លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា «មានតែការរួបរួមមួយទេ ដែលធ្វើឲ្យយើងរឹងមាំ និងការពារប្រទេសយើងបាន»

2025/12/19 02:35:57 pm        184

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំអំណោយ សម្រាប់យកទៅប្រគល់ជូនវីរកងទ័ព និងបងប្អូនជនភៀសសឹក ចំនួន៧ខេត្ត ដែលមានការប៉ះទង្គិចរវាងកងទ័ពកម្ពុជា និងថៃ។

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តាមរយៈBTV ព័ត៌មាន នាល្ងាចថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ បានលើកឡើងថា អំណោយដែលកំពុងរៀបចំនេះ គឺបានមកពីកម្មវិធីរាត្រីចងចាំលើកទី៦ និងមូលនិធិវប្បធម៌គាំទ្រដល់វីរកងទ័ព និងជនភៀសសឹក ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ នៅសាលាមធ្យមវិចិត្រសិល្បៈ ដើម្បីកៀរគរថវិកាជួយឧបត្ថម្ភដល់បងប្អូនជនភៀសសឹកកម្ពុជា ដែលរងគ្រោះដោយសារសង្រ្គាមឈ្លានពានទឹកដីពីយោធាថៃ នៅតាមបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ។ ហើយក្នុងមូលនិធិវប្បធម៌គាំទ្រដល់វីរកងទ័ព និងជនភៀសសឹក យើងក៏ទទួលការចូលរួមឧបត្ថម្ភអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសប្បុរសជនក្នុង និងក្រៅប្រទេស សិស្ស-និស្សិត សិល្បករ-សិល្បការិនី ទាំងក្នុង និងក្រៅប្រព័ន្ធ។

ជាការកត់សម្គាល់របស់លោកជំទាវរដ្ឋមន្រី្ត គឺទីណាក៏ដោយដែលមានខ្មែរ នៅក្នុងប្រទេស ឬក្រៅប្រទេស បានធ្វើចលនាយ៉ាងពេញទំហឹង ដើម្បីទប់ស្កាត់ ឆ្លើយតបនូវការរំលោភបំពាន ថែរក្សានូវអធិបតេយ្យភាពរបស់ជាតិយើង រក្សាជនជាតិយើងឲ្យមានភាពខ្ពង់ខ្ពស់ ដែលដូនតាយើងបន្សល់ទុកមក ដែលជាភារកិច្ចរបស់យើងគ្រប់គ្នា។ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា មានការសោកស្តាយ កាលដែលពួកយើងធ្លាប់បានឆ្លងកាត់សង្រ្គាមពីជំនាន់មុន។ ហើយយើងក៏មិនដែលគិតថាក្មេងជំនាន់ក្រោយបានជួបសង្រ្គាមជាលើកទី២នេះទេ។ ហើយសន្តិភាព ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺយកបានមកដោយកម្រ ប្រឹងប្រែង បូជាកម្លាំងកាយ កម្លាំងចិត្ត សាច់ឈាម បានទទួលនូវរស់ជាតិសន្តិភាព។ ហើយឥលូវនេះទាំងអស់គ្នាបានដឹងហើយថា តម្លៃនៃសន្តិភាព មានន័យយ៉ាងដូចម្តេច។ ដូច្នេះនៅពេលដែលឃើញក្មេងៗរត់គេចពីសង្រ្គាម នៅពេលដែលគេផ្លោងចូលមក យើងសោកស្តាយមែនទែន ដោយហេតុថាសន្តិភាពត្រូវបានបំផ្លាញ ដោយសារចលនាជាតិនិយមជ្រុល ដោយសារការប៉ុនប៉ងរំលោភឈ្លានពាននូវអធិបតេយ្យភាពរបស់ប្រទេសមួយ។ ដូច្នេះសុំឲ្យក្មេងៗជំនាន់ក្រោយចងចាំ ហើយប្រឹងប្រែងរៀនសូត្រនៅគ្រប់ទីកន្លែង ហើយប្រឹងប្រែងនូវអ្វីដែលខ្លួនឯងអាចធ្វើបាន ដើម្បីយុទ្ធជន ដើម្បីជនភៀសសឹក ហើយដើម្បីខ្មែរទាំងអស់។

ជាចុងក្រោយក្នុងនាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្តដ៏ប្រពៃថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសប្បុរសជនក្នុង និងក្រៅប្រទេស សិស្ស-និស្សិត សិល្បករ-សិល្បការិនី ទាំងក្នុង និងក្រៅប្រព័ន្ធ ដែលបានចូលរួមបរិច្ចាគទាំងសម្ភារៈ ថវិកាគ្រឿងឧបភោគបរិភោគ ក្នុងកម្មវិធី «រាត្រីចងចាំលើកទី៦ និងមូលនិធិវប្បធម៌គាំទ្រដល់វីរកងទ័ព និងជនភៀសសឹក»។ សមានចិត្តដ៏ប្រពៃថ្លៃថ្លានេះ បានបង្ហាញឱ្យឃើញ ពីការរួបរួមសាមគ្គីគ្នា ក្នុងស្មារតីខ្មែរជួយខ្មែរ ខ្មែរស្រឡាញ់ខ្មែរ និងជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការជួយ ដល់វីរកងទ័ព និងប្រជាពលរដ្ឋភៀសសឹក៕អត្ថបទ រដ្ឋា 

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm       
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        44
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        47

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា

2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm