ខេត្តកែប ទទួលបានពានរង្វាន់ទីក្រុងនិរន្តរភាពបរិស្ថានស្អាតអាស៊ានលើកទី៤ ប្រចាំឆ្នាំ២០២១

2022/03/01 08:30:49 pm        929

កែប៖ ខេត្តកែប ទទួលបានពានរង្វាន់ទីក្រុងនិរន្តរភាពបរិស្ថានស្អាតអាស៊ាលើកទី៤ ប្រចាំឆ្នាំ២០២១ ដែលតាមរយៈពានរង្វាន់នេះ ត្រូវគេមើលឃើញថា ខេត្តនេះ នឹងកាន់តែមានកិតិ្តសព្ទល្បីរន្ទឺ និងអាចស្រូបទាញភ្ញៀវទេសចរមកកម្សាន្តកាន់តែច្រើន ផងដែរ។

នៅព្រឹកថ្ងៃទី១ ខែមីនានេះ រដ្ឋបាលខេត្តកែប បានរៀបចំពិធីអបអរសាទរក្រុងកែប ខេត្តកែប បាន ទទួលវិញ្ញាបនបត្រទទួលស្គាល់ជាទីទីក្រុងនិរន្តរភាពបរិស្ថានស្អាតអាស៊ាលើកទី៤ ប្រចាំឆ្នាំ២០២១ ពិធីនេះ ប្រធានមន្ទីរទេសចរណ៍ខេត្ត លោក សោម ចិន្តា បានបញ្ជាក់ថា ខេត្តកែប ទទួលបានពាន រង្វាន់ច្រើន ទាក់ទងបរិស្ថាន និងអនាម័យ ។

ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប​ បានឲ្យដឹងដែរថា​ ខេត្តកែប ធ្លាប់ទទួលបានពានរង្វាន់ នេះម្តងហើយ ​ដែលនេះ​គឺជាការទទួលជាលើកទី២។

យុវជនខេត្តកែប បានបង្ហាញចំណាប់អារម្មណ៍សប្បាយរីករាយរបស់ខ្លួនថា ​ពួកគេពិតជាមាន មោទនភាព​ក្រៃលែង​ ដែលខេត្តកែប ទទួលបាពានរង្វាន់នេះ។

ដើម្បីបន្តទទួលបានពានរង្វាន់នេះ និងពានរង្វាន់ផ្សេងៗទៀត ឯកឧត្តម បានស្នើដល់គ្រប់ភាគី ទាំងអស់ ​ចូលរួមថែរក្សាការពារបរិស្ថានអនាម័យ ​ហើយរាល់គម្រោង​អភិវឌ្ឍន៍​ទាំងអស់ ត្រូវ​សិក្សាផលប៉ះពាល់បរិស្ថាន និងសង្គមឲ្យបានត្រឹមត្រូវ។

រាល់មូលដ្ឋានបម្រើសេវាទេសចរណ៍​ និង​សិប្បកម្ម​នានា ដែលមានទីតាំងជាប់ឆ្នេសមុទ្រ ត្រូវមាន​អាង​ប្រព្រឹត្តកម្មទឹកកខ្វក់​ ឬធុងចម្រោះទឹកកខ្វក់ផ្ទាល់ខ្លួន ​មុនបង្ហូរចូល ប្រព័ន្ធ​លូ​សាធារណៈគ្រប់​ទីកន្លែង។

ស្ថានប័នរដ្ឋ និង​ឯកជនផ្ទះប្រជាពលរដ្ឋត្រូវមានធុងសំរាម ​និងទទួល​យក​សេវាប្រមូលសំរាម។ គ្រប់ការដ្ឋានយករ៉ែផ្សេងៗ ​ការដ្ឋានសំណង់ ​ផ្លូវថ្នល់ ​ត្រូវអុវត្តតាមបច្ចេកទេសឲ្យ​បានត្រឹមត្រូវ ជាពិសេស ​ឧទ្យានជាតិ​ខេត្តកែប ត្រូវបន្តថែទាំដាំដើមឈើបន្ថែម ៕អត្ថបទ៖ អន សារឹម

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm