អ្នកនាំពាក្យក្រសួងការពារជាតិ៖ ម្តងហើយម្តងទៀត ​កងទ័ព​ថៃ​តែង​តែយ​ក​លេស​លាក់​បាំង​ទង្វើ​ឈ្លាន​ពាន​របស់​ខ្លួនមកលើអធិបយតេយ្យកម្ពុជា ដោយបំពានយ៉ាងកំរោលល្មើសច្បាប់អន្តរជាតិ

2025/12/18 11:10:13 pm        297

ភ្នំពេញ៖ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃ​ព្រះ​រា​ជា​ណា​ច​ក្រកម្ពុជា បានបញ្ជាក់តាមរយៈសន្និសីទសារព័ត៌មាននរសៀលនេះថា ម្តងហើយម្តង​ទៀត​ កងទ័ពថៃតែងតែយកលេស និងប្រើប្រាស់គ្រប់ឧបាយកល ដើម្បីលាក់​កម្បាំង​ទង្វើ​ឈ្លាន​ពាន​របស់​ខ្លួន​ មកលើអធិបយតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ដោយបំពានយ៉ាង​កំរោល​ទៅ​លើ​ច្បាប់​អន្តរជាតិ។

លោកជំទាវ បានថ្លែងថា ទង្វើឈ្លានពានរបស់កងទ័ពថៃមកលើកម្ពុជាដ៏ឃោរឃៅ រួម​ទាំង​ការ​ប្រើ​ប្រាស់​អាវុធ​យុទ្ធោបករណ៍ធុនធ្ងន់ និងមានកម្រិតបំផ្លាញខ្ពស់ ដូចជាយន្តហោះចម្បាំង F-16 នា​វា​ចម្បាំង ​កាំភ្លើងធំគ្រប់ប្រភេទ គ្រាប់បែកចង្កោម ផ្សែង​ពុល​ដ្រូន​គ្រប់​ប្រភេទ​ និង​អាវុធ​ធុន​ធ្ងន់​ជា​ច្រើន​ទៀត​មក​វាយ​ប្រហារលើកម្ពុជា ជាពិសេសទៅលើជនស៊ីវិល និងបេតិកភណ្ឌដែលជា​សម្បត្តិ​របស់​មនុស្ស​ជាតិបានបញ្ជាក់យ៉ាងច្បាស់ក្រឡែតថាថៃគឺជារដ្ឋដែលបំពានច្បាប់អន្តរជាតិ ជារដ្ឋ​ដែល​បំផ្លាញ​សន្តិភាព និងសន្តិសុខ មិនត្រឹមតែរវាង​ជាមួយ​កម្ពុជា​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​តំប​ន់​ទាំង​មូល​ដើម្បី​​បម្រើ​មហិច្ឆតា​ឈ្លាន​ពាន​មិន​ចេះ​ឆ្អែត​ឆ្អន់​រប​ស់​ខ្លួន​មក​លើ​ប្រទេស​ដែល​តូច​ និង​ខ្សោយ​ជាង​ខ្លួន​ប៉ុណ្ណោះ។​

លោកជំទាវថ្លែងថា៖«យើងអំពាវនាវឱ្យកងទ័ពថៃបញ្ឈប់ជាបន្ទាន់នូវទង្វើភូតកុហកបោកប្រាស់បំភ្លៃ​ការពិតមិនចេះចប់មិនចេះហើយ ហើយងា​ក​មក​រក​មាគ៌ាស​ន្តិភាព​ឡើង​វិញ​តាម​រយៈ​ការ​បញ្ឈប់​ទង្វើ​ឈ្លាន​ពាន​របស់​ខ្លួន​គោរព​បទ​ឈប់​បាញ់​ដែល​ខ្លួន​បាន​បំពាន និង​អនុវត្ត​ឡើង​វិញ​នូវ​សេចក្តី​ថ្លែង​ការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជានិងថៃ»។

លោកជំទាវ​បានប្រាប់ទៅភាគីថៃថា កងទ័ពថៃត្រូវ​បង្ហាញ​អំពី​ភាព​ស្មោះ​ត្រង់​របស់​ខ្លួន​ប្រក​ប​ដោយ​តម្លាភាព និង​សុឆន្ទះ​ដោយ​ស្តែង​ចេញ​តាម​រយៈ​ទង្វើ​ដែល​មាន​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់ និង​គោរ​ព​ច្បាប់​អន្តរជាតិឱ្យបានម៉ឺងម៉ាត់មិនមែនតាមរយៈវោហារស័ព្ទនិងការភូតកុហកនោះទេ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        197
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        113
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm