អ៊ីរ៉ង់ប្រឆាំងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើមន្ត្រី ICC ចំនួន ២នាក់ បន្ថែមទៀត

2025/12/20 08:41:48 pm        183

អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei កាលពីថ្ងៃសុក្រ បានថ្កោលទោសការដាក់ទណ្ឌកម្មរបស់ទីក្រុងវ៉ាស៊ីនតោនលើមន្ត្រីពីររូបទៀតនៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ជុំវិញ «ការចូលរួមដោយផ្ទាល់»របស់ពួកគេ នៅក្នុងការស៊ើបអង្កេតដែលកំពុងបន្តរបស់តុលាការ ICC ប្រឆាំងនឹង អ៊ីស្រាអែល។

លោកបានធ្វើការអត្ថាធិប្បាយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X មួយថ្ងៃបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានប្រកាសពីការដាក់ទណ្ឌកម្មប្រឆាំងនឹងចៅក្រម ICC លោក Gocha Lordkipanidze មកពីប្រទេសហ្ស៊កហ្ស៊ី និងលោក Erdenebalsuren Damdin មកពីប្រទេសម៉ុងហ្គោលី។

លោក Baghaei បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន «បង្កើនសម្ពាធ និងដាក់ទណ្ឌកម្ម» លើអ្នកដែលស្វែងរកការទាមទារឲ្យ«ឧក្រិដ្ឋជនសង្គ្រាមប្រល័យពូជសាសន៍»ទទួលខុសត្រូវ ដែលបង្ហាញពី«និទណ្ឌភាពក្នុងទម្រង់ដ៏ច្បាស់លាស់ និងឃោរឃៅបំផុត ហើយនិងភាពមិនប្រក្រតីខាងសីលធម៌យ៉ាងជ្រាលជ្រៅ»។

តុលាការ ICC បានបដិសេធយ៉ាងដាច់ខាតចំពោះទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍។

យោងតាមតុលាការនេះ ទីក្រុងវ៉ាស៊ីនតោនធ្លាប់បានដាក់ទណ្ឌកម្មលើមន្ត្រី ICC ចំនួន ៩នាក់។

ទណ្ឌកម្មទាំងនេះ បានកើតឡើងបន្ទាប់ពីការសម្រេចចិត្តរបស់តុលាការដែលមានមូលដ្ឋាននៅទីក្រុងឡាអេកាលពីឆ្នាំមុន ក្នុងការចេញដីកាចាប់ខ្លួនមន្ត្រីជាន់ខ្ពស់អ៊ីស្រាអែលពីររូប រួមទាំងនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិនៅតំបន់ហ្កាហ្សា ក៏ដូចជាការស៊ើបអង្កេតជាបន្តបន្ទាប់របស់តុលាការ ICC ទៅលើឧក្រិដ្ឋកម្មសង្គ្រាមរបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        44
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        74
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        62

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm