ក្រសួងការបរទេសស៊ីរី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អាជ្ញាធរស៊ីរីបន្តបង្កើនប្រតិបត្តិការរបស់ពួកគេប្រឆាំងនឹងក្រុមភេរវកររដ្ឋអ៊ីស្លាម (IS) នៅគ្រប់តំបន់ទាំងអស់នៃប្រទេសដែលក្រុមនេះ នៅតែបង្ហាញពីការគំរាមកំហែង។

សេចក្តីថ្លែងការណ៍ពិសេសមួយ បានឲ្យដឹងថា ប្រទេសស៊ីរី «នឹងបន្តបង្កើនប្រតិបត្តិការយោធារបស់ខ្លួន ប្រឆាំងនឹងក្រុម IS នៅគ្រប់តំបន់ទាំងអស់ ដែលភេរវករទាំងនេះ នៅតែបង្ហាញពីការគំរាមកំហែង»។

ក្រសួងបានបញ្ជាក់ជាថ្មីនូវ «ការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលបច្ចុប្បន្ន ក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុម IS» ហើយបាននិយាយថា ការលាក់ខ្លួនរបស់អ្នកគាំទ្រក្រុមនេះ មិនអាចបណ្តោយឲ្យមាននៅលើទឹកដីស៊ីរីទេ»។
ក្រសួងបានអំពាវនាវឲ្យសហរដ្ឋអាមេរិក និងសមាជិកផ្សេងទៀតនៃសម្ព័ន្ធមិត្តអន្តរជាតិ «គាំទ្រកិច្ចខិតខំប្រឹងប្រែងប្រឆាំងភេរវកម្មរបស់ស៊ីរី ដោយការពារប្រជាជនស៊ីវិល និងលើកកម្ពស់សន្តិសុខ និងស្ថិរភាព នៅក្នុងតំបន់»។
សេចក្តីថ្លែងការណ៍នេះ បានកើតឡើងភ្លាមៗ បន្ទាប់ពីយន្តហោះចម្បាំងអាមេរិកបានវាយប្រហារទីតាំងរដ្ឋអ៊ីស្លាម នៅក្នុងខេត្តជាច្រើននៅភាគខាងជើងនៃប្រទេសនេះ៕