លោកសាស្រ្តាចារ្យរង លូ លីឃាង «សាមគ្គីភាពពិតជាសំខាន់ ក្នុងការបម្រើសេវាជូនពលរដ្ឋប្រកបដោយគុណភាព សុវតិ្ថភាពខ្ពស់»

2025/12/21 12:54:06 am        157

លោកសាស្រ្តាចារ្យរង លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង នៃក្រសួងសុខាភិបាល បានអៈអាងថា៖ កត្តាសាមគ្គីភាពពិតជាសំខាន់ណាស់ ក្នុងការបម្រើសេវាសុខាភិបាល ជូនបងប្អូនប្រជាពលរដ្ឋ ប្រកបដោយគុណភាព និងសុវតិ្ថភាពខ្ពស់។

ការថ្លែងរបស់លោកសាស្រ្តាចារ្យរង លូ លីឃាង យ៉ាងដូច្នេះក្នុងពិធីបិទទិវាវេជ្ជសាស្ត្រ-សល្យសាស្ត្រលើកទី៦ និងថែទាំវេជ្ជសាស្ត្រលើកទី៤ នៃមន្ទីរពេទ្យព្រះអង្គឌួង ឆ្នាំ២០២៥, នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥នេះ ក្រោមប្រធានបទ«ទំនើបកម្មនៃការព្យាបាល និងការថែទាំយ៉ាងយកចិត្តទុកដាក់ ដើម្បីសុខភាពល្អប្រសើរ»។

លោកសាស្រ្តាចារ្យរង បន្តថា ទិវាវេជ្ជសាស្ត្រ-សល្យសាស្ត្រលើកទី៦ និងថែទាំវេជ្ជសាស្ត្រលើកទី៤នេះ គឺជាវេទិកាវិជ្ជាជីវៈដ៏មានតម្លៃ សម្រាប់ការចែករំលែកចំណេះដឹង និងបទពិសោធន៍ ផ្តោតសំខាន់ទៅលើគុណភាពសុខាភិបាល និងសុវតិ្ថភាពរបស់អ្នកជំងឺ និងផ្តល់សេវាគ្រប់ ដោយគុណភាព និងប្រសិទ្ធភាពដោយមនុស្សធម៌។ លទ្ធផលដែលមានពីពេលនេះ គឺមិនត្រឹមតែជាចំណេះដឹងថ្មី និងបច្ចេកវិទ្យាទំនើបប៉ុណ្ណោះទេ។ ប៉ុន្តែថែមទាំងពង្រឹងសាមគ្គីភាព និងសហការរវាងជំនាញនៅក្នុងវិស័យសុខាភិបាលផងដែរ។

ទន្ទឹមនឹងនោះលោកសាស្រ្តាចារ្យរង លូ លីឃាង សូមអំពាវនាវឲ្យចូលរួមទាំងអស់គ្នា ដើម្បីយកចំណេះដឹង និងបទពិសោធន៍ដែលទទួលយកបានពីទិវានេះយកទៅអនុវត្តន៍ជាប្រចាំថ្ងៃ ដើម្បីបន្តលើកកម្ពស់គុណភាពសេវាសុខាភិបាល និងការថែទាំអ្នកជំងឺឲ្យកាន់តែមានប្រសិទ្ធភាព និងសុវតិ្ថភាពបន្ថែមទៀត។

លោកសាស្ត្រាចារ្យ គង់ ពិសិដ្ឋ នាយករងមន្ទីរពេទ្យព្រះអង្គឌួង បានរំលឹកថា ទិវាវេជ្ជសាស្ត្រ-សល្យសាស្ត្រលើកទី៦ និងថែទាំវេជ្ជសាស្ត្រលើកទី៤ នៃមន្ទីរពេទ្យព្រះអង្គឌួងនេះ បានរៀបចំឡើងរយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី១៩ រហូតដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ ក្នុងគោលបំណងសំខាន់ គឺដើម្បីលើកកម្ពស់សមត្ថភាពវិជ្ជាជីវៈ ផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍ថ្មីៗ ក្នុងវិស័យវេជ្ជសាស្ត្រ-សល្យសាស្ត្រ និងការថែទាំវេជ្ជសាស្ត្រ ព្រមទាំងពង្រឹងគុណភាពសេវា និងសុវត្ថិភាពអ្នកជំងឺ ស្របតាមគោលនយោបាយរបស់ក្រសួងសុខាភិបាល។ ក្នុងរយៈពេលពីរថ្ងៃ នៃការប្រព្រឹត្តទៅរបស់កម្មវិធី ដោយមានការអញ្ជើញចូលរួមបើកពីឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងគណៈធិបតីមកពីអង្គភាពនានាក្នុងក្រសួងសុខាភិបាល ហើយទទួលបានការកោតសរសើរ អំពីការរីកចំរើនរបស់មន្ទីរពេទ្យពោរពេញដោយបុគ្គលិកប្រកបដោយក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់ក្រោមការដឹកនាំ ដ៏ឈ្លាសវៃរបស់ថ្នាក់ដឹកនាំមន្ទីរពេទ្យ ហើយទទួលបានអនុសាសន៍ណែនាំបន្ថែមពីឯកឧត្តមរដ្ឋមន្ត្រីដូចតទៅ៖ ជាអ្នកដឹកនាំ រាល់ការសម្រេចចិត្តដើម្បីសុខភាពរបស់អ្នកជំងឺ គឺកសាងឡើងពីទំនុកចិត្តនៅលើកន្លែងអនុវត្តជាមួយនឹងវេជ្ជបណ្ឌិត អ្នកថែទាំ និងអ្នកជំនាញ ដោយចុះពិនិត្យផ្ទាល់។ សុខភាពរបស់ប្រជាពលរដ្ឋបានពីការព្យាបាលចេញជាផលជាសះស្បើយ។ ហើយការព្យាបាល ប្រជាពលរដ្ឋមួយករណីៗ ជាការទទួលខុសត្រូវរបស់បុគ្គលិកសុខាភិបាល។ គ្រប់ការសម្រេចចិត្តផ្អែកលើគតិបណ្ឌិតនៃវិជ្ជាជីវៈជំនាញដោយគោរពនិយាមវិទ្យាសាស្ត្រ ស្តង់ដារជាតិ និងអន្តរជាតិឲ្យបានច្បាស់លាស់។ ក្នុងនោះយើងបានឃើញការចូលរួមយ៉ាងសកម្ម និងពេញទំហឹងប្រកបដោយជោគជ័យពីសាស្រ្តចារ្យ វេជ្ជបណ្ឌិត គិលានុបដ្ឋាក ឆ្មប សិស្ស-និស្សិត និងអ្នកជំនាញមកពីគ្រប់ផ្នែក។ កម្មវិធីបានរួមបញ្ចូលទាំងការធ្វើបទបង្ហាញមេរៀនវិជ្ជាជីវៈ ការសិក្សាស្រាវជ្រាវ កិច្ចពិភាក្សា និងការចែករំលែកបទពិសោធន៍ដ៏មានតម្លៃ ពីវាគ្មិន និងអ្នកជំនាញ ដោយក្នុងនោះរួមមាន អ្នកសម្របសម្រួលចំនួន១៩ វាគ្មិនចំនួន៤៣ សិក្ខាកាមផ្នែកវេជ្ជបណ្ឌិតចំនួន ២៩៣ សិក្ខាកាមផ្នែកគិលានុបដ្ឋាកចំនួន១៥១ ព្រមទាំងក្រុមហ៊ុនឱសថនិងឧបករណ៍បរិក្ខារពេទ្យនានា៕

អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        26
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        234
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        218

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា

2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm