រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល និយយថា អ៊ីរ៉ង់គឺជាគ្រោះថ្នាក់ដល់ស្ថិរភាព ក្នុងតំបន់

2025/12/19 12:19:00 am        74

រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Gideon Saar កាលពីថ្ងៃពុធ (ទី១៧ ខែធ្នូ) បានចោទប្រកាន់អ៊ីរ៉ង់ថា កំពុងប្រឹងប្រែងអភិវឌ្ឍអាវុធនុយក្លេអ៊ែរ ដោយបានចាត់ទុកទីក្រុងតេអេរ៉ង់ថា ជាការគំរាមកំហែងដល់ស្ថិរភាពក្នុងតំបន់។

នៅក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយប្រព័ន្ធផ្សព្វផ្សាយ Al Arabiya លោក Saar បាននិយាយថា អ៊ីរ៉ង់ «មិនត្រឹមតែជាបញ្ហារបស់អ៊ីស្រាអែលប៉ុណ្ណោះទេ» ដោយបានកត់សម្គាល់ពីការចូលរួមរបស់សហរដ្ឋអាមេរិក ជាមួយអ៊ីស្រាអែល នៅក្នុងការវាយប្រហារលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ អំឡុងសង្រ្គាមរយៈពេល ១២ថ្ងៃ កាលពីខែមិថុនា។

កាលពីថ្ងៃអង្គារ ប្រធានទីភ្នាក់ស៊ើបការណ៍សម្ងាត់ Mossad របស់អ៊ីស្រាអែល បានលើកឡើងថា ប្រទេសត្រូវតែ «ធានាឲ្យបាន» ថា អ៊ីរ៉ង់មិនចាប់ផ្តើមកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនឡើងវិញទៀតទេ។

មហាអំណាចលោកខាងលិច បានចោទប្រកាន់អ៊ីរ៉ង់ជាយូរមកហើយថា បានប្រឹងប្រែងផលិតអាវុធនុយក្លេអ៊ែរ ហើយបានព្យាយាមរារាំងមិនឲ្យដំណើរការផលិតសម្រេចបាន ខណៈដែលទីក្រុងតេអេរ៉ង់តែងតែបដិសេធការចោទប្រកាន់នេះ។

សម្រាប់លោក Saar ជាមួយគ្នានេះ លោកក៏បានលើកឡើងពីស្ថានភាព នៅក្នុងប្រទេសលីបង់ ដោយបញ្ជាក់ថា ការវាយប្រហាររបស់អ៊ីស្រាអែល ប្រឆាំងនឹងក្រុមហេសបូឡា មិនបំពានលើអធិបតេយ្យភាពលីបង់ឡើយ។ ផ្ទុយទៅវិញ លោកបានបញ្ជាក់ថា ក្រុមដែលគាំទ្រដោយអ៊ីរ៉ង់ គឺជាក្រុមបំផ្លាញអធិបតេយ្យភាពរបស់ប្រទេសនេះ។

លោកបានសង្គត់ធ្ងន់ថា អ៊ីស្រាអែលមានជម្លោះ «តូចតាច» ប៉ុណ្ណោះ ជាមួយលីបង់ ដែលអាចដោះស្រាយបានយ៉ាងងាយស្រួល ដោយបន្ថែមថា បញ្ហាពិតប្រាកដ គឺផ្តើមចេញពីក្រុមហេសបូឡា និងអ៊ីរ៉ង់៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        70
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        60
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        54

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm