វិមានក្រឹមឡាំង៖ រុស្ស៊ីកំពុងរៀបចំធ្វើទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ជុំវិញបញ្ហាអ៊ុយក្រែន

2025/12/19 03:27:39 am        78

វិមានក្រឹមឡាំង នៅថ្ងៃព្រហស្បតិ៍ (ទី១៨ ខែធ្នូ) បានប្រាប់ឲ្យដឹងថា ប្រទេសរុស្ស៊ីកំពុងរៀបចំធ្វើទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ដើម្បីទទួលបានសេចក្ដីលម្អិត អំពីការពិភាក្សារបស់ទីក្រុងវ៉ាស៊ីន ជាមួយមហាអំណាចអឺរ៉ុប និងអ៊ុយក្រែន ស្តីពីលទ្ធភាពនៃការមានដំណោះស្រាយសន្តិភាព ដើម្បីបញ្ចប់ជម្លោះ នៅអ៊ុយក្រែន។

សារព័ត៌មាន Politico បានរាយការណ៍ថា មន្ត្រីអាមេរិក និងរុស្ស៊ី ត្រូវបានគេរំពឹងថា នឹងជួបប្រជុំគ្នានៅទីក្រុង Miami សហរដ្ឋអាមេរិក នាចុងសប្តាហ៍នេះ ហើយថា គណៈប្រតិភូរុស្ស៊ី នឹងរួមបញ្ចូលបេសកជនវិនិយោគរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin គឺលោក Kirill Dmitriev។

នៅពេលត្រូវបានសួរពីរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ អំពីកិច្ចប្រជុំ នៅទីក្រុង Miami អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មានថា ទំនាក់ទំនងត្រូវបានគ្រោងទុកធ្វើឡើងជាមួយសហរដ្ឋអាមេរិក។

លោក Peskov បាននិយាយថា៖ «យើងពិតជាកំពុងរៀបចំឲ្យមានទំនាក់ទំនងដ៏ជាក់លាក់ ជាមួយសមភាគីអាមេរិករបស់យើង ដើម្បីទទួលបានសេចក្ដីលម្អិត អំពីលទ្ធផលនៃការងារដែលសហរដ្ឋអាមេរិក បានធ្វើជាមួយអឺរ៉ុប និងអ៊ុយក្រែន»។

សហរដ្ឋអាមេរិក បានជួបពិភាក្សាជាមួយរុស្ស៊ី និងដាច់ដោយឡែកពីគ្នាជាមួយទីក្រុងគីវ និងមេដឹកនាំអឺរ៉ុប ពាក់ព័ន្ធនឹងសំណើបញ្ចប់សង្គ្រាម នៅអ៊ុយក្រែន ប៉ុន្តែមិនទាន់មានកិច្ចព្រមព្រៀងណាមួយ ត្រូវបានសម្រេចឡើងនៅឡើយទេ។

លោក Putin បាននិយាយកាលពីថ្ងៃពុធថា រុស្ស៊ីនឹងដណ្ដើមដែនដីបន្ថែមទៀត នៅអ៊ុយក្រែន ដោយកម្លាំង ប្រសិនបើទីក្រុងគីវ និងអ្នកនយោបាយអឺរ៉ុប ដែលលោកចាត់ទុកជា «ថ្នាក់ដឹកនាំខ្វះបទពិសោធន៍» មិនចូលរួម ពាក់ព័ន្ធនឹងសំណើរបស់សហរដ្ឋអាមេរិក សម្រាប់ដំណោះស្រាយសន្តិភាព៕

អត្ថបទដែលទាក់ទង

ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm        4
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        16
ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        82

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ

2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm