អាជ្ញាធរស៊ីរីបានទប់ស្កាត់ការប៉ុនប៉ងរត់ពន្ធអាវុធមួយចំនួនធំដែលមានគោលដៅទៅប្រទេសលីបង់ នៅតំបន់ជនបទនៃរដ្ឋធានីដាម៉ាស កាលពីថ្ងៃពុធ។
កងកម្លាំងសន្តិសុខបានស្ទាក់ចាប់ការដឹកជញ្ជូននៅក្នុងតំបន់ Zabadani ដែលជាតំបន់ជ្រលងភ្នំដ៏មាន ជីជាតិមួយ នៅជិតព្រំដែនលីបង់។ ក្រសួងមហាផ្ទៃបាននិយាយថា កងកម្លាំងសន្តិសុខ បានឆ្មក់ចាប់អ្នករត់ពន្ធនៅក្នុងទីក្រុងព្រំដែន Serghaya ហើយបានរឹបអូសអាវុធទាំងនោះ។

យោងតាមទីភ្នាក់ងារសារព័ត៌មានអារ៉ាប់ស៊ីរី អាជ្ញាធរបានរកឃើញ និងរឹបអូសគ្រាប់កាំភ្លើងប្រឆាំងរថក្រោះ RPG មួយចំនួនធំ ដែលលាក់ទុកបានយ៉ាងត្រឹមត្រូវ ដែលមានបំណងដឹកជញ្ជូនខុសច្បាប់ឆ្លងកាត់ព្រំ ដែន។
សារព័ត៌មាន SANA បានបន្ថែមថា ប្រតិបត្តិការនេះបង្ហាញពីកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់ក្រសួងក្នុងការប្រយុទ្ធប្រឆាំងនឹងការរត់ពន្ធ ធានាសុវត្ថិភាពព្រំដែននៃសាធារណរដ្ឋអារ៉ាប់ស៊ីរី និងរក្សាសន្តិសុខ និងស្ថិរភាពជាតិ៕
