អូស្ត្រាលី ប្រកាសផែនការប្រមូលទិញកាំភ្លើងមកវិញ បន្ទាប់ពីហេតុការណ៍សម្លាប់រង្គាលនៅឆ្នេរស៊ីដនី

2025/12/19 07:09:06 pm        127

នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បានប្រកាសនៅថ្ងៃសុក្រ (១៩ ធ្នូ) នេះថា ប្រទេសអូស្ត្រាលី នឹងចាប់ផ្តើមគម្រោងថ្នាក់ជាតិមួយក្នុងការប្រមូលទិញកាំភ្លើងមកវិញ បន្ទាប់ពីការបាញ់ប្រហារសម្លាប់រង្គាលនៅឆ្នេរ Bondi ដ៏ល្បីល្បាញក្នុងទីក្រុងស៊ីដនី។

ការទិញយកមកវិញនេះ នឹងស្រដៀងគ្នាទៅនឹងកំណែទម្រង់អាវុធ ដែលត្រូវបានដាក់ចេញភ្លាមៗបន្ទាប់ពីការសម្លាប់រង្គាលក្នុងឆ្នាំ១៩៩៦ នៅទីក្រុង Port Arthur រដ្ឋ Tasmania បន្ទាប់ពីខ្មាន់កាំភ្លើងម្នាក់ បានបាញ់សម្លាប់មនុស្ស ៣៥នាក់ ដោយបានជំរុញឱ្យអាជ្ញាធរអូស្រ្តាលីអនុវត្តច្បាប់អាវុធ ដែលស្ថិតក្នុងចំណោមច្បាប់តឹងរ៉ឹងបំផុតមួយចំនួនក្នុងពិភពលោក។

គួររម្លឹកថា មនុស្ស ១៥ នាក់ត្រូវបានសម្លាប់ និងរាប់សិបនាក់រងរបួសកាលពីថ្ងៃអាទិត្យកន្លងទៅ នៅឆ្នេរ Bondi បន្ទាប់ពីខ្មាន់កាំភ្លើងពីរនាក់ជាឪពុកនិងកូនប្រុស បានបើកការបាញ់ប្រហារទៅលើហ្វូងមនុស្ស ដែលកំពុងប្រារព្ធពិធីបុណ្យជនជាតិជ្វីហ្វ Hanukkah ។ ខ្មាន់កាភ្លើងជាឪពុក បានស្លាប់ក្នុងហេតុការណ៍នោះ ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបមាន ១៦នាក់ ចំណែកខ្មាន់កាំភ្លើងជាកូនប្រុស រងរបួសធ្ងន់ និងត្រូវបានចោទប្រកាន់ផ្លូវច្បាប់រាប់សិបករណី។

អំឡុងពេលសន្និសីទសារព័ត៌មាន លោក Albanese បាននិយាយថា បច្ចុប្បន្ននេះមានអាវុធប្រមាណ ៤លានដើម កំពុងនៅក្នុងអូស្រ្តាលី ហើយរដ្ឋាភិបាលនឹងកំណត់គោលដៅលើអាវុធលើសចំនួន អាវុធដែលទើបត្រូវបានហាមឃាត់ថ្មីៗ និងអាវុធខុសច្បាប់ ដោយការចំណាយនឹងត្រូវចែករំលែករវាងរដ្ឋាភិបាលសហព័ន្ធ និងរដ្ឋរបស់ប្រទេសនេះ៕

អត្ថបទដែលទាក់ទង

អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        24
ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        43
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        43

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm