UN និងក្រុមជំនួយ ព្រមានថា ប្រតិបត្តិការនៅហ្កាហ្សាអាចដួលរលំ ដោយសារឧបសគ្គរបស់អ៊ីស្រាអែល

2025/12/19 12:06:20 am        53

អង្គការសហប្រជាជាតិ (UN) និងក្រុមផ្តល់ជំនួយ កាលពីថ្ងៃពុធ (ទី១៧ ខែធ្នូ) បានព្រមានថា ប្រតិបត្តិការមនុស្សធម៌ នៅក្នុងដែនដីប៉ាឡេស្ទីន ជាពិសេសតំបន់ហ្កាហ្សា ប្រឈមនឹងការដួលរលំ ប្រសិនបើអ៊ីស្រាអែលមិនដកចេញនូវឧបសគ្គនានា ដែលរួមមានដំណើរការចុះឈ្មោះ «មិនច្បាស់លាស់ តាមតែអំណាចបង្គាប់ស្រេចនឹងចិត្ត ហើយនិងមានឥទ្ធិពលនយោបាយខ្លាំងពេក»។

នៅក្នុងសេចក្តីថ្លែងការណ៍រួម UN និងក្រុមជំនួយ ទាំងក្នុងស្រុក និងអន្តរជាតិជាង ២០០ស្ថាប័ន បានលើកឡើងថា ក្រុមជំនួយអន្តរជាតិរាប់សិប ប្រឈមនឹងការលុបឈ្មោះចេញពីបញ្ជីអនុញ្ញាត ត្រឹមថ្ងៃទី៣១ ខែធ្នូ ដែលមានន័យថា ទីភ្នាក់ងារទាំងនោះនឹងត្រូវបិទប្រតិបត្តិការក្នុងរង្វង់ ៦០ថ្ងៃ។

សេចក្តីថ្លែងការណ៍នោះបានឲ្យដឹងថា៖ «ការលុបឈ្មោះអង្គការ INGO (អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ) នៅតំបន់ហ្កាហ្សា នឹងផ្ដល់ផលប៉ះពាល់ដ៏មហន្តរាយដល់លទ្ធភាពទទួលបានសេវាសំខាន់ៗ និងជាមូលដ្ឋាន»។

សេចក្ដីថ្លែងការណ៍ បានបន្ថែមថា៖ «INGO ដំណើរការ ឬគាំទ្រដល់មន្ទីរពេទ្យបណ្ដោះអាសន្ន មជ្ឈមណ្ឌលថែទាំសុខភាពបឋម ការឆ្លើយតបផ្ដល់ជម្រកសង្គ្រោះបន្ទាន់ សេវាទឹក និងអនាម័យ មជ្ឈមណ្ឌលរក្សាលំនឹងអាហារូបត្ថម្ភ សម្រាប់កុមារដែលខ្វះខាតអាហារូបត្ថម្ភស្រួចស្រាល់ និងការងារកម្ចាត់មីនសំខាន់ៗ»។

បេសកកម្មរបស់អ៊ីស្រាអែល ប្រចាំនៅ UN នៅទីក្រុង New York សហរដ្ឋអាមេរិក មិនបានឆ្លើយតបភ្លាមៗឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ ពាក់ព័ន្ធនឹងសេចក្តីថ្លែងការណ៍នេះ។

គួរបញ្ជាក់ថា នៅក្រោមដំណាក់កាលទី១ នៃផែនការហ្កាហ្សារបស់ប្រធានាធិបតីអាមេរិក លោក Donald Trump បទឈប់បាញ់ដ៏ផុយស្រួយ នៅក្នុងសង្រ្គាមរយៈពេល ២ឆ្នាំ រវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន បានចាប់ផ្តើមនៅថ្ងៃទី១០ ខែតុលា។ ក្រុមហាម៉ាសបានដោះលែងចំណាប់ថ្នូរ អ៊ីស្រាអែលបានដោះលែងអ្នកទោសប៉ាឡេស្ទីន ហើយជំនួយជាច្រើនទៀតបានចាប់ផ្តើមហូរចូលទៅក្នុងដែនដីនេះ ដែលក្រុមអ្នកឃ្លាំមើលភាពអត់ឃ្លានសកល បានលើកឡើងកាលពីខែសីហាថា ទុរ្ភិក្សបានមានកម្រិតធ្ងន់ធ្ងរទៅៗ៕

អត្ថបទដែលទាក់ទង

អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm        10
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm        16
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm        17

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់

2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm