ពលរដ្ឋមកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅមណ្ឌលសុខភាពស្ទឹងមានជ័យ ក្នុង​ចន្លោះពី៧០០នាក់ ទៅ១០០០នាក់ក្នុងមួយថ្ងៃ

2022/03/01 06:48:41 pm        704

ភ្នំពេញ៖ កុមារ យុវវ័យ ប្រជាពលរដ្ឋ ក្នុងចន្លោះពី ៧០០នាក់ រហូតដល់ទៅ ១០០០នាក់ ក្នុងមួយថ្ងៃ បានមកទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី១ ដូសទី២ ដូសទី៣ និងដូសទី៤ នៅមណ្ឌលសុខភាពស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បើតាមលោកស្រីវេជ្ជបណ្ឌិត ហ៊ាង មករា ប្រធានមណ្ឌលសុខភាពស្ទឹងមានជ័យ ប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២២នេះថា បច្ចុប្បន្ន​មណ្ឌលសុខភាព​ស្ទឹងមានជ័យ ដោយមាន​ការ​សហការ​ពីអាជ្ញាធរមូលដ្ឋាន ភូមិ សង្កាត់​ ខណ្ឌបានដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ គ្រប់ដូសទាំងអស់ ជូនប្រជាពលរដ្ឋ ដោយរលូន។

ទន្ទឹមនឹងនោះស្ថិតក្នុងសម័យកូវីដ-១៩ យើងទាំងអស់ត្រូវមកទទួល​ការចាក់វ៉ាក់សាំង​ឲ្យបាន​គ្រប់ៗគ្នា ​សម្រាប់ប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងគ្រប់ដូសហើយកី្ត ​ក៏ត្រូវតែការពារខ្លួន ៣កុំ ៣ការពារ ​រក្សា​គម្លាត ​លាងដៃជាមួយសាប៊ូ ​ឬអាល់កុល​ ឬជែល ឲ្យបានញឹកញាប់ និងសូមនៅផ្ទះ​ប្រសិន​បើអ្នកមានគ្រុនក្តៅ ​ឬសង្ស័យថា បានឆ្លងជំងឺកូវីដ-១៩ និង​សូមស្វែងរកជំនួយសុខាភិបាល​ភ្លាមៗ។

ជាមួយគ្នានោះដែរ អាណាព្យាបាលនាំកូនអាយុ៣ឆ្នាំ រហូតដល់ក្រោម៥ឆ្នាំ ​មកទទួលការចាក់វ៉ាក់​សាំង​បង្ការ​ជំងឺកូវីដ-១៩ ដូសមូលដ្ឋាននិងយុវវ័យ ​ប្រជាពលរដ្ឋ មកទទួលការចាក់វ៉ាក់សាំងដូសទី២ ដូសទី៣ និងដូសទី៤ ​នៅមណ្ឌលសុខភាពស្ទឹងមានជ័យ ​បាន​លើកឡើង​ស្រដៀងគ្នាថា​ ពួកគាត់​ពិតជា​មាន​មោទនភាពជាទីបំផុត ​ដោយមាន​ប្រមុខដឹកនាំ ​ដុតដៃដុតជើងរកវ៉ាក់សាំងមកចាក់ការពារ​អាយុជីវិតរបស់​ប្រជាពលរដ្ឋទូទាំង​ប្រទេស។

ជាចុងក្រោយលោកស្រីវេជ្ជបណ្ឌិត ហ៊ាង មករា បានបញ្ជាក់ថា ​សព្វថ្ងៃលោកគ្រូពេទ្យ ​អ្នកគ្រូពេទ្យ ក្នុង​មណ្ឌលសុខភាពស្ទឹងមានជ័យ​ មានចំនួន ១៤នាក់ មមាញឹកក្នុងការចាក់វ៉ាក់​សាំងបង្ការ​ជំងឺ​កូវីដ១៩ ជូនប្រជាពលរដ្ឋមកពីគ្រប់ទិសទី ​និងផ្តល់សេវាសុខាភិបាលផ្សេងៗ​ជូនប្រជាពលរដ្ឋ ក្រៅ​ពីការចាក់វ៉ាក់សាំង ​ដូចជាការពិនិត្យជំងឺទូទៅ​ ពិនិត្យផ្ទៃពោះ​ ពន្យាកំណើត និង​សម្រាលកូនតាម​ធម្មជាតិ​ និងចាក់វ៉ាក់សាំងជូនកុមារទើបនឹងកំណើតអាយុចាប់ពី១ខែកន្លះ ​រហូតដល់១៨ខែផងដែរ៕ អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        252
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        128
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm