីសង្គ្រាមត្រូវបាន​បញ្ចប់ ​តំបន់មួយចំនួន ​បានបន្សល់ទុកនូវគ្រាប់មីន និង​យុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើន ​បណ្តាលឲ្យមានអ្នកគ្រោះថ្នាក់​ដោយសារមីន និង​សំណល់ជាតិផ្ទុះពីសង្រ្គាម ​ដែលគិតត្រឹមឆ្នាំ២០២១​ ចំនួន២២១នាក់​ ក្នុងនោះស្រុកដំណាក់ចង្អើរ មាន១៩៨នាក់ ​និងក្រុងកែប មាន២៣នាក់ ៕អត្ថបទ៖ អន សារឹម

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        253
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        129
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        161

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm