FIFA និង UEFA សំរេច​ផ្អាក​រាល់​ការប្រកួត​អន្តរជាតិ​ទាំងអស់​របស់​ក្រុម​ជំរើស​ជាតិ និង​ក្លិប​បាល់ទាត់​រុស្ស៊ី​

2022/03/01 05:17:12 pm        198

​បាល់ទាត់៖ ​ស្ថាប័ន​បាល់ទាត់​ពិភពលោក FIFA និង​អឺរ៉ុប UEFA បាន​សំរេច​រួមគ្នា​ក្នុង​ការ​ផ្អាក​រាល់​ការ​ប្រកួត​អន្តរជាតិ​ទាំងអស់​មិន​ថា​ ក្រុម​ជំរើស​ជាតិ រឺ​ក្លិប​បាល់ទាត់​រុស្ស៊ី​តាមរយៈ​ការរំលោភ​ឈ្លានពាន​របស់​រុស្ស៊ី​មក​លើ​អ៊ុយ​ក្រែ​ន​។ FIFA និង UEFA បាន​សំរេច​ធ្វើ​បែប​នេះ​រហូតដល់​មានការ​ជូនដំណឹង​ថ្មី តាមរយៈ​សេចក្ដីថ្លែងការណ៍​រួម​មាន​ដែល​បាន​សរសេរ​ថា បាល់ទាត់​ត្រូវ​បាន​រួបរួម​យ៉ាង​ពេញលេញ​នៅ​ទីនេះ និង​ដោយ​សាមគ្គីភាព​ពេញលេញ​ជាមួយ​ប្រជាជន​ទាំងអស់​ ដែល​រង​ផល​ប៉ះពាល់​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។​

​មានន័យថា​ ក្រុមបាល់ទាត់​ជំរើសជាតិ​រុស្ស៊ីនឹង​មិនបាន​ប្រកួត Play-Off World Cup ឡើយ​នៅ​ខែ​មិនា​នេះ ស្រប​ពេល​ក្រុមបាល់ទាត់​ស្ត្រី​របស់​រុស្ស៊ី​ក៏​មិនបាន​ចូលរួម​ ការប្រកួត​ជើងឯក​បាល់ទាត់​ស្ត្រី​អឺរ៉ុប​ឆ្នាំនេះ​ផង​ដែរ​។​ ​​ចំណែក​ក្លិប​បាល់ទាត់ Spartak Moscow របស់​រុស្ស៊ី​ក៏ត្រូវ​ដកសិទ្ធិ​ចេញពី UEFA Europa League ដែរមាន​ន័យថា ​គូប្រកួត​គឺ​ក្លិប​អាល្លឺម៉ង់ RB Leipzig ឡើង​វគ្គ ៨ក្រុម​ចុងក្រោយ​ដោយ​ស្វ័យប្រវត្តិ​។​ ​​មុន​សេចក្ដីថ្លែងការណ៍​នេះ FIFA ទើប​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​តែឯង​ដែរ ដោយ​លើក​ឡើង​ថា ​រាល់​ការប្រកួត​របស់​រុស្ស៊ី​ត្រូវ​ធ្វើ​ឡើង​នៅ​ក្រៅ​ទឹកដី​រុស្ស៊ី និង​ស្ថិត​ក្រោម​ទង់​សម្ព័ន្ធ​បាល់ទាត់​រុស្ស៊ីដោយ​គ្មាន​ទង់ជាតិ និង​ការ​គោរព​ភ្លេងជាតិ​។

​​យ៉ាង​ណាក្តី​សេចក្តី​ថ្លែង​ការ​ណ៍នេះក៏ត្រូវ​ទទួល​ការរិះគន់ពី​ស្កុ​ត​ឡេ​ន សាធារណរដ្ឋ​អៀក​ឡង់ រួម​ជាមួយ​ប្រទេស​ផ្សេងទៀត​រួមមានអង់គ្លេស អៀក​ឡង់​ខាងជើង វែ​ល ប៉ូឡូញ ឆេ​ក និងស៊ុយអែតដោយ​សុទ្ធតែ​បដិសេធ​មិន​ធ្វើការ​ប្រកួត​ជាមួយ​ក្រុម​រុស្ស៊ី​តែ​ម្តង​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        150
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        161
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        167

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm