អ្នកចរចាអាមេរិក និងរុស្ស៊ី នឹងជួបគ្នានៅទីក្រុងម៉ៃអាមី ស្តីពីកិច្ចព្រមព្រៀងសន្តិភាព ដើម្បីបញ្ចប់វិបត្តិអ៊ុយក្រែន

2025/12/18 11:17:45 am        110

ប្រព័ន្ធផ្សព្វផ្សាយអាមេរិក Politico បានរាយការណ៍កាលពីថ្ងៃពុធសប្ដាហ៍នេះថា   អ្នកចរចាអាមេរិក និងរុស្ស៊ី ត្រូវគេរំពឹងថានឹងរៀបចំកិច្ចចរចានៅទីក្រុង ម៉ៃអាមី (Miami) ក្នុងរដ្ឋផ្លរីដា(Florida) សហរដ្ឋអាមេរិក នៅចុងសប្តាហ៍នេះ ស្តីពីកិច្ចព្រមព្រៀងសន្តិភាព បំណងបញ្ចប់វិបត្តិអ៊ុយក្រែន ដែលមានរយៈពេលជិត៤ឆ្នាំ។

ដោយសំអាងប្រភពីពីបុគ្គលពីររូបដែលបានដឹងបញ្ហានេះ សារព័ត៌មានដដែលបានរាយការណ៍ថា ពេលវេលានៅតែមិនទាន់ច្បាស់លាស់ ហើយថាតើពួកគេនឹងជួបគ្នាឬអត់ រដ្ឋបាលលោក Trump នឹងបង្ហាញដល់ភាគីរុស្ស៊ីអំពីការវិវត្តន៍ចុងក្រោយបំផុត បន្ទាប់ពីការចរចារវាងមន្ត្រីអាមេរិក អ៊ុយក្រែន និងអឺរ៉ុបនៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ កាលពីចុងសប្តាហ៍មុន ។

របាយការណ៍និយាយថា លោក Steve Witkoff ដែលជាបេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump និងលោក Jared Kushner ជាកូនប្រសាររបស់លោក Trump ត្រូវគេរំពឹងថានឹងតំណាងឱ្យភាគីអាមេរិក ខណៈគណៈប្រតិភូរុស្ស៊ីត្រូវគេរំពឹងថានឹងរួមបញ្ចូលបេសកជនពិសេសរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin គឺលោក Kirill Dmitriev ។

លោក Rustem Umerov ទីប្រឹក្សាសន្តិសុខជាតិអ៊ុយក្រែន ក៏ត្រូវបានគេរំពឹងថានឹងជួបជាមួយគណៈប្រតិភូសហរដ្ឋអាមេរិកដោយឡែកពីគ្នានៅទីក្រុង Miami ឬទីតាំងមួយផ្សេងទៀតនៅសហរដ្ឋអាមេរិកនៅចុងសប្តាហ៍ខាងមុខនេះ ដែរ។ 

ក្រុមមន្ត្រី រួមជាមួយរដ្ឋបាលលោក Trump បាននិយាយថា ក្រុមមន្ត្រីសហរដ្ឋអាមេរិក អឺរ៉ុប និងអ៊ុយក្រែន បានឈានដល់ការឯកភាពគ្នា ឬបានបិទគម្លាតយ៉ាងច្រើនលើ៩០%នៃការខ្វែងគំនិតគ្នារបស់ពួកគេលើសេចក្តីព្រាងផែនការសន្តិភាពចំនួន ២០ចំណុចរបស់សហរដ្ឋអាមេរិកក្នុងអំឡុងពេលកិច្ចពិភាក្សានៅទីក្រុងប៊ែរឡាំងកាលពីចុងសប្តាហ៍មុន៕

អត្ថបទដែលទាក់ទង

ឥណ្ឌូនេស៊ីអនុញ្ញាតឲ្យក្រុមហ៊ុនអាកាសចរណ៍ដំឡើងថ្លៃសំបុត្រយន្តហោះចំនួន ១៣ភាគរយ
2026/04/06 08:53:00 pm        1
ប្អូនស្រីមេដឹកនាំកូរ៉េខាងជើង៖ ការសោកស្តាយរបស់ទីក្រុងសេអ៊ូល ចំពោះករណីយានដ្រូន «ជាភាពឈ្លាសវៃ»
2026/04/06 08:52:39 pm        1
អ៊ីរ៉ង់គំរាមបិទច្រកសមុទ្រ Bab al-Mandeb ឲ្យដូចគ្នានឹងច្រកសមុទ្រ Hormuz
2026/04/06 08:41:16 pm        2

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឥណ្ឌូនេស៊ីអនុញ្ញាតឲ្យក្រុមហ៊ុនអាកាសចរណ៍ដំឡើងថ្លៃសំបុត្រយន្តហោះចំនួន ១៣ភាគរយ

2026/04/06 08:53:00 pm
​ប្អូនស្រីមេដឹកនាំកូរ៉េខាងជើង៖ ការសោកស្តាយរបស់ទីក្រុងសេអ៊ូល ចំពោះករណីយានដ្រូន «ជាភាពឈ្លាសវៃ»
2026/04/06 08:52:39 pm
​ធនាគារជាតិនៃកម្ពុជា រៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី
2026/04/06 08:50:26 pm
​អ៊ីរ៉ង់គំរាមបិទច្រកសមុទ្រ Bab al-Mandeb ឲ្យដូចគ្នានឹងច្រកសមុទ្រ Hormuz
2026/04/06 08:41:16 pm
​អ៊ីស្រាអែល បញ្ជាក់ថា នឹងជំរុញការផលិតប្រព័ន្ធស្ទាក់ចាប់មីស៊ីល Arrow
2026/04/06 08:40:18 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/06 06:57:44 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/04/03 09:57:19 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/06 05:57:18 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/06 04:24:49 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am