មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​តម្លៃ​ជាង​៥៣១​លាន​ដុល្លារ​ នឹង​សាងសង់​នៅ​កណ្តាល​ទីក្រុង​ភ្នំពេញ

2021/04/27 09:59:58 am        31

ភ្នំពេញ ៖ ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ដ៏​ធំ​មួយ ​ដែល​គ្រោង​ចំណាយ​ទុន​វិនិយោគ​ប្រមាណ ​៥៣១,៦​លាន​ដុល្លារ​អាមេរិក ​គ្រោង​សាងសង់​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ នា​ពេល​ឆាប់ៗ​ខាងមុខនេះ​។


តាម​សេចក្តីប្រកាស​ព័ត៌មាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) ដែល​ភ្នាក់ងារ​ព័ត៌មាន​ BTV ទើប​ទទួល​បាន​ នា​ព្រឹក​ថ្ងៃទី​៣០ សីហា​នេះ​ បានបង្ហាញ​ឲ្យ​ដឹងថា ​ តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន​អភិវឌ្ឍន៍ ​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ បានសម្រេច​ចេញ​វិញ្ញាបនបត្រ ​ចុះបញ្ជី​ជា​ស្ថាពរ ជូន​ដល់​ក្រុមហ៊ុន​ចំនួន​២​ផ្សេងៗ​គ្នា ​ដោយមាន​ប្រាក់​ប្រមាណ​ជាង​៥៣៥​លាន​ដុល្លា​រ អាមេរិក​ សម្រាប់​សាងសង់​គម្រោង​ទាំងពីរ​នេះ​ឡើង​។ ​ក្រោយ​ការសាងសង់​ចប់ និង​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ ​ក្រុមហ៊ុន​ទាំងពីរ​នេះ ​អាច​ផ្តល់​ការងារ​ថ្មី​ជាង​២​ម៉ឺន​កន្លែង​បន្ថែម​ទៀត ខណៈ​បច្ចុប្បន្ន​កម្ពុជា ​កំពុង​មាន​កំលាំង​ពលកម្ម​ធ្វើការ​ជាង​១​លាន​នាក់​។

គម្រោង​អភិវឌ្ឍន៍​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ចម្រុះ​នេះ ជា​របស់​ក្រុមហ៊ុន​ CHEAN CHHOENG THAI GROUP CO.,LTD​ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​កំពង់ផែ​ស្វយ័ត​ភ្នំពេញ ​សង្កាត់​ស្រះចក ខណ្ឌដូនពេញ ​រាជធានី​ភ្នំពេញ ​គ្រោង​ចំណាយ​ទុន​វិនិយោគ​ប្រមាណ​៥៣១,៦​លាន​ដុល្លារ​អាមេរិក ដើម្បី​បង្កើត​មជ្ឈមណ្ឌល​នោះ​ឡើង​។

ដោយឡែក​គម្រោង​វិនិយោគ​ផ្នែក​វាយនភណ្ឌ​វិញ ​នឹង​វិនិយោគ​ដោយ​ក្រុមហ៊ុន ​GGU (CAMBODIA) CLOTHING CO.,LTD​។ គំរោង​នេះ ​ត្រូវបាន​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា ​បានសម្រេច​ចេញ​វិញ្ញាបនបត្រ ​ចុះបញ្ជី​ជា​ស្ថាពរ​ដូចគ្នា​ ដែល​មាន​គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ជង្រុក ​សង្កាត់​ត្រពាំង​ក្រសាំង ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ គ្រោង​ដាក់​ទុន​វិនិយោគ​ប្រមាណ ២,៤​លាន​ដុល្លារ​អាមេរិក ​និង​អាច​បង្កើត​ការងារ​ថ្មី​បាន​៨៥៩​កន្លែង​ថែមទៀត​ផងដែរ​។

គិត​ត្រឹម​ដំណាច់​ឆមាស​ទី​១ ឆ្នាំ​២០១៨​នេះ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​បាន​អនុម័ត​គម្រោង​វិនិយោគ​សរុប​ចំនួន​១០៦​គម្រោង ក្នុងនោះ​ មាន​គម្រោង​ថ្មី​ចំនួន​៩៧​ និង​គម្រោង​ពង្រីក​ផលិតកម្ម​ចំនួន​៩ ដោយ​ប្រើប្រាស់​ទុន​វិនិយោគ​សរុប​ប្រមាណ​៣,៥០០​លាន​ដុល្លារ​អាមេរិក ​និង​អាច​បង្កើត​ការងារ​បាន​ចំនួន​ប្រមាណ​ជិត​១០​ម៉ឺន​កន្លែង​៕

អត្ថបទដែលទាក់ទង

សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        3
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        220
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        107

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ

2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm