មន្រ្តីជាន់ខ្ពស់៖ រុស្ស៊ី បំពាក់មីស៊ីលល្បឿនលឿនជាងសំឡេង Oreshnik ថ្មីដល់កងពលតូចមួយរបស់ខ្លួន

2025/12/19 05:27:12 pm        105

ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី TASS បានរាយការណ៍ ដោយដកស្រង់សម្តីលោក Valery Gerasimov ប្រធាននាយសេនាធិការ ដែលបានប្រាប់សន្និសីទសារព័ត៌មានមួយសម្រាប់មន្ត្រីយោធាបរទេស កាលពីថ្ងៃព្រហស្បតិ៍ (១៨ ធ្នូ) ថា នៅឆ្នាំ២០២៥នេះ រុស្ស៊ីបានបង្កើតកងពលយោធាមួយក្រុម ដែលបំពាក់ដោយមីស៊ីលបាលីស្ទិករយៈចម្ងាយមធ្យមល្បឿនលឿនជាងសំឡេង Oreshnik ថ្មីរបស់ខ្លួន។

គួររម្លឹកថា រុស្ស៊ីបានបាញ់មីស៊ីល Oreshnik ដ៏មានឥទ្ធិពលនេះលើអ៊ុយក្រែន ជាលើកដំបូងបំផុតក្នុងខែវិច្ឆិកា ឆ្នាំ២០២៤។ លោកប្រធានាធិបតី Vladimir Putin ក៏បានអួតសរសើរថា ពុំមានប្រព័ន្ធការពារដែនអាកាសណា អាចស្ទាក់ចាប់មីស៊ីលនេះបានទេ ហើយ Oreshnik មានឥទ្ធិពលបំផ្លិចបំផ្លាញខ្លាំង ដែលអាចប្រៀបផ្ទឹមទៅនឹងអាវុធនុយក្លេអ៊ែរ សូម្បីតែបំពាក់ត្រឹមក្បាលគ្រាប់ធម្មតាក៏ដោយ។

យ៉ាងណាមិញ អ្នកជំនាញលោកខាងលិចមួយចំនួននិយាយថា ការអះអាងទាំងនោះគឺជាការបំផ្លើសពេកហើយ។ យោងតាមព័ត៌មានដែលមានជាសាធារណៈ ប្រព័ន្ធ “Oreshnik” នេះ មានល្បឿនអតិបរមាជាង ១២.៣០០គីឡូម៉ែត្រក្នុងមួយម៉ោង (ប្រហែល ៣,៤២ គីឡូម៉ែត្រក្នុងមួយវិនាទី) ហើយអាចវាយប្រហារទីក្រុងធំៗក្នុងប្រទេសជិតខាង ជាមួយនឹងល្បឿនគួរឱ្យព្រួយបារម្ភ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែន Telegraf។

សារព័ត៌មានដែលគ្រប់គ្រងដោយរដ្ឋាភិបាលអ៊ុយក្រែន UNITED24 Media បានលើកឧទាហរណ៍ទាក់ទងនឹងឥទ្ធិពលមីស៊ីលនេះថា បើគិតពីចំណុចកណ្តាលមួយក្នុងប្រទេសសម្ព័ន្ធមិត្តរុស្ស៊ី គឺបេឡារុស — ដែលមានទីតាំងចន្លោះរដ្ឋធានីមីនស្ក៍ និងទីក្រុង Bobruisk — មីស៊ីល Oreshnik នឹងហោះទៅដល់រដ្ឋធានីវីលនីញ៉ូស របស់ប្រទេសលីទុយអានី ក្នុងពេលប្រហែល ១នាទី និង ៤វិនាទី ប៉ុណ្ណោះ៕

អត្ថបទដែលទាក់ទង

អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        10
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        12
រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm        29

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក

2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm