បេសកជនចិនអំពាវនាវឲ្យមានកិច្ចខិតខំប្រឹងប្រែង ដើម្បីទម្លាយភាពជាប់គាំងនយោបាយរបស់ប្រទេស លីប៊ី

2025/12/21 12:21:48 am        388

បេសកជនចិនម្នាក់កាលពីថ្ងៃសុក្រ បានអំពាវនាវដល់សហគមន៍អន្តរជាតិឲ្យគាំទ្រដល់តួអង្គនយោបាយរបស់ប្រទេសលីប៊ី ក្នុងការដោះស្រាយភាពខ្វែងគំនិតរបស់ពួកគេឲ្យបានឆាប់រហ័ស និងកសាងការឯកភាពគ្នា ដើម្បីបង្រួបបង្រួមនយោបាយឲ្យបានពេញលេញ។

លោក Sun Lei តំណាងអចិន្ត្រៃយ៍រងរបស់ប្រទេសចិនប្រចាំអង្គការសហប្រជាជាតិ បានប្រាប់ក្រុមប្រឹក្សាសន្តិសុខថា៖«វាពិតជាមានសារៈសំខាន់ណាស់ក្នុងការអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងនៅភាគខាងលិច និងខាងកើតនៃប្រទេសលីប៊ី ឲ្យបង្ហាញពីឆន្ទៈនយោបាយ និងបញ្ចប់បញ្ហាដែលនៅសេសសល់ឲ្យបានឆាប់រហ័ស ដើម្បីបើកផ្លូវសម្រាប់ការរៀបចំការបោះឆ្នោតជាតិ»។

លោក Sun បានកត់សម្គាល់ថា នាពេលថ្មីៗនេះ បេសកកម្មគាំទ្ររបស់អង្គការសហប្រជាជាតិនៅលីប៊ីសម្រេចបានវឌ្ឍនភាពក្នុងការសម្របសម្រួលដំណើរការនយោបាយ នៅក្នុងប្រទេសនេះ។ ក្នុងពេលជាមួយគ្នានេះ វិបត្តិនយោបាយដ៏ធ្ងន់ធ្ងរនៅក្នុងប្រទេសលីប៊ី នៅតែមិនទាន់ដោះស្រាយបាន ហើយភាពមិនចុះសម្រុងគ្នានៃស្ថាប័នរដ្ឋ កំពុងរារាំងការគ្រប់គ្រងជាតិ។

លោកបាននិយាយថា ភាគីពាក់ព័ន្ធត្រូវតែអនុវត្តយ៉ាងតឹងរ៉ឹងនូវសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ ដោយចូលរួមយ៉ាងជិតស្និទ្ធក្នុងការទប់ស្កាត់ការជួញដូរខុសច្បាប់ និងការបញ្ជូនអាវុធ និងជំរុញឲ្យមានការដកទ័ពស៊ីឈ្នួល យុទ្ធជនបរទេស និងកងកម្លាំងបរទេសចេញពីទឹកដីលីប៊ីឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

លោក Sun ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការកែលម្អស្ថានភាពសេដ្ឋកិច្ច និងមនុស្សធម៌របស់ប្រទេសលីប៊ីផងដែរ៕

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        45
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        46
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        45

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល

2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm