កម្ពុជាបើកកិច្ចពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ ស្ដីពីការគ្រប់គ្រងទំនិញគ្រោះថ្នាក់

2025/12/20 01:36:20 am        127

ភ្នំពេញ ៖ គណៈកម្មការរៀបចំតាក់តែងសេចក្ដីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងទំនិញគ្រោះថា្នក់ បើកសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តី ព្រាងច្បាប់ ស្ដីពីការគ្រប់គ្រងទំនិញគ្រោះថ្នាក់ ដើម្បីប្រមូលធាតុចូលពីភាគីពាក់ព័ន្ធ ចងក្រងច្បាប់មួយនេះឱ្យមានប្រសិទ្ធភាព លើការ គ្រប់គ្រងទំនិញគ្រោះថ្នាក់គ្រប់ប្រភេទនៅកម្ពុជា។

​ឯកឧត្តម កែ គី រដ្ឋលេខាធិការនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃ គណៈកម្មការរៀបចំតាក់តែងសេចក្ដីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងទំនិញគ្រោះថា្នក់ លើកឡើងនៅក្នុងសិក្ខាសាលាពិគ្រោះយោបល់ លើសេចក្តីព្រាងច្បាប់ស្ដីពី “ការគ្រប់គ្រងទំនិញគ្រោះថ្នាក់ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ នេះថា ច្បាប់គឺជាយុទ្ធតូបករណ៍មួយ ឬ ជាឧបកណ៍រមួយ ដែលផ្តល់ជាបន្ទាត់ ឬជាក្បួនខ្នាតសម្រាប់ធ្វើការប្រៀបធៀប វាស់វែង និងវាយតម្លៃទៅលើការប្រតិបត្តិ និងការអនុវត្ត ដោយបុគ្គលគ្រប់រូប និងជាបរិធានមួយសម្រាប់ធ្វើការវិនិច្ឆ័យ និងផ្ដល់នូវតម្លាភាពដល់អ្នកប្រតិបត្តិគ្រប់រូប។ ជាក់ស្តែងសេចក្តីព្រាង ច្បាប់នេះផ្ដោតជាគោលសំខាន់ ទៅលើយន្តការនៃការគ្រប់គ្រង ការត្រួតពិនិត្យ ការចាត់ចែង និងការរៀបចំទំនិញគ្រោះថ្នាក់ ប្រកប ដោយគុណភាព ប្រសិទ្ធភាពនិងសុវត្ថិភាព ដែលកត្តាទាំងនេះត្រូវចូលរួមអនុវត្តដោយវិស័យឯកជន និងសាធារណៈ។

 ឯកឧត្តមរដ្ឋលេខាធិការ បន្តឱ្យដឹងថា សេចក្តីព្រាងច្បាប់នេះ ត្រូវបានរៀបចំតាក់តែងតាំងពីឆ្នាំ២០១៦មកម្ល៉េះ និងត្រូវបាន ឆ្លងដំណាក់កាលនៃការពិភាក្សាច្រើនលើកច្រើនសារ ដោយគណៈកម្មាធិការសម្របសម្រួលអន្តរគ្រប់គ្រង និងត្រួតពិនិត្យទំនិញគ្រោះ ថ្នាក់ ដែលមានស្ថាប័នចំនួន១៧ ជាសមាជិក និងគណៈកម្មការអន្តរក្រសួងរៀបចំតាក់តែងសេចក្តីព្រាងច្បាប់ស្តីពី "ការគ្រប់គ្រងទំនិញ គ្រោះថ្នាក់” ដែលមានសមាសភាពចំនួន២៦រូប។ ឯកឧត្តម សង្កត់ធ្ងន់ថា ទំនិញគ្រោះថ្នាក់ គឺសំដៅដល់ទំនិញគ្រប់ប្រភេទ ដែល អាចបង្កហានីភ័យ និងគ្រោះមហន្តរាយដល់សុខភាពមនុស្ស សត្វ រុក្ខជាតិ ទ្រព្យសម្បត្តិ បរិស្ថាន សន្តិសុខនិងសេដ្ឋកិច្ចសង្គម។ ដូច្នេះ ក្នុងនាមជាអ្នកឧស្សាហកម្ម អាជីវកម្ម និងពាណិជ្ជកម្ម ត្រូវយកចិត្តទុកដាក់ និងស្វែងយល់ ពីឫសគល់បញ្ហានៃទំនិញដែលបានផលិត បានដឹកជញ្ជូន ការចែកចាយលក់ និងបានស្ដុក និងត្រូវស្វះស្វែងរក និងរៀបចំយន្តការដើម្បីការពារនូវហានីភ័យ និងគ្រោះមហន្តរាយ ដែលអាចកើតឡើងជាយថាហេតុ។

ឯកឧត្តមរដ្ឋលេខាធិការ បន្ថែមថា ដើម្បីឱ្យច្បាប់មួយមានតម្លៃគ្រប់គ្រាន់ក្នុងការអនុវត្ត គឺតម្រូវឱ្យមានការចូលរួមផ្ដល់ជា យោបល់ និងទស្សនៈពីវិស័យឯកជនផងដែរ។ ដូច្នេះសូមឱ្យវិស័យឯកជន និងស្ថាប័នពាក់ព័ន្ធផ្តល់ធាតុចូលទៅលើទិដ្ឋភាពទូទៅ នៃសេចក្តីព្រាងច្បាប់ បូករួមទាំងទិដ្ឋភាពទូទៅ និងទិដ្ឋភាពរួម នៃការប្រតិបត្តិច្បាប់ ពាក់ព័ន្ធនឹងដំណើរការផលិតកម្ម អាជីវកម្មសេវា កម្ម រួមទាំងការធ្វើពាណិជ្ជកម្មផងដែរ។ ធាតុចូលរបស់ឯកឧត្តម លោកជំទាវ លោក លោកស្រីនាពេលនេះ គឺមានសារៈសំខាន់ណាស់ ដែលអាចប្រើប្រាស់ជាមូលដ្ឋានក្នុងការកែលម្អរសេចក្តីព្រាងច្បាប់ និងអាចប្រើប្រាស់ជាយន្តការសម្រាប់ ការរៀបចំនីតិវិធីប្រតិបត្តិនា ពេលខាងមុខ៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        161
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        109
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm