ចក្រភពអង់គ្លេសមានការចាប់ខ្លួនភេរវករកើនឡើង ៦៦០% បន្ទាប់ពីមានបម្រាមលើចលនាប៉ាឡេស្ទីន

2025/12/19 11:37:44 pm        70

យោងតាមតួលេខផ្លូវការ បានឲ្យដឹងថា ការចាប់ខ្លួន ដោយសារបទល្មើសទាក់ទងនឹងអំពើភេរវកម្ម នៅចក្រភពអង់គ្លេស បានកើនឡើងច្រើនជាង ៦ដង ក្នុងឆ្នាំកន្លងទៅ ដែលជំរុញភាគច្រើនដោយការហាមឃាត់លើចលនាតវ៉ាពាក់ព័ន្ធនឹងប៉ាឡេស្ទីន (Palestine Action)។

ទិន្នន័យបង្ហាញថា មនុស្ស ១.៨៨៦នាក់ ត្រូវបានចាប់ខ្លួន ដោយសារមានសកម្មភាពទាក់ទងនឹងភេរវកម្ម រយៈពេល ១២ខែ រហូតដល់ខែកញ្ញា ឆ្នាំ២០២៥ ដោយធៀបនឹង ២៤៨នាក់ កាលពីឆ្នាំមុន កើនឡើងប្រហែល ៦៦០ភាគរយ។

ក្នុងចំណោមអ្នកដែលត្រូវបានចាប់ខ្លួន មាន ១.៦៣០នាក់ ឬ ៨៦ភាគរយ ត្រូវបានភ្ជាប់ទៅនឹងយុទ្ធនាការ Palestine Action ដែលត្រូវបានបញ្ចូលទៅក្នុងបញ្ជីជាអង្គការភេរវករដែលត្រូវបានហាមឃាត់របស់ចក្រភពអង់គ្លេស កាលពីខែកក្កដា។ សហស្ថាបនិកក្រុមនេះ លោកស្រី Huda Ammori កំពុងដំណើរការផ្លូវច្បាប់ប្រឆាំងនឹងការិយាល័យក្រសួងមហាផ្ទៃ ជុំវិញការសម្រេចនេះ។

នៅក្រោមបម្រាមនេះ សមាជិកភាព ឬការគាំទ្រ ចំពោះយុទ្ធនាការ Palestine Action គឺជាបទល្មើសព្រហ្មទណ្ឌដែលអាចត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ ១៤ឆ្នាំ។ ការស្លៀកសម្លៀកបំពាក់ ឬកាន់សញ្ញា បង្ហាញឈ្មោះក្រុមនេះ អាចនឹងត្រូវជាប់ទោសយូរបំផុត ៦ខែ។

តួលេខបង្ហាញថា ការចាប់ខ្លួនចំនួន ១.៧០៦ករណី បានកើតឡើងក្នុងរយៈពេល ៣ខែ ចាប់ពីខែកក្កដា ដល់ខែកញ្ញា ឆ្នាំ២០២៥ នៅពេលដែលការហាមឃាត់នេះចូលជាធរមាន។ កម្រិតនេះតំណាងឲ្យការកើនឡើង ២.៦០៨ភាគរយ បើធៀបនឹងត្រីមាសមុន ពីខែមេសា ដល់ខែមិថុនា នៅពេលដែលការចាប់ខ្លួន ពាក់ព័ន្ធនឹងអំពើភេរវកម្ម មានចំនួន ៦៣ករណី។ នៅក្នុងត្រីមាសចុងក្រោយបង្អស់ ការចាប់ខ្លួន ១.៦៣០នាក់ ត្រូវបានផ្សារភ្ជាប់ទៅនឹងការគាំទ្រយុទ្ធនាការ Palestine Action៕

អត្ថបទដែលទាក់ទង

មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
2026/07/24 08:07:56 pm        13
អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm        11
យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm        19

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm