មេដឹកនាំ EU ប្រឈមនឹងការសម្រេចសែនពិបាក ជុំវិញការយកទ្រព្យសម្បត្តិបង្កករបស់រុស្ស៊ីឲ្យអ៊ុយក្រែនប្រើប្រាស់

2025/12/19 01:45:02 am        65

បណ្ដាមេដឹកនាំសហភាពអឺរ៉ុប (EU) នឹងព្យាយាមឈានដល់ព្រមព្រៀងគ្នា លើវិធីផ្តល់ប្រាក់កម្ចីរាប់ពាន់លានអឺរ៉ូនៃសាច់ប្រាក់ដែលត្រូវការយ៉ាងខ្លាំង ឲ្យដល់អ៊ុយក្រែន នៅក្នុងកិច្ចប្រជុំមួយ នាថ្ងៃព្រហស្បតិ៍ (ទី១៨ ខែធ្នូ) នេះ ដែលត្រូវបានគេមើលឃើញថា ជាការសាកល្បងដ៏សំខាន់នៃកម្លាំងរបស់ក្រុមនេះ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump ហៅប្លុកនេះថា មានភាពទន់ខ្សោយ។

EU មើលឃើញសង្រ្គាមរុស្ស៊ីថា ជាការគំរាមកំហែងដល់សន្តិសុខរបស់ខ្លួន ហើយចង់បន្តផ្តល់ហិរញ្ញប្បទាន ដើម្បីឲ្យអ៊ុយក្រែនមានលទ្ធភាពប្រយុទ្ធ។ គណៈកម្មការអឺរ៉ុបបានស្នើឲ្យប្រើប្រាស់ទ្រព្យសម្បត្តិបង្កករបស់ធនាគារកណ្តាលរុស្ស៊ី ដែលភាគច្រើនត្រូវបានរក្សាទុកនៅក្នុងស្ថាប័នទូទាត់ហិរញ្ញវត្ថុរបស់ប្រទេសបែលហ្សិក ដើម្បីធានាឲ្យមាននូវប្រាក់កម្ចីដ៏ធំដល់ទីក្រុងគីវ ប៉ុន្តែបែលហ្ស៊ិកមានកង្វល់ថា ផែនការនេះមិនមានភាពស្របច្បាប់ ខណៈដែលរដ្ឋផ្សេងទៀត រួមទាំងប្រទេសអ៊ីតាលីផងដែរ បានសម្តែងការព្រួយបាម្ភ។

មន្ត្រី និងអ្នកការទូត EU យល់ស្របគ្នាថា ពួកគេត្រូវតែស្វែងរកដំណោះស្រាយ នៅក្នុងកិច្ចប្រជុំកំពូលនេះ។ នៅព្រឹកព្រលឹមថ្ងៃទី១៨ ខែធ្នូនេះ នាយករដ្ឋមន្ត្រីបែលហ្ស៊ិក លោក Bart De Wever បានប្រាប់សភារបស់ប្រទេសរបស់លោកថា លោកមិនទាន់ឃើញការធានាដែលឆ្លើយតបនឹងកង្វល់របស់លោកនៅឡើយទេ ជុំវិញហានិភ័យផ្នែកច្បាប់ និងការគ្មានទ្រព្យសកម្មនោះ ហើយថា ផែនការផ្ដល់ហិរញ្ញវត្ថុនៅតែប្រែប្រួល «ដូចដែលយើងលើកឡើង»។

ធនាគារកណ្តាលរបស់រុស្ស៊ី បានប្រាប់ថា ផែនការរបស់ EU ក្នុងការប្រើប្រាស់ទ្រព្យសម្បត្តិរបស់ខ្លួន គឺខុសច្បាប់ ហើយថា ខ្លួនរក្សាសិទ្ធិក្នុងការប្រើប្រាស់មធ្យោបាយដែលមានទាំងអស់ ដើម្បីការពារផលប្រយោជន៍របស់ខ្លួន។ ស្ថាប័ននេះបានដាក់ពាក្យបណ្តឹងនៅទីក្រុងមូស្គូ ក្នុងសប្តាហ៍នេះ ដើម្បីទាមទារចំនួន ២៣០ពាន់លានដុល្លារ ជាសំណងខូចខាតពីស្ថាប័នទូទាត់ហិរញ្ញវត្ថុ Euroclear៕

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        45
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        46
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        45

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល

2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm