UN និយាយថា ក្រុមហ៊ួទីបានចាប់ខ្លួនបុគ្គលិករបស់ខ្លួនចំនួន ១០នាក់ បន្ថែមទៀត នៅក្នុងរដ្ឋធានីយេម៉ែន

2025/12/19 08:56:18 pm        128

អ្នកនាំពាក្យអង្គការសហប្រជាជាតិម្នាក់ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមឧទ្ទាមហ៊ួទីនៅប្រទេសយេម៉ែន បានចាប់ឃុំខ្លួនបុគ្គលិកអង្គការសហប្រជាជាតិចំនួន ១០នាក់ ផ្សេងទៀត នៅទីក្រុងសាណា ដែលធ្វើឲ្យចំនួនបុគ្គលិកUNសរុប ដែលក្រុមនេះបានឃុំខ្លួន កើនឡើងដល់ ៦៩ នាក់។

នៅក្នុងសេចក្តីថ្លែងការណ៍ដែលបានឃើញដោយសារព័ត៌មានស៊ីនហួ លោក Farhan Haq អ្នកនាំពាក្យរងរបស់អគ្គលេខាធិការUN បានបញ្ជាក់៖«ការឃុំខ្លួនដោយបំពាននូវសមាជិក ១០នាក់ របស់អង្គការសហប្រជាជាតិដោយអាជ្ញាធរហ៊ួទី នៅក្នុងទីក្រុង Sanaa ដោយបន្ថែមថា ចំនួនបុគ្គលិក UN ដែលត្រូវបានឃុំខ្លួនសរុប បានកើនឡើងដល់ ៦៩នាក់។

នាពេលមុននេះ បុគ្គលិកUNម្នាក់ដែនជាជនជាតិយេម៉ែន នៅទីក្រុង Sanaa ដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានប្រាប់កាសែតស៊ីនហួថា កងកម្លាំងហ៊ួទី បានចាប់ខ្លួនបុគ្គលិកយេម៉ែនចំនួន ៤នាក់ដែលធ្វើការឲ្យនាយករដ្ឋានសុវត្ថិភាព និងសន្តិសុខអង្គការសហប្រជាជាតិ កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ និងមូលនិធិកុមារអង្គការសហប្រជាជាតិ។ ប្រភពព័ត៌មានបាននិយាយថា បុគ្គលិកសន្តិសុខហ៊ួទី ធីបានឆ្មក់ឆែកផ្ទះរបស់ពួកគេ មុនពេលចាប់ពួកគេឃុំខ្លួន។

ក្រុមហ៊ួទីមិនបានធ្វើអត្ថាធិប្បាយភ្លាមៗទេ។

ការចាប់ខ្លួននេះ បានកើតឡើង មួយថ្ងៃបន្ទាប់ពីអគ្គលេខាធិការ UN លោក អង់តូនីញ៉ូ ហ្គុយតឺរេស (Antonio Guterres) បានថ្កោលទោសការបន្តឃុំខ្លួនបុគ្គលិក UN នៅក្នុងប្រទេសយេម៉ែន។ ថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃពុធ បន្ទាប់ពីកិច្ចប្រជុំបិទទ្វាររបស់ក្រុមប្រឹក្សាសន្តិសុខUN លោក ហ្គុយតឺ    រេស បាននិយាយថា៖«ខ្ញុំថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការបន្តឃុំខ្លួនដោយបំពាននូវសហការី និងដៃគូអង្គការសហប្រជាជាតិចំនួន ៥៩ នាក់ ក៏ដូចជាបុគ្គលមកពីអង្គការមិនមែនរដ្ឋាភិបាល អង្គការសង្គមស៊ីវិល និងបេសកកម្មការទូត។ ខ្ញុំសូមអំពាវនាវឲ្យមានការដោះលែងពួកគេជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ ស្របតាមច្បាប់អន្តរជាតិ»៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        186
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        226
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        205

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm