ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ៖ យុវជន​គឺ​ជា​កម្លាំង​ស្នូល​ក្នុង​ការ​ធានា​បាន​និរន្តភាព និង​ការអភិវឌ្ឍន៍ប្រទេសជាតិ

2025/12/19 07:13:57 pm        215

យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់ស្រុក ក្រុង ឃុំ សង្កាត់ គឺជា​កម្លាំង​ស្នូល​ក្នុង​ការ​ធានា​បាន​និរន្ត​ភាព នៃការដឹកនាំនិងការអភិវឌ្ឍន៍​ប្រទេសជាតិ។ នេះ​បើ​យោង​តាម​ការ​លើក​ឡើង​របស់​ឯកឧត្ដម​បណ្ឌិត ជាម ច័ន្ទសោភ័ណ សមាជិក​គណៈកម្មាធិការកណ្តាល គណបក្ស​ប្រជាជន​កម្ពុជា​ ប្រធានគណៈ​កម្មាធិការ​គណបក្ស​ប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ក្នុងឱកាស​ជួប​សំណេះ​សំណាល និង​ប្រកាសសមាសភាពប្រធាន អនុប្រធាន សមាជិកយុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ក្រុង​ឧដុង្គម៉ែជ័យ និងស្រុកសាមគ្គីមុនីជ័យប្រមាណ ២៤៥នាក់ ព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ នៅស្នាក់​ការ​បក្ស​ក្រុង​ឧដុង្គម៉ែជ័យ។

 

ឯកឧត្ដមបណ្ឌិត  ជាម ច័ន្ទសោភ័ណ បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា គឺជា​ប្រតិ​បត្តិករ​តែ​មួយគត់ដែលបាននាំប្រទេសជាតិត្រឡប់មកវិញនូវសុខសន្តិភាពពេញលេញ ឯក​ភាព​ជាតិ​ ឯកភាពទឹកដី ដែលយើងបានបាត់បង់ជាង៥០០ឆ្នាំកន្លងមក និងបាន​នាំ​មក​នូវ​សម័យ​កាល​ដ៏រុ​ងរឿងដូចពេលបច្ចុប្បន្ន ជា សម័យ តេជោសន្តិភាព។ ដូច្នេះក្នុងនាមជាយុវជនជំនាន់ក្រោយត្រូវចង់ចាំថា ប្រទេសជាតិអាចរីកចម្រើន និងទទួលបានសុខសន្តិភាពដូចបច្ចុប្បន្នគឺយើងបានឆ្លងកាត់រឿងដ៏ជូចត់ច្រើនណាស់ និងមានការបូជាអាយុជីវិតវីរៈជនស្នេហាជាតិជាច្រើន ពិសេសគឺក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីដែលបានដឹកនាំប្រទេសពីបាតដៃទទេរ រហូតធ្វើឱ្យប្រទេសកម្ពុជាងើបស្មើមុខស្មើមាត់ជាមួយប្រទេសនានាក្នុងតំបន់អាស៊ាន និងលើឆាកអន្តរជាតិ។

 

ជាមួយនិងការលើកឡើងនោះដែរ ឯកឧត្ដមបណ្ឌិត ក៏បានគូសបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាបានដាក់ចេញនូវគោលនយោបាយជាច្រើនដើម្បីផ្តល់និងគាំពារដល់ប្រយោជន៍រួមជូនប្រជាពលរដ្ឋ ដោយការផ្តល់ជូននោះធ្វើឡើងតាមរយៈកម្មវិធីនយោបាយអាទិភាព វិធានការណ៍គន្លឹះ ព្រមទាំងការងារកំណែទម្រង់រដ្ឋបាលសាធារណៈ ឆ្លើយតបទាន់ពេលវេលាទៅនឹងតម្រូវការ និងសំណូមពររបស់ប្រជាពលរដ្ឋនៅតាមបណ្តាមូលដ្ឋាន។

 

ទន្ទឹមនិងការឆ្លើយតបប្រកបដោយប្រសិទ្ធិភាពនិងតម្លាភាព សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៏បានធ្វើការណែនាំដល់យុវជនបក្សក្រុង ស្រុក និងមូលដ្ឋានទាំងអស់នៅទូទាំងខេត្តត្រូវបង្កើនការផ្សព្វផ្សាយនូវកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងភាពផ្សារភ្ជាប់ជាមួយនឹងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ កម្មវិធី​គោល​នយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល និងក្របខ័ណ្ឌរួមនៃ​យុទ្ធសាស្រ្ត​ជាតិ​ពាក់​ព័ន្ធ​នឹង​សេដ្ឋកិច្ច​ក្នុង និង​ក្រៅ​ប្រព័ន្ធ​ដែល​ទទួលបានការគាំពារពីរាជរដ្ឋាភិបាល។ ហើយក្នុងនាមជា​សមាជិក​បក្ស​មូលដ្ឋានត្រូវចុះជាប់ជាមួយប្រជាពលរដ្ឋនៅតាមខ្នងផ្ទះឱ្យបានញឹកញ៉ាប់បំផុត ដើម្បី​ក្តាប់ឱ្យបាននូវសំណើរ សំណូមពរ និងតម្រូវការដែលបងប្អូនប្រជាពលរដ្ឋកំពុងជួបប្រទះ ហើយរាយការណ៍មកថ្នាក់ដឹកនាំក្រុង ស្រុកនិងខេត្តដើម្បីឱ្យថ្នាក់ដឹកនាំអាចមានលទ្ធភាពក្នុងការដោះស្រាយនិងឆ្លើយតបបន្ទាន់ជូនបងប្អូនប្រជាពលរដ្ឋទាន់ពេលវេលា។

 

ក្នុងឱកាសជួបសំណេះសំណាលនោះដែរ ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៏បានអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេសឱ្យបន្តជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយគណបក្សប្រជាជនកម្ពុជាដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខក្នុងការស្វែងរកសុខសន្តិភាពជូនប្រទេសជាតិវិញ គ្រាដែលបាននិងកំពុងរងការឈ្លានពានពីប្រទេសសៀម និងបន្តជឿជាក់លើវីរកងទ័ពយើងដែលបាននិងកំពុងឈរធ្វើជាកំផែងការពារបូរណភាពទឹកដី ហើយក្នុងនាមជាអ្នកនៅសមរភូមិក្រោយថ្វីត្បិតមិនបានកាន់អាវុធចូលរួមបាញ់ខ្មាំងឈ្លានពាន តែសូមចូលរួមសាមគ្គីភាពគ្នាជាធ្លុងមួយធ្វើជាភស្តុភាសម្រាប់ផ្គត់ផ្គង់ដល់វីរកងទ័ពសមរភូមិមុខនិងគ្រួសារកងទ័ព៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        184
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        111
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm