កុមារភៀសសឹក បានចូលរៀននៅជំរុំ នៅតែ​ទទូច​ចង់​ទៅ​ផ្ទះវិញ និង​ស្នើ​ឲ្យ​ថៃ​បញ្ចប់​សង្រ្គាម​ឈ្លាន​ពាន​កម្ពុជា

2025/12/19 06:03:18 pm        362

កុមារភៀសសឹកប្រមាណ ៥០០នាក់នៅមណ្ឌលសុវត្ថិភាពមួយកន្លែងក្នុងខេត្តព្រះវិហារ បាន​ចូល​រៀន​នៅ​ក្រោម​តង់ នៅតែទទូ​ចចង់ត្រឡប់​ទៅផ្ទះវិញ ព្រោះរៀនក្រោមតង់មិនស្រួល ដូចរៀន​ក្នុង​ថ្នាក់​។ ​ពួកគេអំពាវនាវឲ្យ​ថៃ​បញ្ចប់សង្គ្រាមឈ្លានពានកម្ពុជា និងស្នើឲ្យ​សហគមន៍អន្តរជាតិ ជួយ​ដល់​កុមារ​កម្ពុជា ដែលកំពុងរស់នៅដោយភាពភិតភ័យក្រោមភ្លើងសង្គ្រាម។

គិតត្រឹមថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥នេះ មានរយៈពេល១៣ថ្ងៃហើយ ដែល​ថៃ​បាន​ឈ្លាន​ពាន​អធិប​តេយ្យ​ភាព​កម្ពុជា ដោយប្រើប្រាស់នូវអាវុធខុសច្បាប់គ្រប់ប្រភេទ រួមមាន​យន្ត​ហោះ​ទម្លាក់​គ្រាប់​ពី​លើ​អាកាស F​16 ផ្សែងពុល រថក្រោះ កំាភ្លើងធំ ដែលមិនត្រឹម​តែ​សំដៅ​លើ​មូល​ដ្ឋាន​ទ័ព​កម្ពុជា​នោះ​ទេ ​ប៉ុន្តែជាការបាញ់ប្រហារមិនរើសគោលដៅ។ ជាក់ស្តែងសាលារៀន មន្ទីពេទ្យ វត្តអារាម ផ្ទះ​សម្បែង​របស់​ប្រពលរដ្ឋស្លូតត្រង់ត្រូវបានបំផ្លិចបំផ្លាញ។ រីឯកុមារ​កម្ពុជា​ជាង ១៣​ម៉ឺន​នាក់​កំពុង​តែ​រស់​ក្រោម​ភាព​ភ័យខ្លាច តក់ស្លុត ជាពិសេសពួកគេកំពុងតែបាត់បង់ឱកាសសិក្សារៀនសូត្រ។ មក​ដល់​ពេល​នេះ​កុមារ​នៅ​ជំរុំ​សឹកមួយកន្លែងក្នុងខេត្តព្រះវិហារ កំពុងរៀនក្រោមតង់ដែលក្តៅ មាន​សំឡេង​រំខាន រៀនបានតែ២មុខវិជ្ជាគឺគណិតវិទ្យា និងភាសាខ្មែរ ពីថ្នាក់ទី១ ដល់ទី៦។ ស្ថាន​ភាព​លំបាក និង​ប្រឈមនឹងផលប៉ះពាល់ផ្លូវ​កាយ ផ្លូវចិត្តកុមារកម្ពុជា បែបនេះ នាំអោយ​ពួក​គេ​អំពាវ​នាវ​ដល់​សហគមន៍អន្តរជាតិជួយរកយុត្តិធម៌ និង ជួយ​បញ្ចប់​សង្គ្រាម​ឈ្លាន​ពាន​ពី​យោធា​ថៃ​អោយ​បាន​ឆាប់​បំផុត​ដើម្បី​អោយ​ពួកគេបានត្រឡប់ទៅរៀនសូត្រក្នុងថ្នាក់ដូចដើមវិញ។

តំណាងអ្នកគ្រូ លោកគ្រូ ភៀសសឹក ដែលបានស្ម័គ្រ​ចិត្តបង្រៀនកុមារទាំងនេះ បានអះអាងថា ពួក​គេ​ពិត​ជាបារម្ភចំពោះអនាគតកុមារនៅព្រំដែន ព្រោះពួកគេត្រូវរត់គេចពីសង្គ្រាមម្តងហើយ ម្តង​ទៀត​។ កាលពីឆ្នាំមុនពួកគេមិនទាន់បានបញ្ចប់មេរៀនផង ពេលនេះ​ត្រូវ​ចាប់​ផ្តើម​មេ​រៀន​ថ្មី​ដោយ​លំបាក។​ តំណាងគ្រូបង្រៀន​ភៀសសឹក​ស្នើ​សុំអោយ​ថៃ​បញ្ចប់​ទង្វើ​ឈ្លាន​ពាន​លើ​អធិបតេយ្យ​ភាព​កម្ពុជាព្រោះកុមារកម្ពុជា ចង់បានត្រឹមតែសន្តិភាពប៉ុណ្ណោះ​។

យោងតាមក្រសួងអប់រំ យុវជន និង កីឡា បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៨ ម្ស៊ិលមិញនេះ មាន​កុមារ​ភៀស​សឹកបានចូលរៀនបណ្តោះអាសន្ននៅតាមគ្រឹះស្ថានសិក្សាចំនួន ១៦០២ ក្នុង​រាជ​ធានី​ខេត្ត​២២ ​សិស្សសរុប ៩៤០៧នាក់។ កុមារភៀសសឹកដទៃទៀត មិនទាន់បានចូលរៀននៅឡើយ និង​ខ្លះ​ទៀត​បន្តរៀនក្រោមតង់៕ អត្ថបទ៖ សូដាវណ្ណ 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        95
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        201
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        177

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm