លោក Trump ទាមទារម្ដងទៀតថា វ៉េណេស៊ុយអេឡា ត្រូវប្រគល់ទ្រព្យសម្បត្តិឲ្យទៅអាមេរិក

2025/12/18 11:57:19 pm        77

ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃពុធ (ទី១៧ ខែធ្នូ) បានទាមទារវ៉េណេស៊ុយអេឡាត្រូវប្រគល់ទ្រព្យសម្បត្តិ ដែលលោកបានចោទប្រកាន់ថា ប្រទេសសម្បូរដោយធនធានប្រេងនៅតំបន់អាមេរិកខាងត្បូងមួយនេះ បានយកពីក្រុមហ៊ុនប្រេងរបស់សហរដ្ឋអាមេរិក កាលពីច្រើនឆ្នាំកន្លងទៅ។

ដោយបានសំដៅទៅលើការធ្វើជាតូបនីយកម្ម (ការផ្ទេររបស់ឯកជនឲ្យទៅជារបស់ជាតិ) របស់វ៉េណេស៊ុយអេឡាលើវិស័យប្រេងរបស់ខ្លួន ក្នុងទសវត្សរ៍ឆ្នាំ១៩៧០ និងក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Nicolas Maduro និងអ្នកស្នងតំណែងមុនរបស់លោក គឺលោក Hugo Chavez លោក Trump បានប្រាប់សារព័ត៌មាននៅសេតវិមានថា៖ «ពួកគេបានយកទ្រព្យសម្បត្តិប្រេងរបស់យើង ពោលគឺយើងមានប្រេងច្រើននៅទីនោះ។ ដូចអ្នកដឹងហើយថា ពួកគេបានបង្ខំឲ្យក្រុមហ៊ុនរបស់ពួកយើងចាកចេញ ហើយយើងចង់បានធនធាននោះមកវិញ»។

តាមរយៈការបង្ហោះនៅលើបណ្ដាញសង្គម លោក Stephen Miller អនុប្រធានបុគ្គលិករបស់លោក Trump កាលពីថ្ងៃពុធ បានពណ៌នាអំពីការធ្វើជាតូបនីយកម្មរបស់វ៉េណេស៊ុយអេឡា លើឧស្សាហកម្មប្រេងរបស់ខ្លួនថា ជា «ការលួចធនធាន និងទ្រព្យសម្បត្តិអាមេរិកដ៏ច្រើនបំផុត»។

នៅមួយថ្ងៃមុននោះ លោក Trump បានបញ្ជាឲ្យ «បិទទាំងស្រុង និងជារួមនូវនាវាដឹកប្រេងដែលត្រូវបានដាក់ទណ្ឌកម្មទាំងអស់ ដែលទាំងចេញ និងចូល នៅក្នុងប្រទេសវ៉េណេស៊ុយអេឡា» ដោយបង្កើនយុទ្ធនាការដាក់សម្ពាធរយៈពេលជាច្រើនខែលើប្រធានាធិបតីវ៉េណេស៊ុយអេឡា។

វ៉េណេស៊ុយអេឡា ដែលជាប្រទេសផលិតប្រេងដ៏សំខាន់មួយ តាមការអះអាង ក្ដោបក្ដាប់ធនធានប្រេងបម្រុងដ៏ធំបំផុតរបស់ពិភពលោក តែការនាំចូលប្រេងឆៅរបស់សហរដ្ឋអាមេរិក បានធ្លាក់ចុះយ៉ាងខ្លាំង ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ដោយសារទណ្ឌកម្ម និងភាពតានតឹងផ្នែកនយោបាយ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        20
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        63
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        51

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm