នគរបាលអូស្រ្តាលី ស្កាត់ស្ទាក់ចាប់រថយន្ត ២គ្រឿង ក្រោយការណ៍សម្ងាត់បង្ហាញពីលទ្ធភាពនៃអំពើហិង្សា

2025/12/19 01:51:58 am        104

នគរបាលអូស្រ្តាលីនិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ពួកគេបានស្កាត់ស្ទាក់ចាប់រថយន្ត ២គ្រឿង នៅទីក្រុងស៊ីដនី ក្រោយទទួលបានការណ៍សម្ងាត់ថា អំពើហិង្សាអាចនឹងត្រូវបានគេរៀបផែនការ ។

ក្រុមនគរបាល បានចាប់រថយន្ត ពេលដែលពួកគេបើកឆ្លងកាត់តំបន់ជាយក្រុង Liverpool ស្ថិតនៅភាគនិរតីទីក្រុងស៊ីដនី ។

យោងតាមសារព័ត៌មានអូស្រ្តាលី បានឲ្យដឹងថា បុរសនៅក្នុងរថយន្ត ត្រូវបានគេជឿថា ស្ថិតនៅតាមផ្លូវឆ្ពោះទៅកាន់តំបន់ឆ្នេរ Bondi ។ ក្រុមមនុស្សប្រុស ត្រូវបានគេមើលឃើញឃាត់ខ្លួននៅចិញ្ចើមផ្លូវ ដោយដៃរបស់ពួកគេចងស្លាបសេក ។ 

នគរបាលរដ្ឋ New South Wales និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ត្រង់ចំណុចនេះ នគរបាលពុំបានកំណត់អត្តសញ្ញាណនៃការជាប់ពាក់ព័ន្ធនឹងការស៊ើបអង្កេតបច្ចុប្បន្នរបស់នគរបាលលើការវាយប្រហារភេរវកម្មនៅតំបន់ឆ្នេរ Bondi នោះទេ ។ ស្របពេលដែលការស៊ើបអង្កេតនៅបន្ត បុរស ៧នាក់ បានជួយនគរបាល ជាមួយនឹងការសាកសួររបស់ពួកគេ ។

អូស្រ្តាលីស្ថិតនៅក្នុងការប្រុងប្រយ័ត្នខ្ពស់បំផុត ក្រោយមនុស្ស ១៥នាក់ ត្រូវបានសម្លាប់ នៅក្នុងករណីបាញ់ប្រហារទ្រង់ទ្រាយធំ នៅឆ្នេរសមុទ្រ Bondi កាលពីល្ងាចថ្ងៃអាទិត្យ អំឡុងការប្រារព្ធពិធីជនជាតិជ្វីហ្វ ៕


អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        12
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        13
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        15

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm