នាយករដ្ឋមន្រ្តីកាតាព្រះអង្គម្ចាស់ Sheikh Mohammed bin Abdulrahman bin Jassim Al Thani បានធ្វើការព្រមានថា ការបំពានបទឈប់បាញ់ហ្កាហ្សារាល់ថ្ងៃរបស់អ៊ីស្រាអែល កំពុងគំរាមកំហែងដល់កិច្ចព្រមព្រៀងទាំងមូល ខណៈពេលដែលទ្រង់អំពាវនាវឲ្យមានវឌ្ឍភាពបន្ទាន់ឆ្ពោះទៅរកដំណាក់កាលបន្ទាប់នៃកិច្ចព្រមព្រៀង ដើម្បីបញ្ចប់សង្រ្គាមប្រល័យពូជសាសន៍របស់អ៊ីស្រាអែលលើដែនដីឡោមព័ទ្ធមួយនេះ ។

ព្រះអង្គម្ចាស់ Al Thani បានធ្វើការអំពាវនាវបែបនេះ បន្ទាប់ពីកិច្ចប្រជុំជាមួយរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Marco Rubio នៅទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃពុធ ។
ព្រះអង្គម្ចាស់ Al Thani ដែលប្រទេសរបស់ទ្រង់រួមចំណែសម្របសម្រួលយ៉ាងសំខាន់ មានបន្ទូលថា ជំនួយមនុស្សធម៌ត្រូវតែទៅដល់តំបន់ហ្កាហ្សាដោយគ្មានលក្ខខណ្ឌ ហើយដំណាក់កាលទី ២នៃកិច្ចព្រមព្រៀង ត្រូវតែចាប់ផ្តើមជាបន្ទាន់ ។
កិច្ចពិភាក្សានៅជំនួបយុទ្ធសាស្រ្តកាតា-សហរដ្ឋអាមេរិកលើកទី ៧ បានកើតមានឡើង ស្របពេលបទឈប់បាញ់ដ៏ផុយស្រួយនៅតែបន្តរង្គោះរង្គើរ ស្របពេលគ្រាអាសន្នមនុស្សធម៌កាន់តែលិចលង់នៅទូទាំងតំបន់ហ្កាហ្សា ។
យោងតាមការតាមដានការបំពានរបស់កាសែត Al Jazeera បានឲ្យដឹងថា ចាប់តាំងពីបទឈប់បាញ់ចូលជាធរមានកាលពីថ្ងៃទី ១០ ខែតុលា អ៊ីស្រាអែល បានបំពានបទឈប់បាញ់យ៉ាងហោច ៧៣៨លើក ដោយបានសម្លាប់ជនប៉ាឡេស្ទីន ៣៩៤នាក់ និងធ្វើមនុស្ស ១.០៧៥នាក់ផ្សេងទៀត រងរបួស ៕
