ចំនួនពលករខ្មែរវិលមកពីថៃ តាមច្រកខេត្តបាត់ដំបងថយចុះ ខណៈមួយចំនួនវិជ្ជមានកូវីដ-១៩

2022/03/01 08:39:30 pm        744

បាត់ដំបង៖ ចំនួនពលករខ្មែរវិលត្រឡប់មកពីប្រទេសថៃ ចូលតាមច្រកខេត្តបាត់ដំបង ក្នុងមួយរយៈពេលចុងក្រោយនេះ មានការថយចុះជាបន្តបន្ទាប់ ខណៈពលករមួយចំនួនតូច ត្រូវបានរកឃើញឆ្លងជំងឺកូវីដ-១៩។

លោក ណាត ចាន់រ៉េត ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារតំបន់ព្រំដែន ស៊ួនស៊ុ (អូរអន្លក់) ស្រុកកំរៀង បានឱ្យដឹងថា ​ពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃទាំងអស់ ត្រូវបានយក​សំណាកធ្វើ តេស្តរហ័សរកជំងឺកូវីដ-១៩ នៅច្រកព្រំដែន ​ហើយចំពោះអ្នកវិជ្ជមាន ​ក្រុមគ្រូពេទ្យ នឹង​បញ្ជូន​ទៅព្យាបាល ​អ្នកអវិជ្ជមានគ្មានកាតចាក់វ៉ាក់សាំង ​ត្រូវបញ្ជូន​ទៅធ្វើចត្តាឡីស័ក ហើយ​អ្នក​អវិជ្ជមាន​ មានកាតចាក់វ៉ាក់ សាំងពីរដូស ​ត្រូវ​បាន​អនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន។

ប្រធានច្រកព្រំដែនរូបនេះ ​បានបញ្ជាក់ថា ​មួយរយៈពេលចុងក្រោយនេះ ​រំហូរ​ពលករថយចុះ​ ប៉ុន្តែ ក្នុងចំណោមពលករចូលមកជាង ១០០នាក់ ក្នុងមួយថ្ងៃ មានចន្លោះពី១ទៅ៥នាក់ ត្រូវបានធ្វើតេស្តរហ័ស ​រកឃើញឆ្លងជំងឺកូវីដ-១៩ ​ខណៈពេលមុនរំហូរពលករកើនឡើង តែចំនួនរកឃើញឆ្លងមេរោគកូវីដ-១៩​ មានតិចតួច ​ឬស្ទើរតែគ្មាន។

លោក បានបញ្ជាក់ថា ដើម្បីទប់ស្កាត់ការចម្លងមេរោគកូវីដ-១៩ បំប្លែងថ្មីប្រភេទអូមីក្រុង វិធានការ សុខាភិបាលនៅច្រកព្រំដែន ​ត្រូវបាន​រឹតបន្តឹង​ដោយ​គ្មាន​ការ​ធ្វេសប្រហែស​ឡើយ ទោះបី​រំហូរ​ពលករខ្មែរ ​វិលត្រឡប់មកពីប្រទេសថៃ​ មានការថយចុះ ហើយ​ពលករ​ភាគច្រើន​មានកាតចាក់​វ៉ាក់សាំង​ចាប់ពីពីរដូស ​ឡើងទៅក៏ដោយ។

ក្នុងមួយរយៈពេលចុងក្រោយនេះ ការរីករាលដាលនៃជំងឺកូវីដ-១៩ ​ក្នុងខេត្តបាត់ដំបង ​មានការ ហក់​ឡើង​បន្តិចវិញ ​ក្រោយ​មាន​ការ​ស្ងប់ស្ងាត់​មួយ​រយៈពេលធំ។

ដើម្បី​ចូលរួម​ទប់ស្កាត់​ការរីករាលដាលឆ្លង ​ជំងឺកូវីដ-១៩ ​កងកម្លាំងចម្រុះការពារព្រំដែន​ក្នុង​ភូមិសាស្រ្តខេត្តបាត់ដំបង ​បាន​ធ្វើការ​ទំនាក់ទំនង និងសហការយ៉ាង​ជិតស្និទ​ជាមួយភាគីថៃ ដើម្បី​ទប់ស្កាត់មិនឲ្យប្រជាពលរដ្ឋខ្មែរលបលួចឆ្លងដែនចូលទៅក្នុង ទឹកដីថៃដោយមិនស្របច្បាប់៕ អត្ថបទ៖ នឿត សុភក្រ្ត

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        244
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        126
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm