អាជ្ញាធរព្រំដែនប្រទេសឈីលី បាននិយាយថា ពុំមានវិបត្តិអន្តោប្រវេសន៍នៅច្រកឆ្លងកាត់ព្រំដែន Chacalluta ជាមួយប្រទេសប៉េរូ ទេ ដោយច្រានចោលការរំពឹងទុកអំពីការកើនឡើងនៃការឆ្លងកាត់។
មន្ត្រីនៅតំបន់Arica ភាគខាងជើង និងតំបន់Parinacota បានរាយការណ៍ពីការធ្វើចរាចរណ៍ធម្មតានៅព្រំដែន និងបានសរសើរការគ្រប់គ្រងនិងការសម្របសម្រួលរវាងទីភ្នាក់ងារសម្រាប់ការទប់ស្កាត់ការធ្វើអន្តោប្រវេសន៍មិនទៀងទាត់។

តំបន់នេះ គឺជាទីតាំងរឹងមាំសម្រាប់ប្រធានាធិបតីជាប់ឆ្នោតឈីលី លោក Jose Antonio Kast ដែលបានធ្វើយុទ្ធនាការបោះឆ្នោតលើសន្តិសុខនិងការគ្រប់គ្រងព្រំដែនកាន់តែតឹងរ៉ឹង ដោយទទួលបានសំឡេងឆ្នោតជិត៦៣% នៅក្នុងស្រុក។ រដ្ឋបាលថ្មីរបស់លោកប្រឈមនឹងសម្ពាធក្នុងការបំពេញតាមការសន្យាជុំវិញបញ្ហាអន្តោប្រវេសន៍និងសន្តិសុខ ខណៈធ្វើឱ្យមានតុល្យភាពនៃការប្តេជ្ញាចិត្តសិទ្ធិមនុស្សអន្តរជាតិរបស់ប្រទេសឈីលី។
លទ្ធផលនៃការបោះឆ្នោត ក៏បានជំរុញឱ្យមានវិធានការបង្ការនៅខាងប្រទេសប៉េរូផងដែរ ដែលអាជ្ញាធរបានពង្រឹងពិធីសារក្នុងការគិតទុកជាមុនពីការផ្លាស់ប្តូរណាមួយចំពោះលំហូរជនអន្តោប្រវេសន៍។
