អ្នកស្លាប់សរុបក្នុងការវាយប្រហាររបស់អាមេរិក លើនាវាសង្ស័យដឹកគ្រឿងញៀន ឡើងដល់ជាង ១០០នាក់

2025/12/19 10:11:10 pm        354

យោធាសហរដ្ឋអាមេរិក បាននិយាយថា ខ្លួនបានសម្លាប់ជនល្មើសជួញដូរគ្រឿងញៀនចំនួន ៥នាក់ បន្ថែមទៀត ក្នុងការវាយប្រហារលើនាវា ២គ្រឿង នៅមហាសមុទ្រប៉ាស៊ីហ្វិក នៅថ្ងៃព្រហស្បតិ៍ (១៨ ធ្នូ) សប្ដាហ៍នេះ ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបក្នុងយុទ្ធនាការទប់ស្កាត់លំហូរគ្រឿងញៀនរបស់ទីក្រុងវ៉ាស៊ីនតោន កើនឡើងដល់ជាង ១០០នាក់។

បញ្ជាការភាគខាងត្បូងរបស់សហរដ្ឋអាមេរិក បាននិយាយនៅលើបណ្ដាញសង្គម X ថា “ភេរវករគ្រឿងញៀនភេទប្រុស សរុបចំនួន ៥នាក់ ត្រូវបានសម្លាប់ ក្នុងអំឡុងពេលសកម្មភាពវាយប្រហារទាំងនេះ - ដែល ៣នាក់នៅក្នុងនាវាទីមួយ និងពីរនាក់ទៀតនៅក្នុងនាវាទីពីរ ហើយពុំមានកងកម្លាំងយោធាអាមេរិកណាម្នាក់រងរបួសនោះទេ”។

រដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump បានធ្វើការវាយប្រហារបែបនេះនៅសមុទ្រការ៉ាអ៊ីប និងមហាសមុទ្រប៉ាស៊ីហ្វិកភាគខាងកើត នៅជិតវ៉េស៊ុយអេឡា ចាប់តាំងពីខែកញ្ញា មក។ យោងតាមតួលេខរបស់ទីភ្នាក់ងារសារព័ត៌មានបារាំង (Agence France-Press) ដែលផ្អែកលើទិន្នន័យផ្លូវការ បានឱ្យដឹងថា ការវាយប្រហារគិតមកទល់សប្ដាហ៍នេះ បានសម្លាប់មនុស្ស ១០៤នាក់ហើយ។

ភាពតានតឹងកំពុងតែកើនឡើងខ្ពស់រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងការ៉ាកាស ជាមួយនឹងវត្តមានយោធាទ្រង់ទ្រាយធំរបស់អាមេរិក នៅភាគខាងត្បូងតំបន់ការ៉ាអ៊ីប ការវាយប្រហារលើទូកដែលសង្ស័យថាជួញដូរគ្រឿងញៀន និងការព្រមានជាបន្តបន្ទាប់ពីលោក Trump លើវ៉េណេស៊ុយអេឡា៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        48
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        37
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        61

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm