ប្រតិភូរុស្ស៊ី ធ្វើទស្សនកិច្ចពង្រឹងកិច្ចសហប្រតិបត្ដិការសេដ្ឋកិច្ច វប្បធម៌ និងចងសម្ព័ន្ធភាពទីក្រុង និងទីក្រុង

2022/03/01 08:57:12 pm        647

ព្រះសីហនុ៖ ថ្ងៃទី២៨ ខែកុម្ភៈ ម្សិលមិញនេះ អនុប្រធានទី១ គណៈកម្មាធិការកិច្ចការអន្តរជាតិ សភាសហព័ន្ធរុស្ស៊ី បានដឹកនាំប្រតិភូចូលជួបសម្ដែងការគួរសម ពិភាក្សាការងារ អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងធ្វើទស្សនកិច្ចខេត្ដព្រះសីហនុ ដើម្បីបង្កើនទំនាក់ទំនងកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច និងវប្បធម៌ឱ្យកាន់តែល្អប្រសើរ។

ឯកឧត្តម Alexey Chepa អនុប្រធានទី១ គណៈកម្មាធិការកិច្ចការអន្តរជាតិសភាសហព័ន្ធរុស្ស៊ី មានប្រសាសន៍ថា ជំនួបសម្ដែងការគួរសម និងពិភាក្សាការងារថ្ងៃនេះ ដើម្បីបង្កើនទំនាក់ទំនង​កិច្ច​សហប្រតិបត្តិការ សេដ្ឋកិច្ច ​និងវប្បធម៌ឱ្យកាន់តែល្អថែមទៀត ឯកឧត្តម បានកោតសរសើរដល់​ការ​រីក​ចម្រើន ​យ៉ាងឆាប់រហ័សរបស់ខេត្តជាពិសេសការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសម្បូរបែប និងសំណង់ អគារខ្ពស់ជាច្រើន។

កាលពីប៉ុន្មានឆ្នាំមុន ខេត្តព្រះសីហនុ មិនសូវឃើញ មានជនជាតិរុស្ស៊ីច្រើនទេ បន្ទាប់ពីការ​ផ្សព្វផ្សាយ​របស់​ទេសចររុស្ស៊ីបង្ហាញពីការស្វាគមន៍​រាក់ទាក់​របស់ប្រជាជនកម្ពុជា​ ធ្វើឱ្យ អ្នក​ទេសចរណ៍រុស្ស៊ី ​ចង់មកកម្ពុជាកាន់តែច្រើន។

ឯកឧត្តម សង្ឃឹមថា ទេសចរណ៍រុស្ស៊ី ​នឹងបង្វែរមកកាន់កម្ពុជា​ ពិសេស ខេត្តព្រះសីហនុ​កាន់​តែច្រើនឡើង ​ដោយគាំទ្រការហោះហើរត្រង់​មកកាន់ខេត្តព្រះសីហនុ ​និងខេត្តសៀមរាប។ ក្នុងដំណើរទស្សនកិច្ចនាពេលនេះ​ ក៏មានបំណងអញ្ជើញប្រតិភូខេត្តព្រះសីហនុ ទៅ​ទស្សនកិច្ចនៅប្រទេសរុស្ស៊ី ​និងប្រតិភូរុស្ស៊ី ​មកទស្សនកិច្ចខេត្តព្រះសីហនុ​ ដើម្បីចងសម្ព័ន្ធភាព ទីក្រុងព្រះសីហនុ ​និងទីក្រុង​ Veliky Novgorod​ នៃប្រទេសរុស្ស៊ីនៅពេលខាងមុខ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ​បានលើកឡើងថា ​រដ្ឋាភិបាលរុស្ស៊ី បានបន្សល់ទុកនូវ​ស្នាដៃជាច្រើន​សម្រាប់កម្ពុជា ដែលកម្ពុជា​នៅ​ចងចាំ​នូវ​អ្វីដែល​រុស្ស៊ី​បាន​ជួយកម្ពុជា​ក្នុងការ​កសាងប្រទេសឡើងវិញនៅ ​ក្រោយថ្ងៃរំដោះ ឆ្នាំ១៩៧៩ ​ដោយបានជួយសម្ភារៈ បច្ចេកទេស និង​ការអភិវឌ្ឍធនធាន​មនុស្សដល់កម្ពុជា ​កន្លងមក ​ក៏មានរដ្ឋមន្ត្រី ​និងអភិបាលខេត្តមួយចំនួន បានទៅ​ទទួល​បណ្តុះបណ្តាល​នៅប្រទេសរុស្ស៊ីផងដែរ។

ខេត្តព្រះសីហនុ មាន​សក្ដានុពល ​ធម្មជាតិសម្បូរបែប មានកោះតូចធំ ៣២កោះ​ ឆ្នេរខ្សាច់សមុទ្រ មាន​ការអភិវឌ្ឍរីកចម្រើន ជាមួយនិងប្រព័ន្ធគមនាគមន៍ច្រើន​ ដូចជាកំពង់ផែទឹកជ្រៅ អាកាស​យានដ្ឋានអន្តរជាតិ ផ្លូវដែក ផ្លូវល្បឿនលឿន​ (ភ្នំពេញ-ខេត្តព្រះសីហនុ) ​ដែលបានផ្តល់ ឱកាស​ដល់អ្នកវិនិយោគមកបណ្តាក់ទុននៅខេត្តព្រះសីហនុ ​ក្នុងនោះក៏មានអ្នកវិនិយោគរុស្សីដែរ ជា​ពិសេស​ការវិនិយោគនៅ​ កោះក្របី ក្នុងឃុំរាម ស្រុកព្រៃនប់ ដែលមាន​ភាពល្បីល្បាញ​ដោយ​បាន​រៀបចំយ៉ាង​ប្រណិត ​និងការថែទាំបរិស្ថានជាគំរូក្នុងការ ​វិនិយោគនៅខេត្តព្រះសីហនុ។

ទេសចររុស្ស៊ី ដែលមកកាន់ខេត្តព្រះសីហនុ ជាប់ចំណាត់ថ្នាក់លេខ៣ ​បន្ទាប់ពីទេសចរចិន និង​វៀតណាម សូមឯកឧត្តម ជួយជំរុញទេសចរណ៍រុស្ស៊ីមកកាន់កម្ពុជា ​ពិសេសខេត្តព្រះសីហនុ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        236
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        124
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm