អ្នកនាំពាក្យក្រសួងការងារ ជំរុញឲ្យ​អតីត​ពលករមកពីថៃ​ដែល​មាន​បំណុល​ប្រញាប់​រក​ការ​ងារ​ក្នុង​ស្រុក ដើម្បី​កសាងជីវភាពឱ្យកាន់តែប្រសើរ ខណៈការងារមានសម្បូរបែប ប្រាក់ឈ្នួលសមរម្យ អត្ថ​ប្រយោជន៍ច្រើន និងសុវត្ថិភាព

2025/12/18 10:32:38 pm        327

(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ២០២៥នេះ បានជំរុញដល់អតីតពលករត្រឡប់មកពីប្រទេសថៃ ដែល​មាន​បំណុល​សូម​ពិចារណាប្រញាប់រកការងារក្នុងស្រុក ដើម្បីកសាងជីវភាពឱ្យកាន់តែល្អប្រសើរឡើង ខណៈ​ដែលក្នុងស្រុកមានការងារយ៉ាងសម្បូរបែប អត្ថប្រយោជន៍ច្រើន ប្រាក់ឈ្នួលសមរម្យ និង​លក្ខ​ខណ្ឌការងារកាន់តែល្អប្រសើរ។

លោកថ្លែងថា៖«សូមបងប្អូនអតីតពលករមកពីប្រទេសថៃទាំងអស់ដែលមានបំណុល ប្រញាប់​រួស​រាន់​ស្វែង​រក​ការងារធ្វើនៅក្នុងស្រុក ដើម្បីដោះស្រាយជីវភាពឱ្យប្រសើរឡើង។ បច្ចុប្បន្ននេះ ការងារ​ក្នុង​ស្រុក​យើង​មាន​សម្បូរបែប អត្ថប្រយោជន៍ច្រើនយ៉ាង ប្រាក់ឈ្នួលក៏សមរម្យ ជាពិសេស យើង​មាន​លក្ខ​ខណ្ឌការងារកាន់តែល្អប្រសើរ»។

បើតាមលោក ស៊ុន មេសា ការបំពេញការងារនៅក្នុងស្រុក គឺជាការរួមចំណែកលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ទាក់ទាញការវិនិយោគថ្មីៗ ព្រមទាំងមានភាពកក់ក្តៅបាននៅជិតក្រុមគ្រួសារ ផ្ទុយពីការចំណាកស្រុកទៅធ្វើការនៅប្រទេសថៃ ដែលប្រឈមការរើសអើង គ្មានការផ្តល់តម្លៃ និងការធ្វើទុក្ខបុកម្នេញផ្សេងៗ ពីជនជ្រុលនិយមថៃ។ ហេតុនេះ អ្នកនាំពាក្យក្រសួងការងារជំរុញដល់បងប្អូនអតីតពលករទាំងអស់ធ្វើការងារក្នុងស្រុកដើម្បីសម្រួលជីវភាពឱ្យកាន់តែល្អប្រសើរ ប្រកបដោយមានសុវត្តិភាព។ បងប្អូនអតីតពលករ អាចស្វែងរកការងារក្នុងស្រុកដោយទំនាក់ទំនងលេខទូរសព្ទ ១២៩៧ ឬទំនាក់ទំនងអាជ្ញាធរ យុវជនស្ម័គ្រចិត្ត និងភាគីពាក់ព័ន្ធទាំងអស់។

សូមបញ្ជាក់ថា គិតត្រឹមពេលនេះ ពលករខ្មែរមកពីប្រទេសថៃមានជាង៩០ម៉ឺននាក់ ដើម្បីឆ្លើយតបតម្រូវការការងាររបស់ពលករ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានរៀបចំវេទិកាការងារចំនួន ៥៧៩លើករួចមកហើយ នៅតាមភូមិស្រុក ដើម្បីផ្តល់ឱកាសការងារដល់ពលរដ្ឋខ្មែរ ជាពិសេសបងប្អូនអតីតពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ ក្នុងនោះ ពលរដ្ឋខ្មែរជាង ៥០ម៉ឺននាក់ទទួលបានការងារធ្វើតាមរយៈយន្តការក្រសួង និងវិស័យឯកជន៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        39
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        144
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        138

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm