មជ្ឈមណ្ឌលជាតិផ្តល់ឈាម បានផ្គត់ផ្គង់ឈាមឆ្លើយតបនឹងស្ថានភាពបច្ចុប្បន្ន

2022/03/01 12:17:43 am        796

ភ្នំពេញ៖ មន្រ្តីជំនាញនៃមជ្ឈមណ្ឌលជាតិផ្តល់ឈាមថា ស្ថានភាពនៃការផ្គត់ផ្គង់ឈាម ទៅដល់មន្ទីរពេទ្យនានាទូទាំងប្រទេស ក្នុងការជួយសង្គ្រោះជីវិតមនុស្ស អាចទប់ទល់នឹងស្ថានភាពតម្រូវការបច្ចុប្បន្នបាន ខណៈការបរិច្ចាកឈាមពីសប្បុរសជន នៅបន្តចូលរួមបរិច្ចាកជាធម្មតា ទោះបីស្ថានភាពនៃជំងឺកូវីដ-១៩ នៅបន្តក៏ដោយ។

លោកវេជ្ជបណ្ឌិត លី សាវិត្យ អនុប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានលើកឡើងនៅក្នុង​កម្មវិធី​បរិច្ឆាកឈាម​ របស់ក្រសួងរ៉ែ និងថាមពល ​នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ នេះថា បច្ចុប្បន្នការ​ផ្គត់ផ្គង់ឈាម​ នៅតែមានតម្រូវយ៉ាងខ្លាំង​ ជាក់ស្តែងក្នុងមួយថ្ងៃៗ ​តម្រូវការនៃការ​ផ្គត់ផ្គង់​ មានចាប់ពី ១៥០ ទៅ ៣០០ប្លោក បើធៀបទៅនឹងការបរិច្ចាកឈាម ដែលទទួលបានពីការចូលរួមបរិច្ចាកឈាម​ពីសប្បុរសជន​ នៅតាមក្រសួង មន្ទីរ ស្ថាប័ន ​ទាំងវិស័យរដ្ឋ និងឯកជន គឺមានលក្ខណៈប្រហាក់​ប្រហែល​គ្នា ។

លោកវេជ្ជបណ្ឌិត បន្តថា ជុំវិញការបរិច្ចាកឈាម ទោះបីនៅក្នុងស្ថានភាពនៃវិបត្តិជម្ងឺកូវីដ ១៩ បានបង្ករឡើងយ៉ាង​ណាក៏ដោយ ​មជ្ឈមណ្ឌលជាតិផ្តល់ឈាម នៅតែទទួលបានការចូលរួមពី​សប្បុរសជន​ជា​បន្តបន្ទាប់ ​ដែលធ្វើឲ្យការផ្គត់ផ្គង់ឈាម​ អាចឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្នបាន ក្នុងនោះដើម្បីបន្តនិរន្តភាពនៃការផ្គត់ផ្គង់ ​លោកវេជ្ជបណ្ឌិត ​បានអំពាវនាវដល់សប្បុរសជនទាំងអស់ ជួយគាំទ្រ ​និងផ្តល់ការ​បច្ចាកឈាម​ជាបន្តបន្ទាប់ទៀត ​ដើម្បីជួយសង្គ្រោះជីវិតមនុស្ស។

នៅក្នុងការបរិច្ចាកឈាមនេះដែរ ឯកឧត្តម ស៊ុយ ឌីម៉ង់​ រដ្ឋលេខាធិការក្រសួងរ៉ែ​ និងថាមពល បាន​ថ្លែងនូវការកោត​សរសើរ ​ចំពោះមន្រ្តីរបស់ក្រសួង​ ដែលបានចំណាយ​ពេលវេលា ​ជាពិសេស​ការ​បរិច្ឆាកឈាម​របស់ខ្លួន ​ចូលរួមជាមួយសង្គម ​និងជួយដល់ជនកំពុងរងគ្រោះ ដែលកំពុងត្រូវការ​ឈាម ​ក្នុងនោះ​ដើម្បីចូលរួមចំណែកតាមរយៈនៃការបរិច្ចាកឈាមនេះ​ ឯកឧត្តម បានអំពាវដល់​មន្រ្តី​ទាំងអស់​ បន្តវប្បធម៌នៃការចូលរួម​ជាមួយ​សកម្មភាព​បរិច្ចាក​ឈាម​លើកក្រោយៗទៀត ដើម្បី​ធ្វើការ​បរិច្ចាកឈាម ​ជូនទៅដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាម ​ដែលកំពុងមានតម្រូវការ ៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm