ទីក្រុងហ្សាការតា ត្រៀមប្រឈមនឹងទឹកជំនន់ និងបំណាក់ដី នៅរដូវឈប់សម្រាក

2025/12/20 09:36:29 pm        244

នៅពេលដែលទីក្រុងហ្សារកាតាត្រៀមខ្លួន សម្រាប់ថ្ងៃឈប់សម្រាកបុណ្យណូអែល និងចូលឆ្នាំសកល ទីក្រុងរបស់ប្រទេសឥណ្ឌូនេស៊ីមួយនេះ ក៏កំពុងត្រៀមប្រឈមនឹងហានិភ័យនៃទឹកជំនន់ បំណាក់បាក់ដី និងគ្រោះមហន្តរាយបាតុភូតធម្មជាតិផ្សេងទៀត ស្របពេលមានការព្រមានអំពីហានិភ័យភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់កាន់តែខ្លាំង។

យោងតាមការព្យាកររបស់ទីភ្នាក់ងារឧតុនិយម អាកាសធាតុ និងភូគព្ភសាស្ត្រ (BMKG) បានឲ្យដឹងថា ទីក្រុងហ្សាការតា ត្រូវបានរំពឹងថា នឹងមានភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់ខ្លាំង នៅចន្លោះថ្ងៃទី១៩ ខែធ្នូ ដល់ថ្ងៃទី២២ ខែធ្នូ។ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ខ្យល់ត្រូវបានកត់ត្រាក្នុងល្បឿនរហូតដល់ ៥៥គីឡូម៉ែត្រ ក្នុងមួយម៉ោង នៅទីក្រុងហ្សាការតា លើសពីកម្រិតមធ្យមធម្មតាទាបក្រោម ៣០គីឡូម៉ែត្រ ក្នុងមួយម៉ោង។

ទីភ្នាក់ងារអាកាសធាតុ បានសន្មតថា លក្ខខណ្ឌអាកាសធាតុអាក្រក់ធ្ងន់ធ្ងរបំផុតបណ្ដាលមកពីរដូវវស្សាមានភ្លៀងធ្លាក់ខ្លាំងបំផុត ដែលត្រូវបានគេរំពឹងថា នឹងបន្តរហូតដល់ខែមករា ឆ្នាំ២០២៦ ក៏ដូចជាព្យុះស៊ីក្លូនត្រូពិក និងចំណុចផ្ដើមព្យុះស៊ីក្លូនចំនួន ២ទៀត ដែលត្រូវបានរកឃើញនៅក្នុងទីតាំង ៣ផ្សេងគ្នា នៅជុំវិញប្រទេសដែលត្រូវបានគេនិយាយថា បានរួមចំណែកដល់ការមានអាកាសធាតុធ្ងន់ធ្ងរ នៅក្នុងទីក្រុងហ្សាការតា និងតំបន់ផ្សេងទៀតរបស់ប្រទេសឥណ្ឌូនេស៊ី។

ព្យុះស៊ីក្លូនត្រូពិក Bakung ត្រូវបានប្រទះឃើញកកើតឡើង នៅមហាសមុទ្រឥណ្ឌា ភាគនិរតីនៃខេត្ត Lampung ក្នុងកោះស៊ូម៉ាត្រា។ គិតត្រឹមល្ងាចថ្ងៃទី១៧ ខែធ្នូ គេសង្កេតឃើញបក់បោកចេញពីប្រទេសឥណ្ឌូនេស៊ីក្នុងល្បឿនទាប បើទោះបីជា BMKG បានប្រាប់ថា ព្យុះស៊ីក្លូននេះនឹងនៅតែមានឥទ្ធិពលដល់អាកាសធាតុ នៅក្នុងតំបន់ជាច្រើនរបស់ប្រទេសក៏ដោយ។

ក្រៅពីព្យុះ Bakung ទីភ្នាក់ងារអាកាសធាតុក៏កំពុងតាមដានព្យុះស៊ីក្លូនមួយទៀតឈ្មោះ Invest 93S ដែលត្រូវបានរកឃើញដំបូងនៅថ្ងៃទី១១ ខែធ្នូ នៅភាគខាងត្បូងនៃខេត្ត East Java, Bali, East Nusa Tenggara (NTT) និង West Nusa Tenggara (NTB)៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        48
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        37
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        61

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm