កម្ពុជាទទួលស្គាល់ចំពោះការរួមចំណែករបស់គម្រោងបោសសម្អាតមីន ដើម្បីលទ្ធផល ក្នុងរយៈពេល៥ឆ្នាំចុងក្រោយ សម្រាប់កម្ពុជា ក្នុងការកាត់បន្ថយគ្រោះថ្នាក់ ជំរុញឱ្យមានការអភិវឌ្ឍ និងលើកកម្ពស់សេដ្ឋកិច្ចសង្គម

2025/12/18 07:24:58 pm        261

ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន រួមជាមួយ លោក Shakeel Admad តំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ(UNDP) បានធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤(CfRIV) នៅទីស្នាក់ការអាជ្ញាធរមីន ព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥។ កិច្ចប្រជុំនេះ ផ្តោតសំខាន់លើទិដ្ឋភាពរួមនៃវឌ្ឍនភាពវិស័យសកម្មភាពមីននិងបញ្ហាប្រឈមដែលនៅសេសសល់ វឌ្ឍនភាពនៃការអនុវត្តគម្រោង២០២០-២០២៥ និងការឆ្លើយតបទៅនឹងការវាយតម្លៃបញ្ចប់គម្រោង។

តាងនាមឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះការរួមចំណែក និងការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះសកម្មភាពមីននៅកម្ពុជាពីដៃគូសំខាន់ក្នុងគម្រោងដំណាក់កាលទី៤ រួមមាន អូស្ត្រាលី សាធារណរដ្ឋកូរ៉េ(KOICA) នូវែលសេឡង់ លុចសំបួ UNDP និងរាជរដ្ឋាភិបាលកម្ពុជា។ សមិទ្ធផលសម្រេចបានក្នុងការអនុវត្តគម្រោងដំណាក់កាលទី៤ បានបង្ហាញយ៉ាងច្បាស់អំពីការរួមចំណែកក្នុងការផ្តល់ដីសុវត្ថិភាព ការកាត់បន្ថយហានិភ័យ និងការផ្តល់ឱកាសធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។

អាជ្ញាធរមីន ទទួលស្គាល់ចំពោះការរួមចំណែករបស់ CfRIV ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ ដែលបានផ្តល់លទ្ធផលយ៉ាងសំខាន់សម្រាប់ប្រទេសកម្ពុជា មិនត្រឹមតែបោសសម្អាតផ្ទៃដីមានមីនជាច្រើនលានម៉ែត្រការ៉េប៉ុណ្ណោះទេ ប៉ុន្តែសំខាន់ជាងនេះ គឺបានកាត់បន្ថយគ្រោះថ្នាក់ ជម្រុញឱ្យមានការអភិវឌ្ឍន៍ និង លើកកម្ពស់សេដ្ឋកិច្ចសង្គម។

ជាមួយគ្នានោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានជម្រាបជូនអង្គប្រជុំអំពីស្ថានភាពសកម្មភាពមីនបច្ចុប្បន្ននៅកម្ពុជា និងបញ្ហាប្រឈមដែលនៅសេសសល់ ក្នុងនោះរួមមានការ ៖ ការសិក្សាស្រាវជ្រាវទិន្នន័យមីនគ្រប់ជ្រុងជ្រោយនៅតាមខេត្តជាប់ព្រំដែន, ការឆ្លើយតបបន្ទាន់ទៅនឹងតំបន់មានហានិភ័យខ្ពស់, វិធានការបន្ទាន់ទៅនឹងភាពតានតឹងនៅជិតតំបន់ព្រំដែន, សំណើសុំពន្យាពេលបោសសម្អាតមីនលើកទី៣របស់កម្ពុជាដែលទទួលបានការអនុម័តជាឯកច្ឆ័នពីរដ្ឋភាគីអនុសញ្ញាអូតាវ៉ា, ការប្តេជ្ញារបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះសកម្មភាពមីន និងការរៀបចំគោលនយោបាយជាតិស្តីពីសកម្មភាពមីន ឆ្នាំ២០២៦-២០៣៥។

ជាងនេះទៅទៀត ឯកឧត្តមទេសរដ្ឋមន្រ្តី បានសម្តែងនូវការស្វាគមន៍ចំពោះការវិលត្រឡប់ជាថ្មីរបស់រដ្ឋាភិបាលនៃប្រទេសអ៊ីតាលី ដែលនឹងចូលរួមក្នុងគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៥ ហើយឯកឧត្តមចាត់ទុកការគាំទ្ររបស់ប្រទេសអ៊ីតាលី គឺជាការបន្ថែមកម្លាំងថ្មីដើម្បីឱ្យបេសកកម្មរបស់កម្ពុជា ឆាប់ទទួលជោគជ័យតាមគោលដៅដែលបានគ្រោងទុក។

ក្នុងឱកាសនោះ ឯកឧត្តម លី ធុជ ជំរុញលើកទឹកចិត្តឱ្យគម្រោងបន្តយកចិត្តទុកដាក់នៅលើតំបន់ដែលមានហានិភ័យខ្ពស់ និងតំបន់ដែលបម្រើដល់ផលប្រយោជន៍សេដ្ឋកិច្ចសង្គម ស្របតាមគោលដៅជាអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ដូចមានចែងក្នុងគោលនយោបាយជាតិស្តីពីសកម្មភាពមីន ឆ្នាំ២០២៦-២០៣៥ ក្នុងស្មារតីរួមគ្នាដើម្បីសម្រេចបាននូវចក្ខុវិស័យ «ប្រទេសកម្ពុជារួចផុតពីផលប៉ះពាល់នៃយុទ្ធភណ្ឌគ្រឿងផ្ទុះ ធ្វើឱ្យជីវភាពរស់នៅប្រកបដោយចីរភាព ជំរុញសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ»។

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        103
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        98
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង

2026/07/24 07:44:09 pm
​តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm
​ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់
2026/07/24 07:39:49 pm
​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm
​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm