មន្រ្តីការទូតជាន់ខ្ពស់អ៊ុយក្រែនមួយរូបប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា លោកបានធ្វើដំណើរទៅដល់ទីក្រុងប៉េកាំង ដែលជាសម្ព័ន្ធមិត្តជិតស្និតរបស់រុស្ស៊ី ជាទីដែលលោករំពឹងថានឹងចូលរួមកិច្ចប្រជុំជាមួយក្រុមមន្រ្តីចិន ។
ដំណើរទស្សនកិច្ចនេះ តំណាងឲ្យជំនួបដ៏កម្រមួយរវាងក្រុមមន្រ្តីមកពីទីក្រុងគីវ និងទីក្រុងប៉េកាំង ដែលរងការចោទប្រកាន់ថាជួយទីក្រុងមូស្គូ ពន្យាពេលសង្រ្គាមរបស់ខ្លួនប្រឆាំងអ៊ុយក្រែន ។
អនុរដ្ឋមន្រ្តីការបរទេសទី ១របស់អ៊ុយក្រែនលោក Sergiy Kyslytsya បានសរសេរលើបណ្តាញព័ត៌មានសង្គមថា ថ្ងៃដ៏មមាញឹកមួយនៅទីក្រុងប៉េកាំង ។

អ្នកនាំពាក្យក្រសួងការបរទេសអ៊ុយក្រែន បានបញ្ជាក់ប្រាប់ទីភ្នាក់ងារព័ត៌មាន AFPថា លោក Kyslytsya នឹងពិគ្រោះយោបល់ជាមួយក្រុមមន្រ្តីការទូតចិន ដោយរូបលោកពុំបានផ្តល់សេចក្តីលម្អិតនោះទេ ។
លោក Kyslytsya និយាយថា លោកមានជំនួបជាមួយឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅចិនលោក David Perdue ។
ចិនដែលជាដៃគូពាណិជ្ជកម្មសំខាន់របស់រុស្ស៊ី បាននិយាយថា ពួកគេប្រកាន់ជំហរអព្យាក្រឹតលើសង្រ្គាមអ៊ុយក្រែន ហើយពុំដែលថ្កោលទោសការវាយលុករបស់ទីក្រុងមូស្គូម្តងណាឡើយ ។
ជាញឹកញាប់ទីក្រុងប៉េកាំង តែងតែអំពាវនាវឲ្យមានកិច្ចប្រជុំសន្តិភាព និងគោរពបូរណភាពទឹកដីប្រទេសទាំងអស់ ៕
